សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អធិការ​ស្រុក​ព្រែក​ប្រសព្វ បញ្ជូន​ខ្លួន​ឳ​ពុក​ចិត្ត​តិរច្ឆាន​បាប់​រំលោភ​កូនស្រី​បង្កើត​អាយុ​១៥​ឆ្នាំ​ម្នាក់ ទៅ​តុលាការ​

​អធិការ​ស្រុក​ព្រែក​ប្រសព្វ បញ្ជូន​ខ្លួន​ឳ​ពុក​ចិត្ត​តិរច្ឆាន​បាប់​រំលោភ​កូនស្រី​បង្កើត​អាយុ​១៥​ឆ្នាំ​ម្នាក់ ទៅ​តុលាការ​

ក្រចេះ​៖ នា​រសៀល​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦​នេះ អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ បាន​ធ្វើ​ការបញ្ជូន​ខ្លួន​ជនសង្ស័យ​ជា​ឳ​ពុក​ចិត្ត​តិរច្ឆាន​ម្នាក់ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ បន្ទាប់​ពី​ជនសង្ស័យ​រូបនោះ បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ចំនួន​៥​លើក​ទៅលើ​កូនស្រី​ខ្លួនឯង​បង្កើត ដែល​មាន​អាយុ​១៥​ឆ្នាំ ។​

​នគរបាល​ផ្នែក​យុត្តិធម៌​ស្រុក​ព្រែក​ប្រសព្វ បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ងួន ម៉ៃ អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​បឹង​ច្រែង ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​។ បច្ចុប្បន្ន​ស្នាក់នៅ​ចំណុច​ភូមិ​ស្រែ​ពពេល ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូន​របស់​ខ្លួន បាន​សម្រេច​ចំនួន​ប្រាំ​ដង​។ លើក​ទី​១ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ នៅ​ចំណុច​រោង​ចាំចំការ ដែល​មាន​ចំងាយ​ពី​ភូមិ​ស្រែ​ពពេល​ប្រមាណ​ជា ៣​គីឡូម៉ែត្រ និង​ធ្វើ​សកម្មភាព​ចាប់រំលោភ ៤​ដង​ទៀត នៅលើ​ផ្ទះ​ជីតា​របស់​ក្មេងស្រី​រងគ្រោះ និង​ត្រូវ​ជា​ឳ​ពុក​ក្មេក​ជនសង្ស័យ​រូប​នោះ​ផងដែរ​។​

​អធិការរង​ទទួល​ផ្នែក​យុត្តិធម៌ លោក​អនុសេនីយ៍ឯក ទួត ណា​រ៉ា បាន​បន្តថា នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​២០ និង​៣០​នាទី ជនសង្ស័យ​ឈ្មោះ ងួន ម៉ៃ បាន​ឡើង​ទៅលើផ្ទះ​ឳ​ពុក​ក្មេក​ម្ដងទៀត ដែល​ក្មេងស្រី​រងគ្រោះ​ត្រូវជា​កូនបង្កើត​កំពុង​ដេក​នៅលើ​ផ្ទះ​នោះ ក្នុង​គោលបំណង់​ដើម្បី​ចាប់​រំលោភ ក្នុង​ខណៈ​នោះ​ជនរងគ្រោះ​ឃើញ​ឳ​ពុក​ក៏​មាន​ការភ័យខ្លាច បាន​រត់​ចុះដី​ទៅ​ប្រាប់​ម្ដាយ​អំពី​ដំណើររឿង​ដែល​ឪពុក​ចាប់រំលោភ​ខ្លួន​ពេលកន្លងមក​។​

​លោក​អនុសេនីយ៍ឯក ទួត ណា​រ៉ា លុះ​មកដល់​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៦​នេះ ទើប​ជនរងគ្រោះ និង​បងស្រី​បង្កើត បាន​មកប្ដឹង​រាយការណ៍​ដល់​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​សោ​ប​។ ក្រោយពេល​ទទួលបាន​សេចក្ដីរាយការណ៍​មក​ភ្លាម លោក​ក៏​បាន​បញ្ជា​ឲ្យកម្លាំង​របស់លោក ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ងួន ម៉ៃ​នោះ​ភ្លាម​ផងដែរ ដើម្បី​យក​មក​ធ្វើ​ការសាកសួរ​អំពី​ដំណើរ​រឿងហេតុ​នៅ​អធិការ​រដ្ឋា​ន​ស្រុក​ព្រែក​ប្រសព្វ​។​

​យោងតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​រូប​នោះ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ខ្លួនឯង​បង្កើត ទើបតែ​អាយុ​១៥​ឆ្នាំ​បាន​សម្រេច​មែន​។​

​ក្រោយពេល​ដែល​កម្លាំង​អធិការ​ស្រុក​ព្រែក​ប្រសព្វ ឃាត់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​រួចមក បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​រូប​នោះ​មក​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ក្រចេះ ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ស្ថាប័ន​អយ្យា​ការ​អម​សាលាដំបូង​ខេត្ត ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕
​ដោយ កិះ ខន​

 

IMG_3490 IMG_3485

Filed in: សន្តិសុខសង្គម