សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពិធី​សំណេះសំណាល​សមាជិក​សមាជិការ គណ​ប​ក្យ​ប្រជាជន​កម្ពុជា ស្រុក​ព្រែក​ប្រសព្វ​

ពិធី​សំណេះសំណាល​សមាជិក​សមាជិការ គណ​ប​ក្យ​ប្រជាជន​កម្ពុជា ស្រុក​ព្រែក​ប្រសព្វ​

​ក្រចេះ ៖ ពិធី​សំណេះសំណាល សមាជិក​សមាជិការ គណ​ប​ក្យ​ប្រជាជន​កម្ពុជា ស្រុក​ព្រែក​ប្រសព្វ គ្រោម​អធិបតីភាព លោក សរ ចំ​រុង សមាជិក​គ​ណះ​គ​ម្មា​ធិ​ការ​កណ្ដាល​គណបក្យ​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គ​ណះ​កម្មា​ធិ​ការ​គណបក្យ​ខេត្ត​ក្រចេះ លោក ឧត្ដមសេនីយ៍ឯក បណ្ឌិត ឈួន ថា​វ​រិន្ធ សមាជិក​កណះក​ម្មា​ធិ​ការ​គណបក្យ​ប្រជាជន​កម្ពុជា និង​អនុប្រធាន​ក្រុមការងា​កណ្ដាល​ចុះជួយ​ខេត្ត​ក្រចេះ និង​លោក មិត្ត ឆៃ​យុទ្ធ ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ព្រែក​ប្រសព្វ និង​បងប្អូន​ប្រជាពលរដ្ឋ​ជា​សមាជិក​គណ​ប​ក្យ​ជាង​១​ពាន់​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នៅ ស្នាក់ការ​គណ​ប​ក្យ​ប្រជាជន​ស្រុក​ព្រែក​ប្រសព្វ ។​

​លោក សេក ប៊ុនហេង អភិបាលស្រុក​ព្រែក​ប្រសព្វ បានឲ្យដឹងថា ពលរដ្ឋ​ដែល​សមាជិក​គណ​ប​ក្យ​ប្រជាជន​កម្ពុជា ដែល​ចូមរួម​កម្មវិធី​សំណេះ​ណា​ល​នោះ​មាន​ចំនួន​១៣៥០​នាក់​មកពី​គ្រប់​អនុសាខា​ក្រុម​បក្ស​ឃុំ​ទូទាំង​ស្រុក​។​

​លោក ឧត្ដមសេនីយ៍ឯក​បណ្ឌិត ឈួន ថា​វ​រិន្ធ បាន​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ហើយ​អំពាវនាវ​ឲ្យ​បងប្អូន​ចូលរួម​បោះ​ត្នោត​ទាំងអស់គ្នា​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាងមុខ​នេះ​នៅ​សល់​តែ​៤៤ ថ្ងៃ​ទៀត និង​ឈាន​មកដល់​។​

​លោក​ឧត្ដមសេនីយ៍ឯក​បាន​លើកឡើង​ថា ៖ «​ប្រជាជន​យើង​ទាំងអស់​ត្រូវ​មាន​គំនិត​យល់ដឹង មាន​សេចក្ដី​ត្រិះរិះ ត្រូវ​យល់​ថា មានតែ​គណ​ប​ក្យ​ប្រជាជន​មួយគត់​ដែល​បង្កើតឡើង​នៅ​ថ្ងៃទី​២៨​ខែមិថុនា ឆ្នាំ ១៩៥១ ហើយ​គណ​ប​ក្យ​ប្រជាជន​មាន​សារៈសំខាន​ណាស់ ទី​១ ៖ បាន​បង្កើត​ចលនា​តស៊ូ បណ្ដេញ​អាណានិគម​បារាំង ទី​២៖​បណ្ដេញ ច​ក្រពទ័​អាមេរិកកាំង ដែល​មក​ឈ្លានពាន​ទម្លាក​គ្រាប់បែក​លើ​ទឹកដី​ប្រទេស​កម្ពុជា​យើង និង​ស្លាប់​មនុស្ស​អស់​ជាច្រើន បំផ្លាញ​ស្ពាន​ថ្នល់ រោងចក្រ និង​ទី​៣ ៖ គណ​ប​ក្យ​ប្រជាជន​បាន​វាយ​ផ្ដួលរំលំ​របប​បន​ប្រល័យ​ពូជសាសន៍ ប៉ុល ពត អៀង​សារី ខៀវ​សំផន ដែល​កាន់កាប់​៣​ឆ្នាំ ៨ ខែ​២០​ថ្ងៃ ធ្វើអោយ​យើង​វេទនា​គ្រប់បែបយ៉ាង ទាំងអស់ សម្លាប់​មនុស្ស​អស់​ជាង​៣​លាន​នាក់ ក្នុង​ចំណោម​មនុស្ស​ជាង​៧​លាន​នាក់ ហើយ​ត្រូវ​រំដោះ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​មហា​បុរស​រដ្ឋ ដឹកនាំ​ដោយ​ក​តិ​បណ្ឌិត រស់​រវើក​គ្រប់​វិសយ័​ទាំងអស់ ធ្វើ​ប្រទេសជាតិ​យើង​មាន​សន្តិភាព​ពេញលេញ ធ្វើឲ្យ​ប្រទេស​ជាតិ​យើង​មាន​អភិវឌ្ឍន៍​រីក​ស្គុះស្គាយ ។ ដូច្ចេះ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បោះឆ្នោតឲ្យយ​គណបក្យ​ប្រជាជន​ដូច​បោះឆ្នោត​ឲ្យ​ខ្លួន​ឯង​អញ្ចឹង​» ។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ​ដែរ​លោក សរ ចំ​រុង ប្រធាន​គណ​ប​ក្យ​ប្រជាជន​ខេត្ត​ក្រចេះ​កបាន​ឡើង​សំណេះសំណាល​បងប្អូន​ប្រជាពលរដ្ឋ​អោយ​ចូលរួម​បោះឆ្នោត​ទាំងអស់​គ្នា ហើយ​លោក​អំពាវនាវ​កុំ​អោយ​បងប្អូន​កំ​ជឿ​តាម​ជន​ខិល​ខួច​មួយចំនួន ញួ​ប​ញុ​ង​ធ្វើ​បាក់​បែក​សាម្គី​គ្នា មាន​សម្ដេច​តេជោ​ទេ ដែលជា​អ្នក​ជួយ​បងប្អូន ឲ្យមាន​កា​រីកចំរើន​គ្រប់​វិសយ័ ហើយ​កុំ​ជឿ​អូសទាញ​គណ​បក្យប្រឆាំង ពួក​គេ​ហ៊ាន​លួច​ធ្វើ​កិច្ចព្រមព្រៀង​កាត់​ទឹក​ដី​ចំនួន​៤​ខេត្ត​ឲ្យទៅ​ជនជាតិ​វៀតណាម ។​

​កិច្ចបញ្ចប់​ពិធី​សំណេះសំណាល​នេះ​ផងដែរ លោក សរ ចំ​រុង លោក ឈួន ថា​វ​រិន្ធ លោក​វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ​និង​លោក មិត្ត ឆៃ​យុត្ត បានឧ​ត្ថ​ម្ភដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៣៥០​នាក់ ក្នុង​១​នាក់​ទទួលបាន សារុង​១​និង​ថវិកា ១០០០០​រៀល​ផង​ដែរ ៕

 

Filed in: ព័ត៌មានជាតិ