សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តារា​សម្តែង​និង​ពិធី​ការិនី​អា​លី​យ៉ា ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដេកពេទ្យ​គ្មាន​ប្រាក់​និង​គ្មាន​សាច់ញាតិ​?

តារា​សម្តែង​និង​ពិធី​ការិនី​អា​លី​យ៉ា ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដេកពេទ្យ​គ្មាន​ប្រាក់​និង​គ្មាន​សាច់ញាតិ​?

ភ្នំពេញ ៖ ​វាពិតជា​ភ្ញាក់ផ្អើល និង​អាណិតអាសូរ​ចំពោះ​តារា​សម្តែង និង​ពិធី​ការិនី អា​លី​យ៉ាជា​ពន់ពេក​ក្រោយ​ពី​បានឃើ​ញ នាង​ស្ថិត​នៅក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​អស់​ជាច្រើន​ថ្ងៃ​ហើយ​គ្មាន​មិត្តភ័ក្កិ​សាច់ញាតិ​មក​មើល​ការខុសត្រូវ​ដែល​សូម្បី​តែ​ប្រាក់​ក្នុង​ខ្លួន​មួយ​សេន​ក្នុង​ខ្លួន​ក៏​គ្មាន​។

​អា​លី​យ៉ា​ជាតារា​ស្រី​ដែល​ធ្លាប់តែ​រស់​ក្នុង​ភាព​ស៊ីវីល័យ​បាន​ធ្លាក់ខ្លួន​ស្ទើ​មិន​គួរឲ្យ​ជឿ​ដោយមាន​សភាព​ស្គមស្គាំង​គ្មាន​កម្លាំងកំហែង និង​មាន​ជំងឺ​រលាក​ទងសួត​ធ្ងន់ធ្ងរ​គួរ​ឲ្យ​អនិច្ចា​ពន់ពេក​។

​នាង​បានឲ្យដឹងថា​៖​មិន​មាន​អ្នកណា​មក​មើល​ថែ​នាង​ទេ​ក្រោយ​នាង​ធ្លាក់ខ្លួន​ឈឺ ហើយ​បាន​ធ្វើដំណើរ​ពី​ខេត្ត​សៀមរាប​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាលម៉ែត​ភ្នំពេញ​។​

​នាង​ថា សូម្បី​តែ​ខោអាវ​នៅ​ជាប់​ខ្លួន​ក៏​គ្មាន​ក្រោយ​ពេល​ចោរ​លួច​អស់​សម្លៀកបំពាក់ ដែល​នាង​ទុក​នៅ​ក្នុង​ពេទ្យ​។ និយាយ​ទាំង​ស្រក់​ទឹកភ្នែក​ក្តុកក្តួល តារា​ស្រី​រូប​នេះ​សម្តែង​ការ​អស់​សង្ឃឹម​ថា​មិនដឹង​ជា​ទ្រាំ​បាន​ដល់​ពេល​ណា​ទេ​?​។

​គួរ​បញ្ជាក់ដែរថា អា​លី​យ៉ា បានចាប់ផ្តើម​ធ្លាក់ខ្លួន​ពី​ភាព​ស៊ីវីល័យ​ក្រោយពី​នាងរង​ការ​វាយ ដំ​ពី​អតីត​សង្សារ​ជា​អនិកជន​អាមេរិក ហាង​ក៏​ត្រូវ​គេ​រំលោភ​យក ការងារ​សិល្បៈ​ត្រូវ​បាត់បង់ និង​រងចាំ​ភាពយុត្តិធម៌​អស់​ជាង​២​ឆ្នាំ​មកហើយ​មិន​ទទួឡបាន​។
​ជួយសង្គ្រោះ​នាង​ផង​!!!

Filed in: ព័ត៌មានជាតិ