សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គយ​ច​លត័​ផ្លូវជាតិ​លេខ​មួយ​ដាក់​ខែ​រថយន្តក្រុង​បង្កប់​ទំនិញ​ពី​វៀតណាម ១៥០០$​មួយគ្រឿង​!?

​គយ​ច​លត័​ផ្លូវជាតិ​លេខ​មួយ​ដាក់​ខែ​រថយន្តក្រុង​បង្កប់​ទំនិញ​ពី​វៀតណាម ១៥០០$​មួយគ្រឿង​!?

ព្រៃវែង ៖ មាន​សេចក្តីរាយការណ៍​ថា​គយ​ចល័ត​ផ្លូវជាតិ​លេខ​១​ក្រោម​បញ្ជារ​លោក​ផែង​ភឿន​បាន កំណត់ឲ្យ រថយន្តក្រុង រាប់​សិប​គ្រឿង​ដែល ដឹក​ទំនិញ​បង្កប់​គេច​ពន្ធ​ពី​”​ក្រុង​ហូ​ជី​ម៉ិញ​”​ប្រទេស​វៀតណាម ចូល​មក​ក្រុងភ្នំពេញ​បង់​ក្នុង ក្នុង​១​ឡាន​១៥០០$ ជា​ថ្នូរ មិន​ពិនិត្យ​ឆែកឆេរ​,,​។​ក្រៅពី រថយន្តក្រុង​ដឹកជញ្ជូន​អាជីវករ លក់​ម៉ូតូ​អត់​ពន្ធ នៅ​ផ្សារ​អ្នក​លឿង​ស្រុក​ពាម​រក៍ ក៍​មិន​រួចខ្លួន​ដែរ​គឺ​បង់លុយ​ដាក់​ខែ​ឲ្យ​គយ​ចល័ត​ក្នុង​មួយខែ​
​ចាប់ពី​៤០០$​ទី​៦០០$ សម្រាប់​ហាង​លក់​ម៉ូតូ​អត់​ពន្ធ​១​កន្លែង ។ ក្រៅពី​ឈ្មួញ​ខឹលខូច​ឈ្មួញ​រកស៊ី​ត្រឹមត្រូវក៏ រអ៊ូ​រទាំ ស្ទើ​គ្រប់​គ្នា អំពី​ការដាក់​កុងត្រូលជជុះ និង​ដេញ​ចាប់​រថយន្ត​ដឹក​ទំនិញ​ផ្លែឈើ​គ្រប់​ប្រភេទ​ដែល​មិន​បាន​បង់លុ​យៀង​ដែរ​។​

​ទន្ទឹម​និង​នោះ សម្រាប់​រ៉ឺម៉ក​ដឹក​ទំនិញ​សំពីងសំពោង ចេញ​ពី​វៀតណាម​ឲ្យតែ​ឆ្លងកាត់​ទីនោះ ត្រូវ​បង់លុយ​ឲ្យ​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ចំនួន​១៥០,០០០​ក្នុង​មួយ​រ៉ឺម៉ក​ជា​កំហិត​។​
​ឯ​រ៉ឺម៉ក​ម៉ូតូ​ដឹក​បន្លែ​បង់​ចាប់ពី​៣​ទៅ​៥​ម៉ឺន​រៀល​ក្នុង​មួយ​ជើង​។​រថយន្ត​សាំ​យ៉ុង​ដឹក​បន្លែ​ផ្លែឈើ​បង់​ចាប់ពី​៨​ទៅ​១៥​ម៉ឺន​រៀល ក្នុង​មួយ​រថយន្ត​។

​សូម​បញ្ជាក់​ដែរ​ថា ៖ គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដែល​មាន​ទីតាំង​ស្នាក់ការ​នៅ​ជាប់​ផ្លូវជាតិ​លេខ​១ ចំណុច​ភូមិ​ទួល​ល្ពាក់ ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​ស្ថិតក្រោម​បញ្ជា​លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១​។​សម្រាប់​រាល់​ការចាប់​រថយន្ត​ដឹក​ទំនិញ​ផ្សេងៗ​វិញ គេ​មិនសូវ​ឃើញ​លោក​គយ​ធ្វើការ​ផាកពិន័យ​បង់ពន្ធ​ចូល​រដ្ឋ​ឡើយ គឺ​តែងតែ​សម្រួល​យក​លុយ​ច្រើន​រួច​ដោះ​លែងឲ្យ​ទៅ​វិញ​និង​កំណត់​ឲ្យ​បង់​លុយ​ដាក់​ខែ​ទើប​លែង​ចាប់​ទៀត​,,​។​

​លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​។​ឯ​លោក នី គឹមហួ អនុប្រធាន​គយ​ចល័ត​នៅ​ទីនោះ​បាន​បដិសេធ​ពេល​ទូរ​សព្ទ​ចូល ថា ច្រឡំ​លេខ​ហើយ​,,,​។​

​ឯ​មន្ត្រី​គយ​ចល័ត​ផ្សេង បាន​បកស្រាយ​ថា រឿង​ដាក់​ខែ​ពី​អ្នក​លក់​ម៉ូតូ​អត់​ពន្ធ និង​ឡានក្រុង​នោះ វា​មិន​ពិត​ទេ ស៊ើប​ឲ្យ​ច្បាស់​សិន​ទៅ​,,?!​។

​ទោះបីជា​យ៉ាងណា​រាល់ថ្ងៃនេះ គេ​សង្កេតឃើញ​មាន​រថយន្តក្រុង​ដឹក​ទំនិញ​គេច​ពន្ធ​ពី​ក្រុង ហូ​ជី​ម៉ិញ​ចូល​មក​ខ្មែរ បាន​យ៉ាង​រលូន ព្រោះ​មន្ត្រី​គយ​ចល័ត​ប្រចាំ​ផ្លូវជាតិ​លេខ​១ អត់​បង្ក្រាប​ឬ​ទប់ស្កាត់ ផាកពិន័យ​អ្វី​ឡើយ​,,​យូៗ​ទើប​លេច​ចេញ​ការបង្ក្រាប​ម្តង​ពេល​មាន​ការតឹងតែង​ឬ​មិន​បាន​និយាយ​គ្នា​ជាមុន​។​
​គេ​សង្ឃឹមថា ព​តិមាន​នេះ ជា​ពន្លឺ​សម្រាប់​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ចាត់ការ​ស្រាវច្រាវ​ប្រសិន​បើ​គេ​អនុវត្ត​តាម​អភិក្រម​សម្តេច​ហ៊ុន​សែន​ឆ្លុះ​កញ្ញក់​ងូតទឹក​ដុះក្អែល​ព្យាបាល​ហ​លយ​ចុងក្រោយ​គឺ​វះកាត់​!៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់