សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រចេះ​៖ យ៉ាងហោចណាស់​នៅក្នុង​រយៈពេល​២​យប់ នៅ​យប់​ថ្ងៃទី​២៨/២៩ ខែ​មេសារ ឆ្នាំ​២០១៦​នេះ មាន​មនុស្ស ២​នាក់​បាន​ស្លាប់ និង​៨​នាក់​ផ្សេង​ទៀត​ត្រូវរបួស ដោយសារ​រន្ទះបាញ់ ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​លាយឡំ​ជាមួយ​នឹង​ខ្យល់​កន្ត្រាក់ ផ្គរ និង​ផ្លេក​បន្ទូល​ពាសពេញ​ផ្ទៃមេឃ ។

​នគរបាល​ប៉ុស្ដិ៍​ស្វាយ​ជ្រះ នៅ​យប់​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​និង​២០​នាទី បុរស​ម្នាក់​ឈ្មោះ នាត​ណ​យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តា​សោម  ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​រន្ទះបាញ់ និង​មាន​មនុ​ប្រុស​ស្រី​ចំនួន ៥​នាក់​ផ្សេង​ទៀត​រងរបួស​ស្រាល ។​

​សមត្ថកិច្ច បន្តថា ទី​១  ឈ្មោះ​ភេទ  ភឿន ភេទ​ស្រី​អាយុ​៥២​ឆ្នាំ ,២  ឈ្មោះ​ជា  ភាព ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ៣   ឈ្មោះ​នាត  សូត្រ  ភេទ​ស្រី អាយុ ៣៤​ឆ្នាំ​, ៤​ឈ្មោះ​ភាព ម៉ាលី​ស ភេទ​ស្រី អាយុ ១១​ឆ្នាំ​, ៥​ឈ្មោះ ភាព ផល្លា ភេទ​ប្រុស អាយុ ៣​ឆ្នាំ ជនរងគ្រោះ​ទាំង ៥​នាក់​នេះ​ត្រូវ​ជា​ក្រុម​គ្រួសារ​រងគ្រោះ​ខាងលើ ខណៈពេល​ដែល​ពួកគាត់​កំពុង​ជួប​គ្នា​ហូបបាយ​ពេលយប់​។​

​ដោយឡែក នៅ​ឯ​នៅ​ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ក៏​កើតមាន​ករណី​រន្ទះបាញ់​មនុស្ស​ស្លាប់​ម្នាក់ របួស ៣​នាក់ និង​រលំ​ផ្ទះ​មួយ​ខ្នង​ផងដែរ កាលពី​យប់​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ ខណៈពេល​ដែល​មាន​ភ្លៀង​ធា្ល​ក់​មួយ​មេ​ធំ លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ព្រមទាំង​មាន​រន្ទះ​នោះ ។​

​ប្រភព​ពី​សមត្ថកិច្ច​នគ​របាល​ប៉ុស្ដិ៍​កំពង់ចាម បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​រន្ទះបាញ់​នោះ​មានឈ្មោះ សៅ សារី ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ និង​មាន​មនុស្ស ៣​នាក់​ផ្សេង​ទៀត​រងរបួស​ស្រាល ទី​១​ឈ្មោះ នុត វេ​ត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ របួស​ចំ​ក្បាល ទី​២​ឈ្មោះ ភុ​ន ដេ​ប ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រងរបួស​ចំ​កណ្ដាល​ខ្លួន និង​ទី​៣​ឈ្មោះ ឡាយ ដាំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ របួស​ចំ​ក្បាល​។​

​ចំណែក​ឯ​ផ្ទះ​ដែល​ដួលរលំ​មាន ១​ខ្នង មាន​ទំហំ​៥​គុណ​៧ ស្ថិតក្នុង​ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ម្ចាស់​ឈ្មោះ ជន រី អាយុ​២៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ យាន សុភាព អាយុ​២៧​ឆ្នាំ​មានកូន​៤​នាក់ ៕
​ដោយ កិះ ខន​

IMG_3553 IMG_3552 IMG_3554 IMG_3547 20160430d (2) 20160430d (1) IMG_3550 IMG_3551

Filed in: ព័ត៌មានជាតិ