សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ម៉ៃ​ខូង​ឈ្មួញ​៤​គ្រឿង​កំពុង​ជីក​រំលើង​ភ្នំ​ស្រេះ​ស្រេច​ក្បាល​វ៉ាល់ !

​ម៉ៃ​ខូង​ឈ្មួញ​៤​គ្រឿង​កំពុង​ជីក​រំលើង​ភ្នំ​ស្រេះ​ស្រេច​ក្បាល​វ៉ាល់ !

បន្ទាយមានជ័យ ៖ បច្ចុប្បន្ន​គេ​ឃើញ​មាន​គ្រឿងចក្រ​ឈ្មួញ​ចំនួន​០៤ បាន​និង​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​ដឹក​ដី​នៅ​លើ​ភ្នំ​ស្រេះ ដែល​ជា​សម្បត្តិ​រដ្ឋ ស្ថិត​នៅក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ លក់​ធ្វើ​មាន​បាន​យ៉ាង​រំភើយ ។​

​សកម្មភាព​ឈ្មួញ​យក​គ្រឿងចក្រ​ជីក​កកាយ​ដីភ្នំ ដែល​ជា​សម្បត្តិ​រដ្ឋ​លក់​យក​លុយ​ចាយ ដែល​គេ​ជឿ​ង​ថា គ្មាន​ច្បាប់​ត្រូវបាន​ប្រជាពលរដ្ឋ​និយាយថា ៖ បើ​ខ្មោច​ស្រុក​មិន​អោយដៃ ក៍​ខ្មោច​ព្រៃ​ចង្រៃ​វា​
​មិន​ហ៊ាន​ដែរ​។​

​ពួក​គាត់​បន្ត​ថា នៅពេល​មាន​គម្រោង​ធ្វើ​ផ្លូវ​ម្តងៗ តែងតែ​ឃើញ​ក្រុម​ឈ្មួញ​ឆ្លៀត​ឱកាស​ដឹក​យក​អាចម៌ដី​លក់ ច្រើន​ជាង​ធ្វើ​ផ្លូវ​ទៅ​ទៀត​។​ជា​រៀងរាល់ថ្ងៃ​ក្រុម​ឡាន​ទាំងនេះ​វា​រំខាន​ដល់​ការរស់នៅ​ពួកគាត់​ខ្លាំងណាស់ តែ​មិន​ដឹង​ប្តឹង​ទៅ​ណា​បើ​ព្រះឥន្ទ​ស៊ី​មាន់​ដែរនោះ​។

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ម៉ៃ​ខូ​០៤​គ្រឿង​ដែល​កំពុង​ជីក​រំលើង​លើ​ភ្នំ​ស្រេះ​យក​ដី​លក់​នេះ មាន​ថៅកែ​ផ្សេងៗ​គ្នា​៖ ទី​០១​ឈ្មោះ សាំង គង់ ។ ទី​០២​ឈ្មោះ រ៉ា នៅ​ព្រះនេត្រព្រះ ។​ទី​០៣​ឈ្មោះ​លេង នៅ​មង្គល​បូរី និង​ទី​០៤​ជា​របស់​មន្ទីរ​ធនធាន​ទឹក​។​

​មន្ត្រី នៃ​មន្ទីរ​រ៉ែ​ថាមពល​បាន​បញ្ជាក់​ប្រាប់​អ្នកព័ត៌មាន​ថា លោក​ទើបតែ​បាន​ចុះ​ទៅ​មើល​សកម្មភាព ក​កាយ​ដី​នៅ​ភ្នំ​ស្រេះ​មាន​គ្រឿងចក្រ​ម៉ៃ​ខូ ដល់​ទៅ​ចំនួន​០៤​គ្រឿង​ប្រាកដ​មែន លោក​គ្រាន់តែ​បាន​ធ្វើ​របាយការណ៍ និង​ថត​យក​សកម្មភាព​ជាក់ស្តែង មក​បង្ហាញ​ប្រធាន​មន្ទីរ ត្រង់​មេមាន​ចំណាត់ការ​ទៅលើ​ក្រុម​ឈ្មួញ​ទាំងនេះ​យ៉ាងណា​ស្រេច​មេ​។ លោក​មិន​ទាន់​ដឹង​ទេ ហើយ​ខាង​មន្ត្រី​រ៉ែ​ថាមពល មិន​បាន​ឃុបឃិត ប្រព្រឹត្ត​អំពើ​
​ពុករលួយ ជាមួយ​ក​ក្រុម​ឈ្មួញ​ទាំង​នេះ​ដែរ លោក​ថា​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

​លោក ឃូ ពៅ អភិបាល​ស្រុក​ព្រះនេត្រព្រះ​ដែល​ជា​ម្ចាស់​ដែនដី​បាន​បំភ្លឺ​តាម​ទូរស័ព្ទ​ប្រាប់​កាសែត​ថា លោក​បាន​អនុញ្ញាត​អោយ​គ្រឿងចក្រ​ទាំងនោះ ក​កាយ​ដី​យក​ទៅ​ធ្វើ​ផ្លូវ​នៅ​ឯ​ឃុំ​រហាល តែ​មិន​បាន​អោយ​
​យក​អាចម៌ដី​ទៅ​លក់​ទេ​។ ហើយ​ជីក​កកាយ​លើ​ភ្នំ​ស្រេះ​នេះ បាន​សុំ​គោលការណ៍​អភិបាលខេត្ត​រួច​ហើយ​ដែរ​។​លោក​ចៅហ្វាយស្រុក​បញ្ជាក់​ថា​នេះ​ប្រហែលជា​ត្រីងៀត​ឆ្លៀត​ពង​?!​។​

​បើ​តាម​ប្រជាពលរដ្ឋ​បានឲ្យដឹង​៖​លោក សាំង គង់ គឺជា​មនុស្ស​ដែល​អ្នក​បន្ទាយមានជ័យ​តែងតែ និយាយ​តៗ​គ្នា​ថា ជា​ជើង​ខ្លាំង​ខាង​របរ​ម៉ៃ​ខូ ជី​ស្រះ អូរ​ស្ទឹង បឹងបួរ ព្រៃភ្នំ ដុះ​ស្លែ​យូរហើយ ព្រោះ​ពូកែ​លូន​ក្រាប​ជាមួយ អ្នកធំ​ទៀតផង​។​

​ឯកឧត្តម សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ មិនអាច​សុំ​ការ​ស្រាយ​បំភ្លឺ លើ​ករណី​ឈ្មួញ​ជីក​បំផ្លាញ​ភ្នំ​ធ្វើ​អាជីវកម្ម​ដូច​ការចោទប្រកាន់​ខាង​លើ​នេះ​បាន​ទេ​ដោយ​ទូរស័ព្ទ​នៅ​ក្រៅ​តំបន់​សេវា​។​

​គួរបញ្ជាក់​ថា ប្រសិនបើ ខាង​ក្រសួង​ពាក់ព័ន្ធ​ឬ​អាជ្ញាធរ មិនមាន​វិធានការ​អោយបាន​ទាន់ពេលវេលា​ទេ​នោះ ភ្នំ​ស្រេះ​ដែល​ជា​សម្បត្តិ​ធម្មជាតិ មាន​តាំងពី​ជីដូន​ជីតា​មក នឹង​ត្រូវ​រលាយ​ជា​ផេះផង់ ក្រោម​ស្នាដៃ​ក្រុម​ឈ្មួញ​ខាងលើ​នេះ​ជា​មិនខានឡើយ​។​ដល់​ពេល​នោះ​តើ​បន្ទោស​អ្នក​ណា​?៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់