សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ពី​បទ​ប្រមូល​អនុផល​ព្រៃឈើ​

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ពី​បទ​ប្រមូល​អនុផល​ព្រៃឈើ​

​រតនគិរី ៖ ថ្ងៃទី ១៥ មិថុនា ឆ្នាំ​២០១៨ កំលាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក​វ៉ឺ​ន​សៃ និង​កំលាំង​ប៉ូលីស​ប៉ុស្ត៍​ឃុំ​កា​ចូន ព្រមទាំង​កំលាំង​ប៉ូលីស​អន្តោប្រវេសន៍​ខេត្ត រតនគិរី បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ឈ្មោះ ហាម ខេ កឿង ភេទ​ប្រុស អាយុ ៤១​ឆ្នាំ តាម​បញ្ជា​របស់​លោក ជា ពេជ្រ ព្រះរាជ​អ​ជ្ញា អម​សាលាតំបូង​ខេត្ត​រតនគិរី​។​

​យោង​តាម​របាយកាណ៍ របស់ លោក មឿង ខេ​ម ប្រធានការិយាល័យ គ្រប់គ្រង​ជនបរទេស នៃ​ស្នងការ​ខេត្ត រតនគិរី បានអោយដឹងថា​៖ ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​ខាងលើ គឺ​អនុវត្ត តាម ដីការ របស់លោក ជា​ពេជ្រ ព្រះរាជ​អ​ជ្ញា អម​សាលាតំបូង​ខេត្ត យោង​លើ​បទល្មើស​ជាក់ស្តែង ដែល ជនជាតិ​វៀរណាម​រូបនេះ​កំពុងតែ​ប្រមូល​ទិញ​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់​។

​វេលា​ឃាត់ខ្លួន គឺ​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង ៥:៣០​នាទី ល្ងាច​ថ្ងៃ​ទី​១៤​ខែ​ឧសភា ឆ្នាំ​២០១៨​ហើយ​បាន​ប្រគល់​ជនសង្ស័យ​ជូនទៅ ការិយាល័យ​ព្រហ្មទ័ណ្ឌ កំរិត​ស្រាល ដើម្បី រងចាំ​និតិ​វិធី​របស់​តុលាការ ចំណាត់ការ តាម​ផ្លូវច្បាប់​៕

Filed in: ព័ត៌មានជាតិ