សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រី​បរិស្ថាន​ចាប់​បាន​រថយន្ដ​សាំ​យ៉ុង​ដឹក​ប្រណីត​បើក​ធ្លាក់​ផ្លូវ​នៅ​ចំណុច​បង្គោល​លេខ​៦៤​ស្រុក​អូររាំង​ខេត្ត​មណ្ឌលគិរី​!

មន្ត្រី​បរិស្ថាន​ចាប់​បាន​រថយន្ដ​សាំ​យ៉ុង​ដឹក​ប្រណីត​បើក​ធ្លាក់​ផ្លូវ​នៅ​ចំណុច​បង្គោល​លេខ​៦៤​ស្រុក​អូររាំង​ខេត្ត​មណ្ឌលគិរី​!

​ខេត្ត​មណ្ឌល​គិ រីះ បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​នៅតែ​កើតឡើង​ដូច​ហែរ​កថិន គ្មាន​គ្រូ​បា​អាចារ្យ​ណា​ប្រដៅ​ឲ្យ​ស​មត្ត​កិច្ច​ខេត្ត​មួយ​នេះ​អនុវត្ត​តាម​បទបញ្ជារ​នាយក​រដ្ឋមន្ត្រី​បានឡើយ ។ ជាក់ស្តែង កាលពី​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ថ្ងៃទី​១៥ មិថុនា ២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​បង្គោល​លេខ​៦៤ ៦៥​ស្ថិតក្នុង​ស្រុក​អូ​រាំង​ខេត្តមណ្ឌលគិរី ។

​រថយន្ដ​សាំ​យ៉ុង​ដឹក​ឈើប្រណិត​ប្រភេទ​ឈើ​បេង​ជាច្រើន  ​កំណាត់​បាន​បើក​ធ្លាក់​ផ្លូវ តែ​មិន​បណ្ដាលឲ្យ​មនុស្ស​និង​អ្នកបើកប​ររងគ្រោះថ្នាក់​ឡើយ ។​

​ប្រជាពលរដ្ឋ​ឲ្យដឹងថា រថយន្ដ​ដឹកឈើ​នេះ​បាន​ធ្វើដំណើរ​ចេញពី​ចំណុច​បេនឡាន​ឈ្នួល​ខេត្តមណ្ឌលគិរី​ឆ្ពោះទៅ​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧៦ ដោយ​វាង​ផ្លូវ​កោង​រថយន្ដ​ធ្លាក់​ផ្លូវ​ចេញទុ​ទ្ធ​តែឈើ ។ ក្រោយពី​រថយន្ត​ឈប់​វឹល​កង់ គេ​ឃើញ​មាន​កំលាំង​បរិស្ថាន ដែល​ឈរជើង​នៅ​ចំណុច​លេខ​៦៤ យកទៅ​រក្សាទុក​រងចាំ​ម្ចាស់​រថយន្ដ​ដឹកឈើ​ចូលខ្លួន​មក​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់ ។​

​ប្រជាពលរដ្ឋ​និយាយ​ដើម​ថា នេះ​កុំ​តែ​ឡាំ​ន​បើក​ធ្លាក់​ផ្លូវ បើ​អត់​វិញ​ច្បាស់​ជា​ចាំតែ​ទទួល​លុយ​រត់​ផ្លូវ​ជា​ការ​ស្រេច​! ៕

Filed in: ព័ត៌មានជាតិ