សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈើ​ជន្ល​ង​ម្រេច​រាប់រយ​ដើម ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​

ឈើ​ជន្ល​ង​ម្រេច​រាប់រយ​ដើម ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​

​ឈើ​អារ​ប្រភេទ​ជន្ល​ង​ម្រេច​ជាច្រើន​រយ​ដើម ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន មន្ត្រី​ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត ដោយ​មាន​ការសម្របសម្រួល​ពី​លោក ហាក់ ហ៊​ន់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ដឹកនាំ​ដោយ​លោក កែវ ចំណាន់ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត និង​កម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ បាន​ចុះ​ធ្វើការ​បង្ក្រាប និង​រឹបអូស ។​

​ដោយ​ការ​ករណី​ចុះបង្ក្រាប​ខាងលើ​នោះ គឺ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ធ្វើឡើង​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៦ នៅ​ទីតាំង​ផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង នៅ​ចំណុច​កែង​បត់​វា​ល​អណ្ដាស ក្នុង​ភូមិខ្សារ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ដែល​ឈើ​អារ​ទាំងនោះ ត្រូវបាន​គេ​យក​ទៅ​លាក់ទុក​នៅក្នុង​ព្រៃ​ក្រោយ​ផ្ទះ ដើម្បី​បំភន់ភ្នែក​សមត្ថកិច្ច ។​

​សមត្ថកិច្ច​ចម្រុះ បានឲ្យដឹងថា ក្នុង​ការចុះ​បង្ក្រាប​ល្មើស​នោះដែរ សមត្ថកិច្ច ធ្វើការ​រឹបអូស​ឈើ​អារ ប្រភេទ​ឈើ​ជន្ល​ង​ម្រេច បាន​ប្រមាណ​ជាង ៦​រយ​ដើម យកទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត​។​

​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត លោក កែវ ចំណាន់ បានឲ្យ​ដឹង​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​នេះ​ថា បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួម​នឹង​មន្ត្រី​ជំនាញ​របស់​លោក កំពុង​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ដោយ​ប្រមូល​យក​វត្ថុ​តាំង​បទល្មើស​ទាំងនោះ​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត ដើម្បី​កសាង​បំពេញបែបបទ​សំណុំរឿង​ឲ្យ​ម្ចាស់​បទ​ល្មើស​ចូលខ្លួន​មក​បង់​ផាក់ពិន័យ​ទៅតាម​ច្បាប់​។​

​លោក បាន​បន្តថា ក្នុងករណី​ដែល​ម្ចាស់​បទ​ល្មើស​ទាំងនោះ មិន​មក​ចូលខ្លួន​បង់ប្រាក់​ផាក់ពិន័យ​ទេនោះ មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​បន្ទាប់​ទៅតាម​ច្បាប់ ស្ដីពី ព្រៃឈើ ៕
​ដោយ កិះ ខន

 

 

IMG_3430 IMG_3431 IMG_3432

Filed in: ព័ត៌មានជាតិ