សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​បង្កក​ទ្រព្យសម្បត្តិ​នាយ​ឧត្តមសេនីយ៍ហ៊ីង​ប៊ុនហៀង​កឹមម​នោវិទ្យា​កំពុងរុ​ញថែម​ទៀត​!

រឿង​បង្កក​ទ្រព្យសម្បត្តិ​នាយ​ឧត្តមសេនីយ៍ហ៊ីង​ប៊ុនហៀង​កឹមម​នោវិទ្យា​កំពុងរុ​ញថែម​ទៀត​!

​ភ្នំពេញ ៖ ទោះបី​នៅ​ស្រុក​ខ្មែរ​មានប្រតិកម្ម​ថ្កោលទោស​អាមេរិក​រឿង​បង្កក​ទ្រព្យសម្បត្តិ នាយ​ឧត្តមសេនីយ ហ៊ីង ប៊ុន​ហៀ​ង​អគ្គមេបញ្ជាការ​កង​ទព័​និង​ជា មេបញ្ជាការ​នៃ​កង​អង្គរក្ស​របស់​នាយករដ្ឋមន្ត្រី​កម្ពុ​លើ​កម្ពុជាក៏​ដោយ​ក៏​ប៉ុន្តែ​នៅ​អាមេរិក​ឯណោះ​កញ្ញា​កឹម​មនោ​វិទ្យា​កូនស្រី​លោក​កឹម​សុខា​បាន​ស្វាគមន៍​និង​ខិតខំ​រុញ​អាមេរិកឲ្យ​ធ្វើ​លើ​មន្ត្រី​ខ្មែរ​យើង​ថែម​ទៀត​ដោយ​កញ្ញា​ហៅ​ថា​ដើម្បី​ជម្រុញ​កម្ពុជា​មក​ត្រឡប់​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ​។

​តាមរយៈ​ហ្វេ​សប៊ុក​របស់លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ បានឲ្យដឹងថា កញ្ញា កឹម មនោ​វិទ្យា បាន​ជួបពិភាក្សា​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាមួយ​លោក ស្កត់ បាស់​ប៊ី​ឧបការី​រង​ក្រសួងការបរទេស​អាមេ​រិក​ទទួលបន្ទុក​សិទ្ធិមនុស្ស​។ ក្នុងជំនួប​នោះ កញ្ញា​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ការបរទេស​អាមេរិក​ដែល​បាន​ជំរុញ​ឲ្យមាន​ចំណាត់កា​រ​មកលើ​ការបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​កញ្ញា កឹម មនោ​វិទ្យា បាន​លើកឡើង​ថា “​ស្នើ​សហរដ្ឋអាមេរិកឲ្យប​ន្ត​នឹង​បន្ថែម​នូវ​ចំណាត់ការ​ផ្សេងៗ​ទៀត ក្នុង​គោលបំណង​ជម្រុញ​ឲ្យ​ប្រទេស​កម្ពុជា ត្រឡប់​មក​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ ដើម្បី​ឲ្យ​យមាន​សន្តិភាព និង​ការ​បង្រួម​បង្រួម​ជាតិ យូរអង្វែង ឈរ​លើ​មូលដ្ឋាន​គោរព​គ្នា​ទៅវិញទៅមក​”​។

​សូមបញ្ជាក់​ថា នាយ​ឧត្តមសេនីយ ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​នៃ​កង​អង្គរក្ស​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ត្រូវបាន​ក្រសួង​រតនាគារ​អាមេរិក​បង្កក​ទ្រព្យសម្បត្តិ​ដោយ​បាន​ចោទប្រកាន់​ថា លោក​បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ហើយ​ភ្លាមៗ​នោះ​ស្ថាប័ន​កំពួ​លៗ​របស់​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លៃ​ការណ៍​ប្រឆាំង និង​ថ្កោលទោស​ទៅ​នឹង​ការ​បង្កក​ទ្រព្យសម្បត្តិ​នេះ ។​

​លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ក៏​និយាយ​ថា លោក​អត់​ខ្វល់​ទេ​ព្រោះ​លោក​អត់​មាន​ទ្រព្យសម្បត្តិ​អី​នៅ​អាមេរិក​ឡើយ​។​តែ​លោក​សម​រង្ស៊ី​មេ​ចលនា​ខុសច្បាប់​សង្គ្រោះ​ជាតិ​ឌឺ​ថា​បើ​អត់​ខ្វល់​ប្រតិកម្ម​ធើ្វ​អី​?៕

 

Filed in: ព័ត៌មានជាតិ