សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​លែង​ជនសង្ស័យ​ក្នុង​សំណុំរឿង​កាត់ត​ឡាន​នៅ​ទីតាំង​ឧកញ៉ា​លី​ហួ​

​នគរបាល​លែង​ជនសង្ស័យ​ក្នុង​សំណុំរឿង​កាត់ត​ឡាន​នៅ​ទីតាំង​ឧកញ៉ា​លី​ហួ​

ភ្នំពេញ​: សំណុំរឿង ចុះបង្ក្រាប​ទីតាំង កាត់ត និង​ដំឡើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស ដោយ​ខុសច្បាប់ នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ដែល​គេ​ស្គាល់​ថា​ទីតាំង​របស់​ក្រុមហ៊ុន​លី​ហួ កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨​ដោយ​នគរបាល​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​របស់​ក្រសួង​មហាផ្ទៃ​កន្លង​ទៅ​នោះ​ស្ងាត់បាត់​ដំណឹង​សូន្យឈឹង​មិ​ដឹង​ថា​ខុសឬ​ត្រូវ ។ ផ្ទុយទៅវិញ​ព​តិមាន​លេចឮ​ព័ត៌មាន​ថា ជនសង្ស័យ ​ឈ្មោះ ឃឹន បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ​ដែល ជា​មេការ​យានដ្ឋាន កាត់ត និង​ដំឡើងរថយន្ត​ខុសច្បាប់​ដែល ត្រូវបាន​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ​ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ ។​

​ពាក់ព័ន្ធ នឹង​ការ​បន្ត​នីតិវិធី នៃ​សំណុំរឿង​នេះ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដូចគ្នា​ដែរ​លោក ហោ លី​ណា ព្រះរាជ​អាជ្ញ​រងអម​សាលា​ដំបូងរា​ជ​ធានី​ភ្នំពេញ លោក​ព្រះរាជអាជ្ញារង លី សុ​ផា​ណា ដែល​ជា​អ្នកនាំពាក្យ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​គេច​មិន​ឆ្លើយ​ជាមួយ​កាសែត​ឡើយ​។

​សូម​ជម្រាប​ជូន​ថា កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន បាន​សហការ​ជាមួយ​កម្លាំង​នគរបាល ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ហោ លី​ណា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ បាន​ចុះ​បង្ក្រាប បទល្មើស កាត់ត និង​ដំឡើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស ខុសច្បាប់ មួយកន្លែង នៅ​ស្ថិតនៅ ឃ្លាំង​លេខ​១៥B ផ្លូវ​៥៩៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ មាន​ម្ចាស់​ឈ្មោះ អោក សំអ៊័ង និង​មេការ​ឈ្មោះ ឃឹន បញ្ញា​។

​នៅក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការត្រួតពិនិត្យ​ឆែកឆេរ​ជាក់ស្តែង​រក​ឃើញ​រថយន្ត​ចំនួន ១០​គ្រឿង ក្នុង​នោះ​រថយន្ត​បាន​តម្លើង​រួច​ចំនួន ៥​គ្រឿង​(​ម៉ាក lexus ៣​គ្រឿង camry hybrigde ១​គ្រឿង និង highlander ១​គ្រឿង​) និង​ចំនួន​៥​គ្រឿង​ទៀត ដំឡើង​ពុំទាន់​រួច (​ម៉ាក​lexus ២​គ្រឿង camry hybrigde ១​គ្រឿង និង​pruis ២​គ្រឿង​)​។​

​ចំពោះ​វត្ថុតាង​ទាំងអស់​ខាងលើ​លោក​ព្រះរាជអាជ្ញារង​បាន សម្រេច​ឲ្យ​បិទ​ផ្លុំ​បេ​សៀល​រក្សា​ដាក់ទុក​ក្នុងយាន្ដ​ដ្ឋា​នខាង​លើ​ចំនួន​៥​គ្រឿង​(​រថយន្ត​តម្លើង​ពុំទាន់​រួច​) និង​ចំនួន ៥​គ្រឿង​ដែល​បាន​ដំឡើង​រួច បាន​ដកហូត​យក​មក​រក្សាទុក​នៅ​នាយកដ្ឋាន​។​

​ទាក់ទង​នឹង​សកម្មភាព​កាត់ត​តម្លើង​ស៊េរី​រថយន្ត​នេះ​លោក សួន វ៉ាន់​ហុង អគ្គនាយករង​ដឹកជញ្ជូន​ផ្លូវគោក​ក្រសួង​សារ​ធា​រណៈការ​បាន​ប្រាប់​កាសែត​ថា ៖ «​ការឡើង​ស៊េរី​រថយន្ត គ្រាន់តែ​កែ​កាង ឬ​តុបតែង​អ្វី​ផ្សេងៗ យើង​អត់​ទាន់​មានច្បាប់​អ្វី​ហាមឃាត់ ឬ​ចោទថា​គេ​ខុស​នោះទេ ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត យើង​នឹង​មិន​ឱ្យ​មាន​ការកែច្នៃ​បន្ត​ទៀត​ទេ ដើម្បី​កុំឱ្យ​សមត្ថកិច្ច​ពិបាក​សម្រេចចិត្ត​ក្នុង​ការឃាត់​រថយន្ត​ណា​មួយ​ពេល​មាន​បញ្ហា » ។​

​លោក​បន្តថា ៖« សព្វថ្ងៃនេះ យើង​អត់​ទាន់​មាន​ប្រកាស ឬ​អនុក្រឹត្យ​ណា​ចែងថា កែច្នៃ​ឡើង​ស៊េរី​នេះ ខុស​ទេ ។ យើង​មាន​តែ​អនុក្រឹត្យ​លេខ​១៨០ បានចែង​ទៅលើ​ការកែច្នៃ​រថយន្ត​ធុន​ធំ ដូចជា ដំឡើង​ទ្រង់ ឬត​ទ្រង់​ខុស​បច្ចេកទេស គឺ​ខុសច្បាប់ » ។

​លោក​បញ្ជាក់ថា ៖ បើទោះបីជា​ការឡើង​ស៊េរី​រថយន្ដ ឬ​ផ្លាស់ប្ដូរ​ខុស​ពី​រូបរាង​ដើម មិន​ខុស​ច្បាប់ តែ​អ្នក​នៅ​ក្នុង​វិស័យ​យានយន្ដ​យល់ឃើញថា វា​អាច​បង្កើត​ជា​ការបោកប្រាស់​ដល់​មហាជន​, ប៉ះពាល់​ប្រព័ន្ធ​សុវត្ថិភាព​រថយន្ដ ឬ​គេចវេះ​ពី​ការ​មិន​ទទួលខុសត្រូវ​ណាមួយ ពិសេស​នៅ​ពេល​មាន​បញ្ហា ជាដើម​។

​ឯ​អនុប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា លោក ង​ន សាំង បាន​ឲ្យ​កាសែតដឹងថា ៖« រថយន្ត​កែ​ស៊េរី វា​អាច​ជា​ការ​បោក​បញ្ឆោត និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​សុវត្ថិភាព ។ ពេល​យើង​ធ្វើ​ការកែច្នៃ​ខុស​លក្ខណៈ​ស្តង់ដា អីចឹង អាច​នាំឱ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ដោយ​ចៃដន្យ​បាន​។
​ជា​ឧទាហរណ៍ កន្លងមក មាន​រថយន្ត​ឆេះ​នៅតាម​ផ្លូវ ជាដើម អាចមកពី​ការច្នៃ​ប្រព័ន្ធ​ខ្សែភ្លើង​មិនត្រូវ​តាម​លក្ខណៈ​ស្តង់ដា » ។

​លោក​បន្ដថា ៖« តាម​លក្ខណៈ​បច្ចេកវិទ្យា យើង​មិន​គួរ​ឱ្យ​មាន​ការកែច្នៃរ​ថយ​ន្ត​អីចឹងទេ​។​
​អ្វី​សំខាន់ អាច​មាន​ការ​បោក​បញ្ឆោត​នៅលើ​ទីផ្សារ និង​អាច​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​តាម​ផ្លូវ​ដោយ​ប្រការ​ណាមួយ​ពុំបាន​ដឹង​ជា​មុន » ។​

​បើ​តាម​លោក សួន វ៉ាន់​ហុង អគ្គនាយករង​ដឹកជញ្ជូន​ផ្លូវគោក​បច្ចុប្បន្ននេះ យានដ្ឋាន​ជួសជុល និង​កែច្នៃ​រថយន្ត ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​ជាង​១​ពាន់​កន្លែង ។
​ដោយឡែក យានយន្ត​ដែល​បាន​ចុះបញ្ជី​ស្របច្បាប់ មាន​ប្រមាណ​៤,២​លាន​គ្រឿង ក្នុង​នោះ​រថយន្ត​លក្ខណៈ​គ្រួសារ​មាន​៤០​ម៉ឺន​គ្រឿង​, រថយន្ត​ធុន​ធំ​២២​ម៉ឺន​គ្រឿង និង​ម៉ូតូ​៣,៦​លាន​គ្រឿង ៕

 

Filed in: ព័ត៌មានជាតិ