សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​

សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​

ខេត្ត​រតនគិរី ៖ កម្លាំងចម្រុះ សហការ​និង​ជំនាញ​ផ្នែក​រដ្ធបាល​ព្រៃឈើ​បាន​ចុះ​ធ្វើ​ការឡោមព័ទ្ធ​ទីតាំង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​ដោយ​ខុសច្បាប់​មួយកន្លែង​ស្ថិតនៅ​ត្រង់​ចំណុច​ខាងកើត​ចុង​ព្រលាន​យន្តហោះ​ស្ថិតក្នុង​ភូមិ​ជ័យជំនះ​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​ខេត្ត​រតនគិរី​។ ហើយ​ចាប់​បង្ក្រាប​និង​រិបអូស​ភ្លាមៗ​នៅ​វត្ថុតាង​កែច្នៃ (​គ្រឿងចក្រ​)​ព្រមទាំង​ឈើប្រណិត​ជាង​បី​រឺ​ម៉ក់​ខ្នាត​យក្ស​។​

​ប្រតិបត្តិ​ការណ៍​ចុះ​ចាប់​បង្ក្រាប​សិប្បកម្ម​ដុះ​ស្លែ​លួចលាក់​ជា​លក្ខណះ​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង​ពី​ក្រុម​សមត្ថកិច្ច​ជំនាញ​ខាងលើនេះ គឺ​?​ធ្វើឡើង​កាលពី​វេលា​ម៉ោង​4,30​នាទី​ល្ងាច​ថ្ងៃទី​16​ខែ​មិថុនា​ឆ្នាំ​2018 ដោយ​សម្របសម្រួល​ពី​លោក ជា​ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្តរ​តមន​គិរី​។ ហើយ​ដឹកនាំ​កម្លាំង​ដោយ​លោក​ហាក់​ហ័ន​ព្រះរាជអាជ្ញារង​អម​សាលាតំបូង​ខេត្ត​ផង​នោះ ។ កម្លាំង​បានធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុតាង​រួមមាន​: ម៉ា​សុិន​ត្រង់សុីន័រ​១​គ្រឿង ម៉ូទ័​រខាត់ តា​ប រណា​យន្ត​អា៎​ជ្រៀក ឈើប្រណិត​ជិត​បី​រឺ​ម៉ក់​ម៉ូតូ​ខ្នាត​យក្ស​។​

​តាម​ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​បាន​អោយដឹងថា ៖ ម្ចាស​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​ខាងលើ ឈ្មោះ​អា៎​(​កំ​ប៉ោង​) គេ​ជា​ឈ្មួញ​លាក់​មុខ​ប្រមូល​ទិញ​ឈើប្រណិត​ល្អៗ ពី​ក្រុម​ឈ្មួញ​ផ្សេងៗ​ក្នុង​ក្រុង​បាន​លុង​ដឹកជញ្ជូន​ចូល​ស្តុក​ទុក​សំរាប់ ក្រឡឹង កែច្នៃ ចេញ​ជា​គ្រឿង​សង្ហារឹម ដូចជា សា​ឡុង គ្រែ តុ ទូ ថូផ្កា​កៅអី ជើង​ម៉ា ។​ល​។ ដោយ​ជួល​ជាង​ជំនាញ​ជា​ជនជាតិ​វៀតណាម​សឹងតែ​និយាយ​ភាសា​ខ្មែរ​ពុំ​ច្បាស់ ។​

​ប្រភព​ដដែល​បាន​បន្តថា ៖ សិប្បកម្ម​មួយ​នេះ​គ្មាន​ច្បាប់​ឬ​លិខិត​ប័ណ្ណ​អនុញាតិ​ពី​ស្ថាប័ន្ត​ពាក់ព័ន្ធ​អ្វី​នោះ​ទេ​។ កន្លង​មក​សមត្ថកិច្ច​តែង​បាន​សួរនាំ ភាគច្រើន​គេ​តែង​យក​ឈ្មោះ​ព្រះរាជអាជ្ញា​មក​ពាក់ព័ន្ធ​ជានិច្ច គេ​ថា​(​ត្រូវ​ជា​ខ្សែ​ព្រះរាជអាជ្ញា​ជាដើម​) ។​

​បច្ចុប្បន្ន វត្ថុតាង​ដែល​រិបអូស​ពីរោង​សិប្បកម្ម​សមត្ថកិច្ច​បានធ្វើកំណ​ត់​ហេតុ​ប្រគល់ជូន​ខ័ណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ