សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ប​ណ្ឌឹ​ត​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា តាមដាន​និង​ស្រាវជ្រាវ​ពី​ផលប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​

សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ប​ណ្ឌឹ​ត​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា តាមដាន​និង​ស្រាវជ្រាវ​ពី​ផលប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ប​ណ្ឌឹ​ត​បណ្ឌឹត​សភាចារ្យ​និង​បណ្ឌឹត​ថ្មីៗ​ធ្វើការ​ស្រាវជ្រាវ​ពី​ផលប៉ះពាល់​ដែល​បង្កឡើង ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន ។ ប្រសាសន៍​តេជោបែ​បនេះបាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ៧​កើត ខែ​បឋមាសាឍ ឆ្នាំច ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​ក្នុង​ពិធី​ប្រកាស​គោរមងារ​វិទ្យាសាស្ត្រ និង ​កិត្តិយស​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ដែល​ប្រថាប់ត្រា​ដោយ​ព្រះបរមរាជវាំង​ជូន​ដល់​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ៨​រូប ញ​។​

​មន្ត្រី​ជាន់​ខ្ពស់​ទាំង​៨​រូប ដែល​ព្រះមហាក្សត្រ ប្រោស​ព្រះរាជទាន​គោរមងារ​វិទ្យាសាស្ត្រ និង​កិត្តិយស​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​នា​ពេល​នេះ​រួមមាន​៖ ឯកឧត្តម អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក​បណ្ឌិត នេ​ត បា​រ៉ុម , បណ្ឌិត​សភា​ចារ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, បណ្ឌិត​សភា​ចារ្យ ណាត ប៊ុន​រឿន រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​, ឯកឧត្តម កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈ​ន់ ប្រធានកិត្តិយស ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​, លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​, ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។​

 

 

Filed in: ព័ត៌មានជាតិ