សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដោះលែង​ជនជាតិ​វៀតណាម​ម្នាក់​ពាក់ព័ន្ធ​និង​ការទិញ​ឈើ​ខុសច្បាប់

ដោះលែង​ជនជាតិ​វៀតណាម​ម្នាក់​ពាក់ព័ន្ធ​និង​ការទិញ​ឈើ​ខុសច្បាប់

ខេត្ត​រតនគិរី ៖ តុលាការ​ខេត្ដ​រតនគិរី​កាលពី​រសៀល​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០១៨​បានសម្រេច​ដោះលែង​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ប៉ូលិស​ចាប់ខ្លួន​ ករណី​ចូល​មក​ទិញ​ឈើ​មិន​ស្របច្បាប់​នៅ​ស្រុក​វ៉ឺ​ន​សៃ ​។​ ខាង​អយ្យការ​ថា​នឹង​ដាក់ពាក្យ​ប្ដឹង​ករណី​ចៅក្រម​ដោះលែង​ជនជាតិ​វៀតណាម​នោះ​ទៅ​សាលាឧទ្ធរណ៏​។

កាលពី​រសៀល​ថ្ងៃ​ទី​១៤​ខែ​មិថុនា​ឆ្នាំ​២០១៨​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្ដោ​ប្រវេ​ស​ន៏​ខេត្ដ​រតនគិរី​បាន​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​ផាម​ថេ​គឿង​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជាមួយនិង​ឈើ​ជិត​១០០​កំណាត់​នៅ​ភូមិ​កាចូន​លើ​ឃុំ​កា​ចូនស្រុក​វ៉ឺន​សៃ​ដោយ​ចោទ​ថា​បាន​ដើរ​ប្រមូល​ទិញ​ឈើ​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញាតិ​។

ក្រោយ​ពី​ឃាត់​មេ​ឈ្មួញ​ជនជាតិ​វៀតណាម​រូបនោះ​រួច​ខាង​ប៉ូលិស​ក៏​បាន​បញ្ជូន​ខ្លួន​គេ​ទៅ​កាន់​ស្នងការ​ខេត្ដ​រួច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ដើម្បី​សាកសួរ​ចំណែក​ឈើ​ជិត​១០០​កំណាត់​ប្រគល់ឱ្យ​ប៉ូលិស​សេដ្ឋកិច្ច​ចាត់ការ​ ។​ លោក ​មឿង ​ខេ​ម ​នាយការិយាល័យ​អន្ដោ​ប្រវេ​ស​ន៏​ខេត្ដ​រតនគិរី​ កាលណោះ​ថា ​ជនជាតិ​វៀតណាម​នោះ​មាន​កាន់​លិខិតឆ្លងដែន​លេខ​C០០៣១១៦២​ មាន​ស្រុកកំណើត​ខេត្ដ​ហាយ​ផុង ​ប្រទេស​វៀតណាម​។

លោក ​មឿង​ខេ​ម​បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា ​នៅ​រសៀល​ថ្ងៃ​ទី​១៥ ​ខែ​មិថុនា ​ឆ្នាំ​២០១៨ ​លោក​បាន​បញ្ជូន​ខ្លូន​មេ​ឈ្មួញ​នោះ​ទៅឱ្យ​ខាង​ព្រៃ​ខេត្ដ​ ដើម្បី​មាន​វិធានការ​ជា​បន្ដ​ ។ ​នៅ​ថ្ងៃ​ទី​១៦ ​ខែ​មិថុនា​ដដែល​ ខាង​មេព្រៃ​ក៏​បានបញ្ជូន​ខ្លួន​និង​សំណុំរឿង​មួយ​នោះ​ទៅ​សាលាដំបូង​ខេត្ដ​រតនគិរី​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។

​ប្រភពពី​អយ្យការ​បានឱ្យដឹង​ថា​ជ​ន​ជាតិ​វៀតណាម​ឈ្មោះ​ផាម​ថេ​គឿង​ត្រូវបាន​ចោទ​ពីបទ​ចូលមក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​និង​ធ្វើ​សន្និធិ​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការអនុញាតិ​តាម​មាត្រា​៩៦​និង​៩៨​នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​។ ​ក្រោយ​ចោទប្រកាន់​រួច​ខាង​ព្រះរាជអាជ្ញា​បាន​រុញ​សំណុំរឿង​នោះ​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​ធ្វើការ​ចោទ​បន្ថែម​និង​ឈាន​ទៅ​ឃុំខ្លួន​ជន​នោះ​ជា​បណ្ដោះអាសន្ន​ដើម្បី​បើក​ការស្រាវជ្រាវ​បន្ដ​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ពេលនោះ​លោក សាន ប៊ុនធឿន ចៅក្រម​ស៊ើបសួរ​ដែល​ទទួល​ចាត់ការ​សំណុំរឿង​ជនជាតិ​វៀតណាម​នោះ លោក​បែរជា​មិនបាន​ធ្វើ​ការឃុំ​ខ្លួន​បុរស​នោះ​តាម​ការចោទប្រកាន់​របស់​អយ្យការ​ទេ ។ គឺ​ជន​ត្រូវ​ចោទ​ត្រូវបាន​គេ​ដោះលែង​ដោយ​ស្ងាត់ៗ កាលពី​ល្ងាច​ថ្ងៃ​ទី​អាទិត្យ ទី​១៧ ខែមិថុនា ដោយ​សម្អាងថា មាន​តែ​ម៉ូតូ​មួយគ្រឿង និង​ទូរស័ព្ទដៃ​មួយ​គ្រឿង​តែ​ប៉ុណ្ណោះ ចំណែក​ឈើ​ជិត​១០០​កំណាត់ ពុំ​មាន​ឃ្លាំង​ស្តុប​ត្រឹមត្រូវ និង​គ្មាន​សាក្សី​ចង្អុលបង្ហាញ ។

​លោក​សាន ប៊ុនធឿន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​រន​គិរី​កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ អង្គភាព​យើង​មិនអាច​សុំ​ការ​ពន្យល់​ជុំវិញ​រឿង​ដោះលែង​ជនជាតិ​វៀតណាម​ឈ្មោះ ផាម ថេ​គឿង នោះបានទេ ។
ប៉ុន្ដែ​អ្នកនាំពាក្យ​សាលាដំបូង​បានបញ្ជាក់​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា ចៅក្រម​ស៊ើបសួរ​មាន​សិទ្ធិ​ពិនិត្យ​សំណុំរឿង​តាម​ផ្លូវច្បាប់ ហើយ​សម្រេច​មិន​ឃុំខ្លួន​ដោយ​មាន​មូលហេតុ​ដែល​ចែង​នៅក្នុង​ច្បាប់​ស្រាប់ ។

អ្នកនាំពាក្យ​រូបនោះ​បាន​ឱ្យដឹងទៀតថា ខាង​ព្រះរាជអាជ្ញា បើ​គាត់​មិន​សុខ​ចិត្ដនិង​ការសម្រេចសេច​ក្ដីរប​ស់​ចៅក្រម​ក្នុង​ការដោះលែង​ជនជាតិ​វៀតណាម​ឱ្យ​នៅ​ក្រៅ​ឃុំ​នោះ​ទេ​គាត់​មាន​សិទ្ធិ​ប្ដឹង​ទៅ​ឧទ្ទរណ៏​ដើម្បី​ឱ្យ​សភា​ស៊ើប​ពិនិត្យ​សំណុំរឿង​នោះ​តាម​ផ្លូវ​ច្បាប់​ឡើងវិញ​។

​លោក ជា ពេជ្យ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ប្រចាំ​ខេត្ដ​ថា ការ​ដែល​ចៅក្រម​សម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​ឈ្មោះ ផាម ថេ​គឿង ឱ្យ​នៅ​ក្រៅ​ឃុំ​គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​។

​លោក​ព្រះរាជអាជ្ញា​បានបញ្ជាក់​ថា​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ដែរ​លោក​ក៏​មាន​សិទ្ធិ​កសាង​សំណុំរឿង​និង​វត្ថុតាង​មួយ​ចំនួន​ដាក់​ទៅ​សាលាឧទ្ធរណ៏​ដើម្បី​ប្ដឹង​ជំទាស់​ក្នុង​ការសម្រេ​របស់​ចៅក្រម​ដែល​បាន​ដោះលែង​ជនជាតិ​វៀតណាម​នោះ​។

​គួរ​រំលឹក​ថា​ជារឿយៗ ឱ្យតែ​ពាក់ព័ន្ធ​ករណី​ជនជាតិ​វៀតណាម កន្លងមក ខាង​តុលាការ​ហាក់បីដូច​មិនសូវ​ហ៊ាន​អនុវត្ដ​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​នោះទេ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​ជនជាតិ​វៀតណាម​ចំនួន ៧ នាក់ បាន​ឆ្លង​ដែន​ចូល​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​កាប់​ឈើ​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វរ​:​ជ័យ (​កន្ទុយ​នាគ​) ។
កាលនោះ កម្លាំង​ក្រសួង​បេរិស្ថាន​មួយក្រុ​មបាន​ចុះ​ល្បា ត​នៅ​តាម​ខ្សែក្រវ៉ាត់​ឧទ្យាន​ជាតិ ខណ​:​ពេលនោះ បាន​ជួប​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់ ហើយ​ចាប់ខ្លួន​ពួក​គេ​បញ្ជូន​ឱ្យ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ប៉ុន្ដែ​ក្រោយមក​ឮ​ថា​គេ​បាន​ដោះលែង​ដូចគ្នានេះដែរ​៕
​ដោយ ៖ ចាប​សំអាន​

 

Filed in: ព័ត៌មានជាតិ