សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មួញ​នាំ​ធ្យូង​លក់​ឲ្យ​សៀម​តាម​ច្រក​បឹង​ត្រកួន​សុទ្ធតែ​សមត្តកិច្ច​!

ឈ្មួញ​នាំ​ធ្យូង​លក់​ឲ្យ​សៀម​តាម​ច្រក​បឹង​ត្រកួន​សុទ្ធតែ​សមត្តកិច្ច​!

បន្ទាយមានជ័យ ​៖ ​ប្រភព​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹង​ថា​មាន​ឈ្មួញ​ដែល​ជា​សមត្តកិច្ច​ជា​ច្រើន​នាំគ្នា​បំផ្លាញ​ព្រៃឈើ​តាមរយៈ​នាំ​ធ្យូង​ទៅ​លក់​ឲ្យ​សៀម​។​

​ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព​នាំចេញ​ធ្យូង​តាម​ច្រក​តំបន់​បឹង​ត្រកួន មាន​ដូចជា​ទី​១-​លោក​វរសេនីយ៍ឯក​(​ស័ក្ដិ៍​៥) យឿ​ង មោះ មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​សៀម ក្នុង​ស្រុក​ថ្មពួក​។​
​ទី​២- ឈ្មោះ ជេ​ត សោម មេ​ស្នាក់ការ​សន្តិសុខ​៨៨៨ ប្រចាំ​ច្រក​តំបន់​បឹង​ត្រកួន និង​ទី​៣-​ឈ្មួញ​ដែល​ពលរដ្ឋ​មិន​ទាន់​ស្គាល់​ឈ្មោះ​ដោយ​គ្រាន់តែ​បង្ហើប​ឲ្យដឹងថា​ជា​ម្ចាស់​ស្តង់​ដំឡូង​មី ហើយ​ឈ្មួញ​ម្នាក់​នេះ​ក៏​កំពុង​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​សៀម​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។​

​ការ​ដែល​ឈ្មួញ​ទាំងនោះ​អាច​ដឹកជញ្ជូន​ធ្យូង​ចេញ​ទៅ​ស្រុក​សៀម​តាម​ច្រក​បឹង​ត្រកួន​យ៉ាង​គគ្រឹកគគ្រេង គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​​សំណាក់​លោក ញឹក ប៊ុន​លេខ ប្រធាន​ស្នាក់ការ​គយ​ច្រក​បឹង​ត្រកួន ផង​ដែរ​ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​រលូន​។

​ប្រភព​បានឲ្យដឹង​ទៀតថា ធ្យូង​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​តាម​រថយន្ត​ធំៗ​ចំណុះ​រាប់សិប​តោន​ចេញទៅ​ស្រុក​សៀម តាម​ច្រក​បឹង​ត្រកួន គឺ​បានមកពី​ការកាប់​ឈើ​មិន​ទាន់​គ្រប់​អាយុ​ឬ​ឈើ​ទាំង​តូច​ទាំង​ធំ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ​ដែល​ចង់​ឬ​មិន​ចង់​វា​នឹង​ធ្វើឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ ត្រូវ​វិនាស​អន្តរាយរ​។

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ថ្មីៗ​កន្លងទៅ​នេះ​មន្ត្រី​បរិស្ថាន​ស្រុក​ថ្មពួក បាន​ឃាត់​រថយន្ត​ដឹក​ធ្យូង​៤​គ្រឿង​របស់​ក្រុម​ឈ្មួញ​ដែល​បម្រុង​ដឹក​ធ្យូង​ចូល​ទៅ​ស្រុក​សៀម​តាម​ច្រក​តំបន់​បឹង​ត្រកួន ឲ្យ​ឈ្មួញ​ទាំងនោះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នាំចេញ​ធ្យូង​ទៅ​ក្រៅប្រទេស​ផងដែរ​។ ក៏ប៉ុន្តែ​វិធានការ​របស់​មន្ត្រី​ការិយាល័យ​បរិស្ថាន​ស្រុក​ថ្មពួក គ្រាន់តែ​ជា​រឿង​លេងសើច​ប៉ុណ្ណោះ​ព្រោះ​ឥឡូវ​នេះ​ក្រុម​ឈ្មួញ​ទាំងនោះ​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​សៀម​តាម​ច្រក​តំបន់​បឹង​ត្រកួន​និង​ច្រករបៀង​ជាច្រើន​កន្លែង​ផ្សេង​ទៀត​យ៉ាង​រលូន​។

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​ស្រុក​ថ្មពួក បានឲ្យដឹងថា ឈ្មួញ​ជាច្រើន​នាក់​កំពុង​សម្រុក​ដឹកជញ្ជូន​ធ្យូង​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ត្រកួន យ៉ាង​គឃ្លើន​តាម​រថយន្ត​និង​តាម​គោយន្ត​កែច្នៃ​ជាច្រើន​គ្រឿង ហើយ​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

​មិនដឹងថា​តើ​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​ជ្រាប​ពី​សកម្មភាព​ឈ្មួញ​ដែល​ជា​សមត្តកិច្ច​ដឹក​ជញ្ជូន​ធ្យូង​ចេញ​ទៅ​ស្រុក​សៀម​ទាំង​យប់​ទាំង​ថ្ងៃ​កំពុងតែ​ធ្វើឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ អា​លាយ​ហិនហោច​អត់​ហ្ន​?៕

 

Filed in: ព័ត៌មានជាតិ