សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សាខា​កាកបាទក្រហម​ខេត្ត​ក្រចេះ ប្រកាស​ទទួលស្គាល់​សមា​សភាព​ក្រុម​កាកបាទក្រហម​តាម​បណ្ដា​ឃុំ​ទាំង ៦ ក្នុងស្រុក​ស្នួល​

​សាខា​កាកបាទក្រហម​ខេត្ត​ក្រចេះ ប្រកាស​ទទួលស្គាល់​សមា​សភាព​ក្រុម​កាកបាទក្រហម​តាម​បណ្ដា​ឃុំ​ទាំង ៦ ក្នុងស្រុក​ស្នួល​

ក្រចេះ ៖ ឯកឧត្តម ធុន គ្រី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ក្រចេះ អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ប្រកាស​ទទួលស្គាល់​ក្រុម​កាកបាទក្រហម និង​បើក​វគ្គ​ផ្សព្វ ផ្សាយ​គោល​ការ​គ្រឹះ​របស់​ចលនា និង​គោលនយោបាយ​ស្តីពី​ការ​ស្ម័គ្រចិត្ត ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលា​ស្រុក​ស្នួល ។​

​អភិបាលរង​ស្រុក​ស្នួល លោកស្រី កុយ សំបូរ និង​ជា​ប្រធាន​អនុសាខា​កាកបាទ​ក្រហម​ស្រុក​ស្នួល បានឲ្យដឹងថា ដោយសារ​ប្រទេស​ជាតិ​ទទួលបាន​នូវ​សន្តិភាព​ពេញ​បរិបូណ៍ បានធ្វើអោយ​អនុសាខា​កាកបាទ​ក្រហម​ស្រុក​ស្នួល មាន​ឱកាស​បាន​រួមចំណែក​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​នៃ​សកម្មភាព​មនុស្សធម៌​។

​លោកស្រី បន្តថា កន្លង​មក​សកម្មភាព​លើកកម្ពស់​កម្លាំង​មនុស្សធម៌ ត្រូវបាន​អនុវត្ត​ជា​បន្តបន្ទាប់ និង​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ ក្រុមយុវជន ក្រុម​កាកបាទ​ក្រហម​ឃុំ សប្បុរសជន​នានា ពិសេស​ដោយ​មាន​ការគាំទ្រ​ពី​លោក​អភិបាល​ស្រុក​ជា​ប្រធានកិត្តិយស​អនុសាខា​ស្រុក ក្នុង​ការគៀងគរ​រក​ថវិការ​ដើម្បី​ទ្រទ្រង់​ដល់​សកម្មភាព​របស់​អនុសាខា ដើម្បី​ជួយ​ដល់​ជនទីទ័លក្រ ទុរគត៌ជន ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ ឬ​ឧបទ្ទវហេតុ​ផ្សេង​។​

​មានប្រសាសន៍​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​ក្រុម​កាកបាទ​ក្រហម​ឃុំ​ទាំង​៦​ក្នុងស្រុក​ស្នួល​នា​រសៀល​នោះ​ដែរ ឯកឧត្តម ធុន គ្រី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំមក​នូវ​បណ្តាំ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រិទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​កា​ក​បាទ​ក្រហម​កម្ពុជា ដែល​ជា​និច្ច​ជា​កាល​តែងតែ​គិតគូ​ពី​សុខទុក្ខ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ គឺ​លោក​តែងតែ​យកចិត្តទុកដាក់​ជួយ​នូវ​រាល់​ការលំបាក និង​ឆ្លើយតបបាន​ទាន់ពេលវេលា ដោយ​មិន​មាន​ការរើសអើង​ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​

​ឯកឧត្តម មានប្រសាសន៍​បន្ត​ថា ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​បាន​ទាន់ពេលវេលា គឺ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ប្រកាស​ទទួលស្គាល់​ក្រុម​កាកបាទ​ក្រហម​ឃុំ ដើម្បី​ទំនាក់ទំនង និង​ផ្តល់​ព័ត៌មាន​បាន​ឆាប់រហ័ស ស្រប​ទៅ​និង​ភាព​រីកចម្រើន​នូវ​វិស័យ​គមនាគមន៍ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​អេឡិចត្រូនិច (​ទូរស័ព្ទ​) ដែល​ជា​ផ្នែក​សំខាន់​នៃ​ការទំនាក់ទំនង និង​ផ្តល់​ព័ត៌មាន​បាន​ឆាប់រហ័ស តាមរយៈ​គណៈកម្មាធិកា​រ​ស្រុក ដែល​មាន​យុវជន​ស្មគ្រ័ចិត្ត​រប​ស់​កាកបាទ​ក្រហម​យើង​នៅ​ទីនោះ និង​ស្រប​ទៅ​តាម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រាកដ​និយម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​សព្វ​ថ្ងៃ ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រិទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​កា​ក​បាទ​ក្រហម​កម្ពុជា បាន​ចេញ​នូវ​បទបញ្ជារ​ដ៏​ម៉ឹង​ម្មាត់ ក្នុងនាម​ជា​អាជា្ញធរ​គឺ​មិន​ត្រូវ​ទុកឲ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់​ជម្រក និង ស្លាប់​ដោយ​ការ​អត់បាយ​នោះឡើយ ត្រូវ​ប្រញាប់​ចុះ​ដោះស្រាយ​និង​ឆ្លើយ​តទៅ​នឹង​បញ្ហា​នោះ ជូន​ដល់​ពួកគាត់​ឲ្យបាន​ទាន់​ពេលវេលា​៕
​ដោយ ម៉ែន បូរិទ្ធ​

 

Filed in: ព័ត៌មានជាតិ