សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដុត​កំទេច​គ្រឿង​ក្នុង​សត្វ​ដែល​ផលិត​ដោយ​ជាតិគីមី​១០០​តោន​!!

​ដុត​កំទេច​គ្រឿង​ក្នុង​សត្វ​ដែល​ផលិត​ដោយ​ជាតិគីមី​១០០​តោន​!!

ខេត្ត​កំពង់ស្ពឺ ៖ ផលិតផល​ចំណីអាហារ​ក្លែងក្លាយ ហួស​កាលបរិច្ឆេទ និង​ខុសច្បាប់ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ជាង ១០០​តោន​ដែល​បង្ក្រាប​កាលពី​ខែ​វិច្ឆិការ​ឆ្នាំ​២០១៧​ត្រូវបាន​យកមក​ដុត​កំទេច​ចោល​នៅ​ព្រឹក​ថ្ងៃ​ព្រហស្សតិ៍ ២​កើត ខែ​បឋមាសាឍ ឆ្នាំច ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​ថ្មី​ពីងពុង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ។

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​ដែល​ធ្វើជា​អធិបតី បាន​ថ្លែងថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​សម្តេច​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដុត​កម្ទេច​ចោល​នូវ​ផលិតផល ចំណីអាហារ​ខូចគុណភាព ដែល​មាន​ផ្ទុក​សារធាតុ​គីមី ប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ ។
​សម្តេច​ក្រឡាហោម បាន​បន្តទៀតថា គណៈកម្មាធិការ​យុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងកា្លយ បាន​រៀបចំ​ដុត​កម្ទេច​ចោល​ផលិត​ចំណីរ​អាហារ​បាន​ចំនួន ២​លើក​កន្លង​រួម​មកហើយ ក្នុង​ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ជំរុញ​ដល់​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ និង​បន្ត​ការខិតខំ​ព្យាយាម​រួមគ្នា​សហការ​ជាមួយ​គណៈកម្មាធិការ​ក្នុង​ការបង្ក្រាប ទប់ស្កាត់ និង​បង្ក្រាប​រាល់​ផលិតផល​ក្លែងក្លាយ ឲ្យបាន​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ធានា​នូវ​សុខភាព សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​យើង ។ នាយ​ឧត្តមសេនីយ៍ មៀច សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ មានប្រសាសន៍​ឲ្យដឹងថា ផលិតផល​ចំណីអាហារ​ខូច​គុណភាព ខុសច្បាប់​ដែល​ត្រូវ​កម្ទេចចោល ពីរ​លើក​កន្លងទៅ មាន​ចំនួន សរុប​ប្រមាណ​ជាង ១៦០​តោន​។

​នាយ​ឧត្តមសេនីយ៍ ឲ្យដឹងថា ក្នុង​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងមកនេះ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​សិប្បកម្ម​កែច្នៃ​សាច់ក្រក​ខុសច្បាប់ ១​កន្លែង មាន​ទីតាំង​ក្នុង​ភូមិ​ថ្មី​ពីងពុង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ​ដែល​មាន​ម្ចាស់​សិប្បកម្ម​ឈ្មោះ វី​ង ហ៊ុយ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ​បាន​រត់គេចខ្លួន​បាត់​។​

​បន្ទាប់​ពី​ការបង្ក្រាប​សមត្ថកិច្ច​រឹប​អូស​បាន​វត្ថុតាង ចំនួន ១៦​មុខ មាន​ទម្ងន់​សរុប​ប្រមាណ​ជាង ១០០​តោន ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ រហូត​ទទួលបាន​ដីកា​ពី​តុលាការ បង្គាប់​ឲ្យ​គណៈកម្មាធិការ​ធ្វើ​ការកម្ទេច​ចោល​តែ​ម្តង​។

​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា វត្ថុតាង​ជាង ១០០​តោន រួមមាន​៖ ពោះវៀន​ជ្រូក​, គោ​, មាន់​, ទា និង​ពោះវៀន​ពពែ​ជាដើម ដែល​ស្តុប​ទុក​ជា​ច្រើន​ឆ្នាំ ។ គេ​មិនដឹងថា តើ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​លោក ចាន់ វ៉ាន់​ធឿន និង​កាំកុងត្រូល​ផ​ស់លោក ម៉ក់ ពេជ្ជ​រឹទ្ធ ធ្វើ​អី​ខ្លះ​បាន​ជា​បណ្តោយ​ឲ្យ​វត្ថុ​ក្លែងក្លាយ និង​ផលិតផល​គីមីចឹង​កើតមាន​ក្នុង​ស្រុក​ខ្មែរ​យើង​នោះ​ឡើយ​? នេះ​ចាប់​បាន ចុះ​អា​មិន​ចាប់​បាន​ម៉េច​វិញ​?៕

 

Filed in: ព័ត៌មានជាតិ