សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​គង់​មង្គល​ប្រធាន​សហគមន៍​ប្រើប្រាស់​ទឹក​អាង​ទំនប់​ជ្រាវ ត្រូវ​ប្រជាពលរដ្ឋ​ភូមិ គោកធ្លក ចោទ​ថា​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី រាយការណ៍​ថ្វាយ សម្ដេច​សង្ឃរាជ ទេព វង្ស​យក​ដី​ប្រជាពលរដ្ឋ​!

លោក​គង់​មង្គល​ប្រធាន​សហគមន៍​ប្រើប្រាស់​ទឹក​អាង​ទំនប់​ជ្រាវ ត្រូវ​ប្រជាពលរដ្ឋ​ភូមិ គោកធ្លក ចោទ​ថា​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី រាយការណ៍​ថ្វាយ សម្ដេច​សង្ឃរាជ ទេព វង្ស​យក​ដី​ប្រជាពលរដ្ឋ​!

​សៀមរាប ៖ ដី​ក្នុង​អាងទឺក​ទ្រ​នប់​៧៨ ចំនួន​៤០​ហិកតា ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ភូមិ​គោកធ្លក ឃុំ​កន្ដែង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវ​គេ​ឃុប​ឃឹត​គ្នា​ប្រែក្លាយដី​ឯកជន​ទៅ​ជា​ដី សហគមន៍ ។​

​លោក ឡឹង លី អាយុ​៥៧​ឆ្នាំ ឈ្មោះ​រិ​តម៉េត​អាយុ​៥៥ ឈ្មោះ អៃ អួន អាយុ​៥៤​ឆ្នាំ ក្នុងចំណោម​ប្រជាជន​ជាង ១០០ គ្រួសារ​បានឲ្យដឹងថា ដី​ក្នុង​ទំនប់​៧៨ ជា​ដី​អាង​ស្តប់ទឹក​ធ្វើ​ស្រែប្រាំង​ចំនួន​១៥០​ហិកតា ប្រជាពលរដ្ឋ​កាន់កាប់​ជិត​៤០​ហិកតា​ស្រាប់តែ​ថ្ងៃទី​២៩ ខែ​០៥ ២០១៨​គ្រឿងចក្រ លោក​គង់​មង្គល​មក​ឈូសឆាយ​យក​ដី​ពួកគាត់ ។ ពេលនោះ អ្នកស្រុក​ជិត​៥០​នាក់​បាន​ទៅ​ឃាត់​គ្រឿងចក្រ​ឲ្យ​ឈប់​ធ្វើ​សកម្មភាព ។ ស្រាប់តែ​ស្អែក​ឡើង​ថ្ងៃទី​៣០ ឧសភា មាន​ប៉ូលិស​ប៉េអឹម​ជា​ច្រើន​នាក់​ចុះ​មក​ហាម​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ឲ្យ​ឈប់​តវ៉ា ។​

​លោក ជា ម៉ូ​វ មេភូមិ​គោកធ្លក​ឲ្យដឹងថា ៖ ឆ្នាំ​២០១៦ លោក អឿន ពៅ អភិបាលរង​ក្រុង​សៀមរាប មក​ប្រជុំ​ជាមួយ​ប្រជាជន​ក្នុងភូមិ រឿង​ដី​ទំនប់​៧៨​តែ​អ្នកស្រុក​មិន​ព្រម​។​ដោយ​ស្ដាប់​គ្នា​មិន​បាន លោក​ពៅ​បាន​ត្រឡប់​ទៅ​វិញ​បាត់​ទៅ ។ តាំងពី​ពេលនោះ​ស្ងាត់ឈឹង ទើបតែ​ថ្មីៗ​នេះ គេ​មក​ឈូសឆាយ​យក​ដី​ប្រជាពលរដ្ឋ​របស់​គាត់​បែបនេះ ខ្ញុំ​ជា​ម៉ូ​វ​មិន​យល់​មិនដឹង​គេ​ធ្វើយ៉ាងណា​?​។ ពេល​សួរថា បង​បាន​ស៊ីញ៉េ​លើ​លិខិត​លក់​ដី​ក្នុង​ទំនប់​៧៨​ចំនួន​៨២០០០​ម៉ែត្រការ៉េ តាំងពី​ឆ្នាំ​២០០៦ ?​។ លោក ជា ម៉ូ​វ ឆ្លើយថា ពេល​នោះ​សហគមន៍​ក្នុងភូមិ​ស្រុះស្រួល​គ្នា​លក់​ដី​យកប្រាក់​មក​ធ្វើ​ផ្លូវ និង​អភិវឌ្ឍន៍​ក្នុងភូមិ ។

​លោក ខាំ លឿ អតីត​មេឃុំ​កន្ដែក​ឲ្យដឹងថា ដី​នេះ​ជា​ដី​កេរ្កឹ មរតក​សម្ដេច​តេជោ ហ៊ុន សែន ហើយ​បាន​បែងចែក​ព្រំប្រទល់​តាំងពី​ជំនាន់ លោក​ខាំ​លន់ និង​លោក​ប៉ាត​ឈាង រវៀង​ឃុំ​កន្ដែក​និង​ឃុំ​ជ្រា​វជិត​៤០​ឆ្នាំ​ហើយ ។ លោក​លឿប​ន្តថា ឆ្នាំ​២០០៤ លោក​ក្អោប​រ៉ន​មេឃុំ​ជ្រាវ លោក​ប៉ិត​ប៉ូ និង​មន្ត្រីជលផល​ពីរ​នាក់​ទៀ​ត​មក​សុំ​ទិញ​ដី​ក្នុង​អាងទឹក តែ​ខ្ញុំ​មិន​ព្រម​លក់​ឲ្យ​។ លើក​ទី​ពីរ ឯកឩត្ដម ខូវ ផល្លារ​បុត្រ មក​សុំ​ទិញ​ដី​ក្នុង​អាងទឹក​ខ្ញុំ​ខាំ​លឿមិ​ន​ព្រម​លក់​ដដែល​។ ក្រោយមក​ឈ្មោះ ក្អោប រ៉​ន ចេះ​តែ​ប្រើ​ល្បិចកល់ សុំ​សម្ដេច​សង្ឃ​ធ្វើ​បារាយណ៍ ខ្ញុំ​ខាំ​លឿទ​ទួលយ​កអត់​បាន​ទេ បើ​ក្អោប​រ៉ន​ចង់​ធ្វើ ៗ​តែ​ដី​ជ្រាវ​ចុះ រឿង​អី​គាត់​មក​ធ្វើ​ដី​ឃុំ​កន្ដែក ដែល​គេ​បែងចែក​តាំងពី​ឆ្នាំ​៧៩ រួចហើយ ។ លោក​មិន​ចោទ​ខេត្ត​ស្រុក​ទេ គំរោង​នេះ​លោក ក្អោប រ៉​ន អ្នកដឹកនាំ​រំលោភ​ចូល​ដី​៤០​ហិកតា ។​

​លោក ខាំ លឿ​ចោទ លោក​ក្អោប​រ៉ន​អាង​បក្ខពួ​កអាង​សំបូ​រអ្នកធំ​ជួយ ។​លោក​បន្ត​ថា​ជួយ​ក៍​ជួយ​ចុះ អ្នក​កាន់​សាសនាព្រះពុទ្ធ​ប្រយ័ត្ន​បាប​ខ្ញុំ​លឿ​ជឿ​ថា​សម្ដេច​សង្ឃរាជ លោក​មិន​បំពាន​អញ្ចឹងទេ ។ អ្នកដឹកនាំ​សាសនា​ទូទាំងប្រទេស លោក​ប្រដៅ​ធ​ម៍​ម៉ា​ប្រទេស ។ លោក​បន្តថា បើ​សម្ដេច​សង្ឃ​ដឹង​លោក​មិន​យក​ទេ ព្រះអង្គ​ដឹង​ហើយ​អ្វី​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ​ឫ​ដោយ​វាចារ បើ​សម្ដេច​បាន​ឭ​សូម​សម្ដេច​ពិនិត្យឡើងវិញ ផង ។

​លិខិត​សាលាខេត្ត​សៀមរាប លេខ​៣២៥ / ១៦ ស​ជណ ថ្ងៃទី​៩​ខែ​មេសា​ឆ្នាំ​២០១៦ ចំនុច​ទី​៣ ដាក់ថា សហគមន៍​ត្រូវ​រាបចំ​ផែនការ​គម្រោង​អភិវឌ្ឍន៍​ដែល​ទទួល​បាន​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ឲ្យបាន​ច្បាស់លាស់ និង​ស្នើសុំ​ការ​ពិនិត្យ​សម្រេច​ពី​អាជ្ញាធ​ដែនដីរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ។
​ចំណុច​នេះ លោក គង់ មង្គល​អាង មាន​បក្ខពួក​ច្រើន មិន​បាន​ពិគ្រោះ​យោបល់ ឫ​ចរចា​ជាមួយ​ប្រជាពលរដ្ឋ​ភូមិ​គោកធ្លក​ទេ បែ​ជា​ធ្វើ​របាយការណ៍​ប្រគេន​សម្ដេចព្រះសង្ឃរាជ ដើម្បី​បាន ស​ជណ ក្នុង​ដៃ​មក​ឈួស​យក​ដី​៤០​ហិកតា ដោយ​មិន​អស់​ប្រាក់​មួយ​រៀល​ឡើយ ។

​លោក គង់ មង្គល ឲ្យដឹងថា គម្រោង​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ជាង​២០០​ហិកតា ចំណា​ច​ទឹកប្រាក់​អស់​៣០​លាន​ដុល្លា​អាមេរិក ចំណែក​ដី​ក្នុង​អាង​ជា​ដី​របស់​រដ្ឋ ព្រះសង្ឃរាជ​អភិវឌ្ឍន៍​ទំនប់​នប់​៧៨ ដើម្បី​ស្តប់ទឹក​ឲ្យបាន​ច្រើន​សម្រាប់​អ្នកស្រុក​ធ្វើ​ស្រែប្រាំង ។​

​លោក ក្អោប រ៉​ន ឲ្យដឹងថា ដី នោះ​ជា​ដី​របស់​រដ្ឋ​លោក​មិន​មាន​សិទ្ធិ​លក់​ទេ ជា​គោលការណ៍​របស់​ស​ម្ដេច ព្រះសង្ឃរាជ​ទេព​វង្ស ព្រះអង្គ​អភិវឌ្ឍន៍ ដើម្បី​យក​ទឹក​ឲ្យ​អ្នកស្រុក​ធ្វើស្រែ​ពីរ​ដង​ក្នុង​មួយឆ្នាំ លោក​មិន​បាន​ប្រព្រឹត្ត​ដូច​លោក​ខាំ​លឿ​ចោទប្រកាន់ឡើយ ៕

 

Filed in: ព័ត៌មានជាតិ