សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ហ្វុនស៊ិនប៉ិច​ខេត្តព្រៃវែង​អ្នក​ម្នាង​អ៊ុក​ផល្លា​ស្លាប់​ដោយ​ឡាន​បុក​!

​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ហ្វុនស៊ិនប៉ិច​ខេត្តព្រៃវែង​អ្នក​ម្នាង​អ៊ុក​ផល្លា​ស្លាប់​ដោយ​ឡាន​បុក​!

ខេត្ត​ព្រសី​ហនុ ៖ សម្ដេចក្រុមព្រះ នរោត្ដម រណ​ឬ​ទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​អ្នក​ម្នាង អ៊ុក ផល្លា​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​ហើយ​នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ចំណារ ស្រុក​ព្រៃ​ណប់ ខេត្ដ​ព្រះសីហនុ​បណ្តាល​ឲ្យ រង​របួសធ្ងន់​ហើយ​អ្នក​ម្នាង​អ៊ុក​ផល្លា​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​នា​វេលា​ម៉ោង​ជាង​១២​ថ្ងៃត្រង់ ។

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ឧត្តមសេនីយ៍ ជួន ណារិន បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​ឈ្នួល​មួយ​គ្រឿង​ម៉ាក​ហាយ​លែ​ន​ឌើ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L9667 ធ្វើដំណើរ​ពី​ខេត្ដ​ព្រះសីហនុ ទៅ​កាន់​រាជធានី​ភ្នំពេញ ហើយ​បាន​បុក​ចូល​រថយន្ត​របស់​សម្តេច​ក្រុមព្រះ​តែ​ម្តង​បណ្តាល​ឲ្យ​សម្តេច​ក្រុមព្រះ និង​អ្នក​ម្នាង​អ៊ុក ផល្លា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​១ នៃ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច សម្រាប់​មណ្ឌល​ព្រៃវែង​ពេល ព្រះអង្គ​កំពុង​យាង​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​អ្នក​ម្នាង​អ៊ុក​ផល្លារ​រង​របួសធ្ងន់​និង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​កាលពី​វេលា​ម៉ោង​១២:២៣​នាទី ថ្ងៃអាទិត្យ​៥​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​ក្នុង​ជន្មាយុ​៣៩​ឆ្នាំ ។ រីឯ​ភាគី​រថយន្តឈ្នួល​ហាយ​លែ​ន​ឌើ​រងរបួស​៥​នាក់​ផង​ដែរ​។

​អ្នក​ម្នាង​អ៊ុក​ផល្លា​(​កើត​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​១៩៧៩ បាន​ចូល​ហាត់រៀន​របាំ​បុរាណ នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ពេល​មាន​វ័យ​៩​ឆ្នាំ ហើយ​បាន​ចេញ​សម្តែង​លើកដំបូង​ជា​សាធារណៈ ពេល​ចម្រើន​វ័យ​បាន​១៣​ឆ្នាំ ។
​អ្នក​ម្នាង​បាន​បែកបាក់​ពី​អតីត​ស្វាមី​មុន​គឺ​លោក​វ៉េង​សេរីវុឌ្ឍ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៣​ហើយ​បាន​មក​រួមរស់​ជាមួយនឹង​សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ ។ អ្នក​ម្នាង​មាន​បុត្រ​២​ព្រះអង្គ ជាមួយ​សម្តេច​ក្រុមព្រះ គឺ​នរោត្តម​រណ​វង្ស និង​នរោត្តម​សុធា​ឫទ្ធិ ។

​ប្រភព​ពី​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ហ្វុស៊ិនប៉ិច​បានឲ្យដឹង​ថា​សព​អ្នក​ម្នាង​អ៊ុក​ផល្លា​នឹង​ត្រូវ​តំកល់​ធ្វើបុណ្យ​នៅ​វត្តបុ​ទុម​វត្តី ។ ខណៈ​ដែល​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​យោធា Z9 ចំនួន ២ គ្រឿង មក​សង្គ្រោះ​បន្ដ​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​រតនៈ រាជធានី​ភ្នំពេញ​។​សូម​រំលឹក​ថា​កាលពី​វេលា​ម៉ោង​១២​ថ្ងៃទី​២៥ មេសា ២០១៥ កន្លងមកនេះ រថយន្ត សម្ដេចក្រុមព្រះ នរោត្ដម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន គ្រោះថ្នាក់​ចរាចរណ៍​ម្តង​រួចមកហើយ ដោយ ខណៈ​ក្បួន​រថយន្ត​របស់​សម្តេច​ក្រុមព្រះ ត្រូវ​រថយន្ត​ដឹក​ដី​បុក​យ៉ាង​ពេញទំហឹង ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​មនុស្ស​រងរបួស​ធ្ងន់​-​ស្រាល​ជាច្រើន​នាក់ ស្ថិត​នៅ​ចំណុច​ភូមិ​ខ្វិត​ធំ ឃុំ​ខ្វិត ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ៕

 

Filed in: ព័ត៌មានជាតិ