សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នក​គ្រូបង្រៀន​នៅ​សាលា​មួយ​ក្នុង​ស្រុក​បាណន់​ម្នាក់​ប្រាក់ខែ​១​ខែ​៩០​ថ្ងៃ​មិនមែន​៣០​ថ្ងៃ​ទេ​!?

​អ្នក​គ្រូបង្រៀន​នៅ​សាលា​មួយ​ក្នុង​ស្រុក​បាណន់​ម្នាក់​ប្រាក់ខែ​១​ខែ​៩០​ថ្ងៃ​មិនមែន​៣០​ថ្ងៃ​ទេ​!?

​បាត់ដំបង ៖ អ្នក​គ្រូបង្រៀន នៅក្នុង​តំបន់​ដាច់ស្រយាល​ម្នាក់ នៃ​ដោយសារតែ​ជីវភាព​ខ្វះខាត ព្រោះ​ប្រាកខែ​បី​ខែ​មិនទាន់​បើក​បាន​ហើយ​មាន​ផ្ទៃពោះ​ផង បាន​សម្រេចចិត្ត​បង្ហោះ​សារ​សារ​សាប់​ពី​ទុក្ខលំបាក ។ អ្នក​គ្រូបង្រៀន​ដែល​បាន​ព្រមាន​បញ្ចប់​អាជីព​ជា​គ្រូបង្រៀន ដោយសារ​តែ​ប្រាក់ខែ​តិច ហើយ​មិន​បាន​បើក​ប្រាក់ខែ​អស់​រយៈពេល​ជា​ច្រើន​ខែ​នោះ មានឈ្មោះ ញាណ ប៊ុន​សុជាតា រូ​បង្រៀន​នៅ​សាលាបឋមសិក្សា​កំប៉ូវ​
​ស្ថិតក្នុង​ស្រុក​បាណន់​ខេត្ត​បាត់ដំបង ។​

​យោង​តាម​គណនី​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​របស់ ឈ្មោះ Bun Socheata បាន​បង្ហោះ​សារ​មួយ កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ថា “​និយាយ​លើកចុងក្រោយ សម្រាប់​អាជីព​ជា​គ្រូបង្រៀន ខ្ញុំ​ពោះធំ​បាន​ខំប្រឹង​ជិះ​ម៉ូតូ​ឡើង​ទៅ​បង្រៀន​រាល់ថ្ងៃ លើ​ចម្ងាយ​ផ្លូវ​១៣​គីឡូម៉ែត្រ បើ​គិត​ទាំង​ទៅ​មក​មាន​ចម្ងាយ​២៦​គីឡូ​គីឡូម៉ែត្រ​។
​ខ្ញុំ​បាន​ចូល​បម្រើ​ការងារ នៅ​ដើមខែ​បី គ្រាន់​តែ​រត់​ពាក្យសុំ​ប្រាក់បៀវត្សរ៍​ឡើង​ចុះ​ទៅ​មន្ទីរ ដើម្បី​សុំ​ឱ្យ​គេ​ចុះហត្ថលេខា គឺ​មិន​តិច​ជាង​២០​ដង​ទេ ពីព្រោះ​តែ​ទៅ​មិន​ដែល​ជួប​លោក​ប្រធាន​មន្ទីរ​។ ខ្ញុំ​រត់​ពាក្យសុំ តាំងពី​ដើម​ខែ​បី រហូតដល់​ខែ​៥ ទើប​ខ្ញុំ​បាន​ជួប​ប្រធាន​មន្ទីរ​ចុះហត្ថលេខា​។​បន្ទាប់ពី​ចុះហត្ថលេខា​រួច លោក​ប្រធាន​មន្ទីរ​បាន​ប្រាប់ថា មិន​យូរ​ទេ អាទិត្យ​ក្រោយ អ្នកគ្រូ​ទទួលបាន​ប្រាក់ខែ​ហើយ ហើយ​លោក​ប្រធាន​នឹង​បើក​កុង​ធនាគារ​ជូន​ខ្ញុំ​។ នៅពេលនោះ ខ្ញុំ​បាន​រង់ចាំ​ពី​មួយ​អាទិត្យ ទៅ​មួយ​អាទិត្យ​ទៀត រហូតមកដល់​ថ្ងៃនេះ ខ្ញុំ​នៅ​មិនទាន់​ទទួលបាន​ប្រាក់ខែ​ដដែល​។ និយាយ​រួម​ទៅ ប្រាក់ខែ​របស់ខ្ញុំ គឺ​នៅ​នឹង​លោក​ប្រធាន​ជា​អ្នក​កាន់​គណនី​។

​អ្នកគ្រូ​បានបញ្ជាក់​ថា​៖ ខ្ញុំ​មិន​ចង់​និយាយ​ទេ តែ​គួរតែ​លោក​អ្នក​ដែល​ជា​អ្នក​កាន់​លុយ​ហ្នឹង យល់​ផង​ថា គ្នា (​ខ្ញុំ​) ចូល​បម្រើ​ការងារ​បី​ខែ​កន្លង​មក​ហើយ ដោយ​មិន​បាន​ទទួល​ប្រាក់ខែ សម្រាប់​ចាយវាយ ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​នេះ តើ​គ្នា​លំបាក​ប៉ុនណា​? ឯណា​លុយ​ចំណាយ​ប្រចាំថ្ងៃ​សម្រាប់​សាំង​ម៉ូតូ​ទៅ​បង្រៀន ឯណា​លុយ​សម្រាប់​អាហារ​ហូប​ចុក​? គ្នា​មានសម្បត្តិ​ត្រឹម​គ្រូបង្រៀន តើ​គ្នា​មាន​លុយ​មក​ពី​ណា​សម្រាប់​ដេកស៊ី​ទៅ​? រវល់​តែ​ជាប់​បង្រៀន មាន​ពេល​ឯណា​ទៅ​ធ្វើ​ការងារ​ដទៃ ដើម្បី​បាន​កម្រៃ​យកមក​? ខ្ញុំ​យល់​ហើយ​ថា ប្រាក់ខែ លោកអ្នក​គង់តែ​បើក​ឱ្យ តែ​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ចាំ​ប៉ុន្មាន​ខែ​ទៀត​? អ្នក​ធ្វើការ​បម្រើ​រដ្ឋ​ដូចគ្នា អ្នក​គួរតែ​យល់​ហើយ​ថា អ្នក​ការងារ​រដ្ឋ គឺ​រស់​បាន​ដោយ​ប្រាក់ខែ​តិចតួច​នេះ ចុះ​បើ​អ្នក​ជា​ខ្ញុំ​វិញ ដែល​ខំ​ទៅ​ធ្វើការ​ទាំង​ពោះធំ ហើយ​គ្មាន​ប្រាក់ខែ ជិះ​ចុះ​ជិះ​ឡើង តើ​ពួក​អ្នក​គិត​ម៉េច​វិញ​? អ្នក​ក៏​យល់ ក៏​ដឹង​ថា​មនុស្ស​ស្រី​ពោះធំ គឺ​ឃ្លាន​យ៉ាងម៉េច​? ចុះ​បើ​ក្នុង​កាបូប រក​តែ​លុយ​ចាក់​សាំង​ដើម្បី​ទៅ​បំពេញ​តួនាទី​របស់​ខ្លួន​គ្មាន​ផង តើ​មាន​លុយ​ឯណា​សម្រាប់​ទិញ​របស់​ហូប​នោះ​? នេះ​បី​ខែ​ជាង​ហើយ មិនមែន​បី​ថ្ងៃ​ទេ ណា​អស់លោក​ធ្វើជា​អ្នកដឹកនាំ​គេ ធ្វើ​ជា​ម៉ែឪ​គេ គួរតែ​ចេះ​គិត​ពី​សុខទុក្ខ​របស់​កូនចៅ​ផង ខ្ញុំ​អាច​រស់​បាន​ដោយ​ប្រកប​របប​ផ្សេង តែ​ដោយសារ​ស្រឡាញ់​ការងារ​មួយ​នេះ បាន​ចេះ​តែ​ប្រឹងប្រែង​ប្តូរ​បន្ត​ទៅមុខ តែ​ពេល​នេះ​ប្រហែល​ជា​ខ្ញុំ​ត្រូវ​បញ្ចប់​ការងារ​នេះ​ហើយ ព្រោះ​ក្រពះ​វា​ឃ្លាន​…”​។

​ទោះជា​យ៉ាងណា ក្រោយ​ពី​បង្ហើរ​សារ​នេះ​បាន​បន្តិច​ម្ចាស់​អា​ខោ​ន​បាន​លុបចោល​វិញ​ដោយ​ប្រាប់ថា​មាន​ថ្នាក់លើ​មក​សម្របសម្រួល​ហើយ​!​។​មិនទាន់​ឃើញ​ការបកស្រាយ​ពន្យល់​ពី​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង​អំពី​ករណីយ៍​ប្រាក់ខែ​គ្រូបង្រៀន​នៅ​ស្រុក​បាណន់​មួយខែ​៩០​ថ្ងៃ​នោះ​ទេ​?៕

 

 

Filed in: ព័ត៌មានជាតិ