សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ថៅកែ​ជនជាតិ​បរទេស​៣​នាក់​ប្តឹង​អតីត​ឧកញ៉ា​ហូ​ចំរើន​រឿង​ស៊ីដាច់​លុយ​វិនិយោគ​ជាង​២០០​លាន​ដុល្លារ​អាមេរិក​!

​ថៅកែ​ជនជាតិ​បរទេស​៣​នាក់​ប្តឹង​អតីត​ឧកញ៉ា​ហូ​ចំរើន​រឿង​ស៊ីដាច់​លុយ​វិនិយោគ​ជាង​២០០​លាន​ដុល្លារ​អាមេរិក​!

​ភ្នំពេញ ៖ អតីត​ឧត្តមសេនីយ៍​នៅកង​អង្គរក្ស័​និជា​ឧកញ៉ា​ឈ្មោះ​ហូ ចំរើន​ដែល​កំពុង​ជាប់​ឃុំ​រឿង​បាញ់បោះ​សេរី ត្រុវបាន​ថៅកែ​ចិន​២​នាក់​និង​កូរ៉េ​ម្នាក់​ប្តឹង​ចូល​តុលាការ​ពី​បទ ស៊ីដាច់​លុយ​វិនិយោគ ជាង​២០០ លាន​ដុល្លារ អាមេរិក ។​

​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី ភ្នំពេញ បាន​ចេញ​ដីកាកោះ អញ្ជើញ​ដើមបណ្តឹង​ម្នាក់ ឱ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ខាងមុខនេះ ការប្តឹង​រឿង​ស៊ីដាច់ លុយ នេះ គឺ តាម​រូបភាព​អភិវឌ្ឍន៍​មន្ទីរពេទ្យ​ទំនើប នៅ ទីក្រុង តាខ្មៅ និង គម្រោង​អភិវឌ្ឍន៍ មួយចំនួនទៀត ។
​លោក ហូ ចំរើន អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​យោធា​ក្រសួង​ការពារជាតិ​ថ្នាក់​ឧត្តមសេនីយ៍ឯ​កត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា​នៅ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៨​និង​មាន​មុខងារ​ជា​ទីប្រឹក្សា​ថ្នាក់ដឹកនាំ​កំពូល​។ ប៉ុន្តែ​ក្រោយពេល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​ទាំងអស់​រាប់​ទាំង​មុខងា​រ​ជា​ឧកញ៉ា​ផង​។​លោក​ហូ​ចំរើន​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៦​ខែ​ឧសភា​ឆ្នាំ​២០១៨​ដើម្បី​សាកសួរ​ករណី​បាញ់បោះ​គំរាមកំហែង​ឪពុក​ម្ដាយក្មេក​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៨​កន្លងទៅ​នៅ​ភូមិគ្រឹះ​ស្ថិតនៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។​

​ដោយឡែក ថៅកែ​បី​នាក់​ដាក់ ពាក្យបណ្តឹង​រឿង​ស៊ីដាច់ នេះ បាន​កើតឡើង ក្រោយពេល​ដែល អតីត​ឧកញ៉ា រូបនេះ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច ឃុំខ្លួន​ដាក់ពន្ធនាគារ ពីបទ គំរាមកំហែង​ថា​នឹង​សម្លាប់ និង បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។ ក្រោយ​កើតហេតុ​លោក​យិន គារ អាយុ​៥៦​ឆ្នាំ​ជា​ឧត្តមសេនីយ៍​នគរបា​ល​ជាតិ​ដែរ​និង​ត្រូវ ជា​ឪពុកក្មេក លោកស្រី ផន ទៀង ជា​ម្ដាយក្មេក និង​ឈ្មោះ គារ សុខ​គាង​អាយុ​១៩​ឆ្នាំ ជា​ភរិយា​លោក ហូរ ចំរើន ដែល​ជា​ឧកញ៉ា​ដែរ​បាន​ទៅ​ដាក់ពាក្យ​ប្ដឹង​អោយ​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​តាម​ផ្លូវច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ