សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រីជលផល​ខេត្ត​កំពង់ឆ្នាំង​និង​ខេត្តកំពង់ធំ​កំពុង​កាក់ កប​ក្នុង​ការប្រមូល​លុយ​ទូក​លៀស​នៅ​ជើង​កំពុង​ឆ្នុកទ្រូ​ក្នុង​រដូវ​បិទ​នេសាទ​ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប​

​មន្ត្រីជលផល​ខេត្ត​កំពង់ឆ្នាំង​និង​ខេត្តកំពង់ធំ​កំពុង​កាក់ កប​ក្នុង​ការប្រមូល​លុយ​ទូក​លៀស​នៅ​ជើង​កំពុង​ឆ្នុកទ្រូ​ក្នុង​រដូវ​បិទ​នេសាទ​ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប​

​ខេត្ត​កំពង់ធំ ​៖​ ខេត្ត​កំពង់ឆ្នាំង​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​ធ្វើ​នេសាទ​ប្រើ​ឧបករណ៍​នេសាទ ​លក្ខណៈ​គ្រួសារ​ជា​ប្រពៃណី​រស់នៅ ឃុំ​ផាត់​សណ្ដា​យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ និង​ប្រជាពលរដ្ឋ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង បានឲ្យ ដឹងថា លៀស​ដែល​ដឹក​តាម​កាណូត​យក​មកឡើ​ង​ឡាន​នៅ​ជើង​កំពុង​ឆ្នុកទ្រូ​ដោយ​មាន​ឈ្មោះ​!!១! ជីវ អុល ជា​ជនល្មើស​រត់ការ​យក​លុយ​ដើរ​ចែក​តាម​ជំនាញ​សមត្ថកិច្ច​បាន​អូស​និង​កាវ​លៀស​ក្នុង​តំបន់​អភិរក្ស​។

​ម្នាក់ទៀត ឈ្មោះ ចែ ឃាង អ្នក​ប្រមូល​ទិញ​លៀស​និង​ជួយ​លុយ​ឲ្យទៅ​ជនជាតិ​យួន​អូស​និង​កាវ​ក្នុង​ខេត្ត​ទាំង​ពីរ​នៅ​ជើង​កំពង់​ឆ្នុកទ្រូ​បាន​ផ្ដល់​ប្រាក់​ឲ្យទៅ​ធ្វើ​សកម្មភាព​បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ហាមឃាត់​នៅ​ចំណុច​តំបន់​អភិរក្ស​ដែន​នេសាទ​គ្រប់គ្រង​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​លោក​ប៉ែន​វណ្ណា​រិទ្ធ​និង​ដែន​នេសាទ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ក្រោម​ការគ្រប់គ្រង​របស់​មន្ទី​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ លោក​ងិន​ហ៊​ន​។

​ការនេសាទ​ប្រើ​ឧបករណ៍​ឈ្នាង​អូស​លៀស​នៅ​ទឹកសាប​ដែល​អូស​ឫ​រុញ​ដោយ​កំលាំង​ម៉ាស៊ីន​យ៉ាង​អនាធិបតេយ្យ​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​គឺជា​រឿង​ចាស់​បង្ក​មហន្តរាយ​ហិនហោច​ដល់​វា​រី​សត្វ​វា​រី​រុក្ខជាតិ​ដុះ​នៅ​ល្បប់​បាតទន្លេ​ធនធាន​ជលផល​ប្រព័ន្ធ​អេកូឡូស៊ី​ជលផល​ទឹកសាប​កម្ពុជា​យូរយា​ណាស់​មក​ហើយ​អត់​មាន​សមត្ថកិច្ច​ណា​មួយ​ធ្វើការ​បង្ក្រាប​សោះឡើយ​។

​គេ​មិនដឹងថា តើ​លោក​លោក​អេង​ជា​សាន​មេ​ជលផល​និង​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​លោក​ប៉ែន​វណ្ណា​រិទ្ធ និង លោក​ងិន​ហ៊ុន ទទួល​បាន​ប្រយោជន៍​អី​ខ្លះ​ទេ​បាន​ជា​មិន​រវល់​ចំពោះ​ជនល្មើស​ដែល​ធ្វើ​សកម្មភាព​នៅ​ចំណុច​ដូចខាងលើ​។​ករណីយ៍​នេះ​លោក​ប្រធាន​មន្ទី​កសិក​ម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​លោក​ងិន​ហ៊​ន បាន​ឆ្លើយតប​និង​អ្នកសារព័ត៌មាន​ដូច​កូនក្មេង​ថា​លៀស​ឡើង​ឯណា​ជូន​ខ្ញុំ​ទៅ​ដើរ​មើល​ផង​?​គួរឲ្យ​ចាប់អារ​ម្មណ៍ដែរ​តើ​មន្ត្រី​ខ្មែរ​ពូកែ​រកលុយ​តាមរយៈ​ធើ​ឡឺៗ​ចឹង​! ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់