សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទា​ហ៊ាន​វិស្វកម្ម​អង្គភាព​៧១៥​ឃុប​ឃឹត​ជាមួយ​ឈ្មួញ​ឈូស​ផ្លូវដឹក​ឈើ​ចេញ​ទៅ​យួន​តាម​ច្រករបៀង​ខេត្ត​រតនៈគីរី​!?

​ទា​ហ៊ាន​វិស្វកម្ម​អង្គភាព​៧១៥​ឃុប​ឃឹត​ជាមួយ​ឈ្មួញ​ឈូស​ផ្លូវដឹក​ឈើ​ចេញ​ទៅ​យួន​តាម​ច្រករបៀង​ខេត្ត​រតនៈគីរី​!?

​ខេត្ត​រតនគិរី ៖ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ បា​ឲ្យដឹងថា ក្រុម​មន្ត្រី​យោធា​កងវិស្វ័កម្ម​ដែល​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​លេខ​៧១៥ តាម​ក្រវាត់​ព្រំដែន (​កម្ពុជា​-​វៀតណាម​) បាន​ឆ្លៀតឱកាស​ឈូស​ផ្លូវ​បើក​ច្រករបៀង​ជាច្រើន​កន្លែង ស្ថិតក្នុង​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ២៦/១(១) កម្ពុជា​-​វៀតណាម​រហូត​ដល់​ការដ្ឋាន​កង​ស្ថាបនា​ផ្លូវ​ស្ពាន​លេខ​៧១៥​តែម្តង​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការ​

​ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀត​យ៉ាង​អនាធិបតេយ្យ ។ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទែ​លើកឡើង​ក្នុង​កិច្ចប្រជុំ ណែនាំ​ស្តីពី​ការពង្រឹង​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ នៅតាម​បណ្តោយ​ព្រំដែន កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨​បញ្ជាក់ថា «​ការលុបបំបាត់​ច្រករបៀង​គឺ​ដើម្បី​ទប់ស្កាត់​ការចេញចូល​ខុសច្បាប់ ក៏​ដូចជា​ទប់ស្កាត់​បទ​ល្មើស​ផ្សេងៗ​ទៀត​នៅតាម​ព្រំដែន​» ដែល​មា​ន័យ​ថា​៖​គ្រប់​ច្រករបៀង​ទាំងអស់​ត្រូវ​បាន​បិទ​។

​តែ​ផ្ទុយទៅវិញ តាម​ប្រភព​ព័ត៌មាន​ខាងលើ​បញ្ជាក់ «​ក្រុម មន្ត្រី​យោធា​ដែល​កំពុង​បំពេញ​ភារកិច្ច​ស្ថាបនា​ផ្លូវ នៅតាម​ក្រវាត់​ព្រំដែន (​កម្ពុជា​-​វៀតណាម​) ខេត្ត​រតនគិរី ក្បត់ជាតិ​ក៏​ថា​បាន​ព្រោះ​ឆ្កៀត​ឱកាស​ឈូសឆាយ​ធ្វើ​ផ្លូវ​លួច​បើក​ច្រករបៀង ផ្ទុយ​ពី​ច្បាប់​ដែល​បាន​ដាក់ឲ្យ​អនុវត្ត ប្រយោជន៍​អនុញ្ញាត​ឲ្យ​រថយន្ត​កែច្នៃ​គ្រប់​ប្រភេទ និង​ម៉ូតូ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ក្រុម​មន្ត្រី​យោធា​កង ស្ថាបនា​ផ្លូវ​ស្ពាន​លេខ​៧១៥​មាន​ភារកិច្ច​កសាង​ផ្លូវ តាម​ក្រវាត់​ព្រំដែន ឬ​ហៅ​ថា​ផ្លូវ​យុទ្ធសាស្ត្រ ប៉ុន្តែ​បែ​ជា​ឃុបឃិត​ជា មួយក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ខុសច្បាប់​យក​គ្រឿងចក្រ​ឈូស​ធ្វើ​ផ្លូវ​បើក ច្រករបៀង​ខុសច្បាប់​ដើម្បី​នាំ​ឈើ​ចេញ​ពី​កម្ពុជា​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ទៅវិញ​។
​តាម​ប្រជាពលរដ្ឋ​និយាយ​ថា​សកម្មភាព នៃ​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ តាម​គោយន្ត​ច្នៃ រថយន្ត​បង្កុង និង​ម៉ូតូ​រាប់រយ​គ្រឿង ក្នុង មួយថ្ងៃៗ ១០០​គ្រឿង​ដឹក​ចេញពី​ព្រៃ​រួច​ចូល​ទឹកដី​វៀតណាម តាម​ផ្លូវ​ដែល​ក្រុម​ការដ្ឋាន​កង ស្ថាបនា​ផ្លូវ និង​ស្ពាន​ឈូសឆាយ​រួចជាស្រេច ។

​គោយន្ត​ច្នៃ និង​ម៉ូតូ​ដឹកឈើ​ឆ្លងដែន​ទៅ​វៀតណាម​បាន​និង កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាងគំហុក​តាម​ចំណុច​ភូមិ​ចង ឃុំ​ញ៉ាង ត្រង់​បង្គោល​ព្រំដែន លេខ​១៩ ប៉ុស្តិ៍​ភូមិ​តា​ង៉ា និង​ប៉ុស្តិ៍​នគ​បាល​ការពារ​ព្រំដែន​លេខ ៥០៧ (​អូរ​សា​ថី​) ចំណុះ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣​។

​ពាក់ព័ន្ធ​ករណី​ក្រុម​ការដ្ឋាន​កង​ស្ថាបនា​ផ្លូវ​លេខ​៧១៥ ឈូសឆាយ​ផ្លូវ​បើក​ច្រករបៀង​ខុស​ច្បាប់​ជា​ច្រើន​កន្លែង​សម្រាប់​សម្រួល​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុសច្បាប់​ខាងលើនេះ មិន​អាច​ទំនាក់ទំនង​សុំ​បំភ្លឺ​ពី​មេបញ្ជាការ​កង​ស្ថាន​ផ្លូវ​បាន​ឡើយ​តែ​សង្ឃឹមថា​អាជ្ញាធរ​ខេ​ត​រតនៈគិរី​ក្រោម​បញ្ជារ​របស់​លោក​ថង​សាវុន​ដែល​ទើប​តែងតាំង​ជា​ចៅហ្វាយខេត្ត​សាជាថ្មី នឹង​បកស្រាយ​ពន្យល់​ពី​សេចក្តីរាយការណ៍​ខាងលើនេះ ព្រោះ​លោក សៅ សូត្រ មេ​ប៉ុស្តិ​ភូមិ​តា​ង៉ាខ័​ណ្ណៈ និង​ប៉ុស្តិ​នគ​បាល​ការពារ​ព្រំដែន​លេខ​៥០៧​អូរ​សា​ថី​ចំណុះអោយ​វរ​សេនា​តូច​នគ​បាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣​បាន​ដឹង​ច្បាស់​អំពី​ករណីនេះ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់