សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រកឃើញ​មន្ត្រីរដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក​កង ច័ន្ទ​ដារិន​មាន​រថយន្ត​រកស៊ី​ឈើ​ប្រណិត តែ​នាយខ​ណ្ឌ​ជលផល​កំព​ង់​ឆ្នាំង​ប្រាប់ថា លែង​ជា​មន្ត្រីជលផល​ទៀតហើយ​!!

​រកឃើញ​មន្ត្រីរដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក​កង ច័ន្ទ​ដារិន​មាន​រថយន្ត​រកស៊ី​ឈើ​ប្រណិត តែ​នាយខ​ណ្ឌ​ជលផល​កំព​ង់​ឆ្នាំង​ប្រាប់ថា លែង​ជា​មន្ត្រីជលផល​ទៀតហើយ​!!

​កំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចាប់​បាន​រថយន្ត​ដឹកឈើ​មួយគ្រឿង ដែល​មាន​ផ្ទុក​ឈើប្រណិត​ប្រភេទ​ធ្នុង​ចំនួន​៧៥​ដុំ កាលពី​ថ្ងៃ​ទី​១៩​ខែមិថុនា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦A ក្នុង​ភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្តាល​ដែល​គេ​ដឹងថា​មន្ត្រី​ជលផល​ខេត្ត​កំបង់​ឆ្នាំង​ម្នាក់​ដឹកយក​ទៅ​លក់​។

​ក្រោយ​ពី​ផ្ទុះ​រឿងនេះ​គេហទំព័រ​របស់​វិទ្យុ​ក្នុងស្រុក​មួយ​បាន​ដកស្រង់​សម្តី លោក​សោម ភិរុណ ដែល​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង មក​បញ្ជាក់​អោយដឹង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ថា លោក​កង ច័ន្ទ​ដារិន​លែង​ជា​មន្ត្រី​ជលផល​ទៀត​ហើយ ។

​លោក​កង ច័ន្ទ​ដារិន​បាន​ផ្ទេរ​ភារកិច្ច ទៅ​បម្រើ​ការងារ​នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ​ខេត្ត​កំពង់ឆ្នាំង មាន​រយៈពេល​មួយ​ឆ្នាំ​
​ហើយ​។​

​ការ​បដិសេធន៍​របស់​លោក​សោម ភិរុណ ធ្វើឡើង​ក្រោយពេល​ដែល ប្រភព​ខាងលើ​បានអោយដឹងថា អ្នកបើកបរ​រថយន្ត​ដឹកឈើ​ខាងលើ​មាន​ឈ្មោះ​នួន ហៀ​ង​និង​ព្រូ​រថយន្ត​ឈ្មោះ​ស៊ូ សារិទ្ធ​នៅពេល​ឃាត់ខ្លួន​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រថ​និង​ឈើ​ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​នេះ ជា​របស់​ឈ្មោះ​កង ច័ន្ទ​ដារិន មន្ត្រីជលផល​ខេត្ត​កំពង់ឆ្នាំង​។​

​សូមបញ្ជាក់​ថា ឈើប្រណិត​ប្រភេទ​ធ្នង់​៧៥​ដុំ ដែល​លោក​កង ច័ន្ទ​ដារិន​ឈ្មួញ​ជា​មន្ត្រី​ជលផល​ម្នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង ដឹក​តាម​រថយន្ត​បម្រុង​យកមក​លក់​នៅ​ភ្នំពេញ ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បង្ក្រាប​បាន​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ក្នុង​ភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​អោយដឹងថា រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យូ​តា​១​បាំង​កន្លះ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភព​២ ច ២៣១៩ ដែល​ផ្ទុក​ឈើ​ប្រណីត ប្រណិត​ប្រភេទ​ធ្នង់​៧៥​ដុំ មាន អ្នកបើកបរ​ឈ្មោះ នួន ហៀ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នក​ស៊ីឈ្នួល​បើក​រថយន្ត​ដឹកឈើ​ខាងលើ និង​ព្រូ​ម្នាក់​ឈ្មោះ ស៊ូ សារិទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ក្នុង​ភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​។​

​តាម​ចម្លើយសារភាព​របស់​អ្នកបើកបរ​រថយន្ត​ខាងលើ បានឲ្យដឹង​ថា​លោក រូបគេ​ទាំង​ពីរ​នាក់​ជា​អ្នកស៊ីឈ្នួល​ដឹក​ឲ្យ​ម្ចាស់​ឈើ​ឈ្មោះ កង ចាន់​ដារិន ជា​អតីតមន្ត្រី​អ​ជលផល​ខេត្ត​កំពង់ឆ្នាំង ដោយ​ដឹក​មក​ដាក់​នៅ​ឃ្លាំង​ស្តុក​ឈើ​មួយ​កន្លែង ស្ថិតនៅ​ចន្លោះ​ស្ពាន​ទី​១១ និង​ទី​១២ ក្នុងភូមិ​ចំប​ក់មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដែល​មាន​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់​ឈ្មោះ ណា​ង ចាំ​ប្រមូល​ទិញ និង​មាន​ឈ្មោះ ហេង ដែល​ជា​មេការ​ចាំ​ទទួល​វាស់វែង​នៅ​ទីនោះ​ផងដែរ​។

​ប្រភព​បាន​អោយដឹងទៀតថា​លោក កង ច៍ន្ទ​ដារិន​មាន​ទីលំនៅ​ភូមិ​ស្រះ​កែវជា​អតីតមន្ត្រី​ជលផល​មាន​ឋានៈ​ជា​នាយ​សង្កាក់ ដូចជា​ធ្លាប់ធ្វើ​ជា​នាយ​សង្កាត់​កំពង់ឆ្នាំង ក្រោយមក​ផ្លាស់​ទៅកាន់​ជា​នាយ​សង្កាត់​បរិបូរណ៍ ដោយសារ​មាន​បញ្ហា​ការងារ​ទើប​ថ្នាក់លើ​ដក​មក​ធ្វើការ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ក្រោយ​មក​ឃើញ​ធ្វើការ​នៅ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​

​ក្នុង​រយៈពេល​ថ្មីៗ​នេះ​គេ​សង្កេត​ឃើញ​លោក​កង ច័ន្ទ​ដារិន​ចុះ​ធ្វើការ​ជាមួយ​មន្ត្រីររបាល​ព្រៃឈើ ជាច្រើន​ករណី​ដូច​ជា​ករណី​ចុះ​ចាប់​ត្រាក់ទ័រ​២​គ្រឿង​ដែល​លួច​ឈូសឆាយ​ព្រៃរ​ដ្ឋ​នៅ​ចំណុច​ចន្ត្រ​ក ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស​និង ចុះ​ត្រួតពិនិត្យ​ការឈូសឆាយដី​ព្រៃ​នៅ​ចំណុច​ត្រពាំង​គី និង​ត្រពាំង​ក្រ​ឡោម​ភូមិ​ខ្លែង​ពណ៏ ឃំ​ព្រៃមូល ស្រុក​រលាប្អៀរ​ជាដើម​។

​ក្រោយពី​បាន​ធ្វើការ​វាស់វែង​រួចរាល់ ទាំង​រថយន្ត ទាំង​អ្នកបើក​រថយន្ត​ម្នាក់ រួម​ទាំង​ព្រូ​ម្នាក់​ទៀត​ផង​នោះ និង ឈើប្រណិត​ប្រភេទ​ធ្នង់​ចំនួន​៧៥​ដុំ ស្មើនឹង​៧៨៦kg ស្មើនឹង​០.៦២៨​ម៉ែត្រគូប ត្រូវបាន​ប្រគល់​ទៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឫស្សី​ជ្រោយ​ដើម្បី​បន្ត​អនុវត្តន៍​ទៅតាម​និតិ​វិធី​ច្បាប់​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់