សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អតីត​បុគ្គ​លឹក​ទូត​អា​គាំង​ប្រចាំ​ស្រុក​ខ្មែរ​តវ៉ា​រឿង​បណ្តេញចេញ​និង​ទារ​សំណង​!

​អតីត​បុគ្គ​លឹក​ទូត​អា​គាំង​ប្រចាំ​ស្រុក​ខ្មែរ​តវ៉ា​រឿង​បណ្តេញចេញ​និង​ទារ​សំណង​!

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែ មិថុនា ឆ្នាំ​២០១៨ នេះ អតីត​សន្តិសុខ​ស្ថានទូត អាមេរិក​ប្រចាំ​កម្ពុជា បានធ្វើកា​ប្រមូលផ្តុំ​ខាង​មុខ​ស្ថានទូត ដើម្បី​តវ៉ា​ករណី​ដែល ការិយាល័យ​ធនធានមនុស្ស របស់​ស្ថានទូត​អាមេរិក បញ្ឈប់​ពួកគាត់​ពី​ការងារ ដោយ​មិន​ដឹង​មូលហេតុ ចំនួន​៣២​នាក់ ។

​អតីត​បុគ្គលិក​ស្ថានទូត​អាមេរិក​ដែល​បាន​អះអាង​ថា ពួក​គាត់​ទទួល​រង​ភាពអយុត្តិធម៌ ដោយ​ការបណ្តេញចេញ​ពី​ការងារ​ដោយ​មិន​សម​ហេតុផល​នោះ បាន​អំពាវនាវ​ស្នើសុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់ ដែល​ត្រូវបាន​ស្ថានទូត​អាមេរិក រំលោភបំពាន​យ៉ាង​អយុត្តិធម៌​បំផុត​នោះ​។​

«​សូម​អំពាវនាវ​ដល់​ស​ម្តេច ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ឲ្យ​កូនចៅ​ផង ព្រោះ​អី​កូនចៅ​រាល់ថ្ងៃនេះ គឺ​វេទនាណាស់​។ យើង​សង្ឃឹមថា​ធ្វើការ​ជាមួយ​ស្ថានទូត​អាមេរិក គឺ​មាន​ភាពយុត្តិធម៌ តែ​ផ្ទុយទៅវិញ គឺ​បែរជា​មាន​ភាពអយុត្តិធម៌ សូម្បី​តែ​សៀវភៅ​ការងារ​ក៏​អត់​បាន​គោរព​ច្បាប់​ក៏​អត់​បាន​គោរព​យ៉ាង​បំពាន ហើយ​ប្រើ​ពាក្យសំដី​ថា នៅពេល​បញ្ឈប់​ពួកយើង តើ​ក្រុមគ្រួសារ​អ្នកឯង​បាន​អី​ស៊ី​! ត្រង់នេះ​ហើយ​ដែល​យើង​មាន​ការឈឺចាប់​ខ្លាំងណាស់​»​។​

​អតីត​បុគ្គលិក​ទាំងនោះ​បាន​ថ្អូ​ញ​ថ្អែ​រ​យ៉ាងខ្លាំង ចំពោះ​ជីវភាព​របស់​ពួកគេ​ទាំង​៣២​គ្រួសារ បន្ទាប់ពី​ត្រូវ​បាន​បណ្តេញចេញ​ពី​ការងារ​យ៉ាង​អយុត្តិធម៌​នេះ​។ ពួកគាត់​និយាយថា ការបណ្តេញ​ចេញ​នេះ មិនមែន​ប៉ះពាល់​តែ​គាត់​ខ្លួនឯង​នោះ​ទេ ប៉ះពាល់​ទាំង​គ្រួសារ​តែ​ម្តង កូន​ត្រូវ​រៀនសូត្រ និង​ការចំណាយ​ផ្សេង​ប្រចាំថ្ងៃ​ទៀត​។ ដូច្នេះ​ហើយ​មាន​តែ​សម្តេច​តេជោ ហ៊ុន សែន ទេ​ដែល​អាច​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​បាន​។​

​សូមជម្រាបថា អតីត​បុគ្គលិក​ជាង​២០​នាក់ ក្នុងចំណោម​៣២​នាក់ ដែល​បម្រើ​ការងារ​ក្នុង​ស្ថានទូត​អាមេរិក​ចាប់ពី​ជាង​៥​ឆ្នាំ ដល់ ជាង​២០​ឆ្នាំ បាន​នាំគ្នា​តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក លើ​ផ្លូវ​លេខ​៩៦ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ដើម្បី​ឲ្យ​ស្ថានទូត​ប្រទេស​មហា​ប្រជាធិបតេយ្យ​មួយ​នេះ ដោះស្រាយ​រឿង​បណ្តេញ​ពួកគាត់​ចេញពី​ការងារ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ និង​គ្មាន​ភស្តុតាង​ត្រឹមត្រូវ​។

​បើ​តាម​អតីត​បុគ្គលិក​ទាំងនោះ បាន​អះអាង​ថា ការបណ្តេញ​ពួកគាត់​ចេញ​នេះ ស្ថានទូត​អាមេរិក​លើក​យក​មូលហេតុ​មួយ គឺ​ចោទប្រកាន់​ពួកគាត់​ថា ចែកចាយ​រូបថត​អាសអាភាស ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​។ ប៉ុន្តែ​ពួកគាត់​អះអាងថា មូលហេតុ​នេះ​មិន​សមរម្យ​នោះទេ គឺ​រូបថត​នោះ បង្ហោះ​ក្នុង Group Messager ឯកជន​ហើយ​ក៏​មិនដឹងថា ចេញមក​ពី​ណា​ផងដែរ​។​

​ញត្តិ​តវ៉ា​របស់​អតីត​បុគ្គលិក​ទាំង​៣២​នាក់ ដែល​ត្រូវ​បណ្តេញចេញ​ពី​ការងារ​នៅ​ព្រឹក​នេះ​ពួកគាត់​ទាមទារ​ឲ្យ​ស្ថានទូត​អាមេរិក​ដោះស្រាយ ជូន​ពួកគាត់​ចំនួន​៧​ចំណុច​៖
១៖ ទាមទារ​រក​យុត្តិធម៌ ពី​ការបញ្ឈប់​ពួក​គាត់​ដោយ​បង្ខំ និង​មិន​បង្ហាញ​ភស្តុតាង​។​
២៖ ទាមទារ​កែ​ពាក្យ​ពី​ការបណ្តេញចេញ មក​ជា​ការកាត់បន្ថយ​បុគ្គលិក​វិញ​។​
៣៖ ទាមទារ​សំណង​០៦​ខែ ទៅតាម​ច្បាប់​កាត់បន្ថយ​បុគ្គលិក​។​
៤៖ សូម​ប្តឹង​ពី​បទ​រំលោភ​សិទ្ធិ​បុគ្គលិក ដោយ​ដកហូត​យក​ទូរ​សព្ទ័ ទៅ​ឆែក​មើល​គ្រប់​រូបភាព និង​ឯកសារ​ផ្សេងៗ ព្រមទាំង​រឹបអូស​យក​ទូរ​សព្ទ័​ពួកគាត់ មួយចំនួន​ទៅ​រក្សា​ទុក​មួយ​រយៈពេល ។
៥៖ សូម​ឲ្យ​ទូទា​ត់​លុយ​មូលនិធិឧ​ប​ត្ភ​ម (​ប្រាក់​១២​ភាព​រយ​) ក្នុង​ខែ​នេះ ព្រមទាំង​០៣​ខែ​កន្លងមក ដែល​មិន​ទាន់​ទូទាត់​ឲ្យ​ពួកគាត់​។​៦៖ សូម​ទារ​សំណង​ជំងឺ​ចិត្ត​ទៅ​លើ​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​កិតិ្ត​យស ដោយ​ចោទប្រកាន់​គ្មាន​ភស្តុតាង​។​
៧៖ សូមឲ្យ​សហគម​បុគ្គលិក​ខ្មែរ​មាន​សិទ្ធិ ចូលរួម​ដោះស្រាយ​ពី​បញ្ហា ការបញ្ឈប់​បុគ្គលិក​ខ្មែរ ដែល​មាន​ភាពយុត្តិធម៌ និង​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​។​

 

Filed in: ព័ត៌មានជាតិ