សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រធាន​មន្ទីរ​ឧស្សា​ហាក​ម្ម​និង​សិប្បកម្ម​ខេត្តកោះកុង​ត្រូវ​មន្ត្រីក្រោមឱវាទ​ប្តឹង​ទៅ​លោក​រដ្ឋមន្ត្រី​ជុំវិញ​ភាព​មិន​ប្រក្រតី​

ប្រធាន​មន្ទីរ​ឧស្សា​ហាក​ម្ម​និង​សិប្បកម្ម​ខេត្តកោះកុង​ត្រូវ​មន្ត្រីក្រោមឱវាទ​ប្តឹង​ទៅ​លោក​រដ្ឋមន្ត្រី​ជុំវិញ​ភាព​មិន​ប្រក្រតី​

កោះកុង ៖ លោក ខ្លឹម គរ​គី ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សប្ប​កម្ម​ខេត្តកោះកុង ត្រូវបាន​មន្ត្រី​ក្រោម​ឱវាទ​និង​មន្ត្រី​ចូលនិវត្តន៍​ចំនួន​18​គ្រួសារ ប្តឹង​ទៅ​ឯ​.​ឧ ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​កម្ម​និង​សិប្បកម្ម ជុំវិញ​ភាព​មិន​ប្រក្រតី​ក្រោម​ការដឹកនាំ​របស់​គាត់​ដែល​ធ្វើឲ្យ​មាន​ការបែកបាក់​ផ្ទៃក្នុង​យ៉ាងធ្ងន់ធ្ងរ បង្កើត​បក្ខពួកនិយម អំពើ ពុករលួយ​និង​ការគំរាមកំហែង ជា​ពិសេស​រឿង​រក​ដំណោះស្រាយ​ដីធ្លី​ជូន​មន្ត្រី​ពលរដ្ឋ​ចំនួន​18​គ្រួសារ​ដែល​រស់នៅ​ជាក់ស្តែង​ជា​យូរ​ឆ្នាំ​មកហើយ​លើ​ដី​របស់​មន្ទីរ ត្រូវ​ជាប់​គាំង​ដោយសារតែ​លោក​ប្រធាន​មន្ទីរ​រារាំង​និង​ពង្រីក​ចំនួន​បន្ថែម​ស្ទើរតែ​ទ្វេរ​ដង​។​

​ប្រភព​បាន​បញ្ជាក់ថា ចំនួន​មន្ត្រីរាជការ​និង​មន្ត្រី​ចូលនិវត្តន៍​ដែល​រស់នៅ​ជាក់ស្តែង​លើ​ដី​របស់​មន្ទីរ​ចាប់តាំងពី​ឆ្នាំ​1991​រហូតមកដល់​សព្វថ្ងៃ​មានតែ​18​គ្រួសារ​ប៉ុណ្ពោះ ប៉ុន្តែ​ពេល​មាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ឲ្យធ្វើ​ការដោះស្រាយ​បែងចែក​ជូ​ន បែរ​ជា​លោក​ប្រធាន​មន្ទីរ​ចេះ​តែ​បង្កើត​តួលេខ​បន្ថែម​រួច​ធ្វើ​របាយការណ៍​ភូតកុហក់​ទៅ​ ​ថ្នាក់លើ​បន្ថែម​ចំនួន​រហូត​ដល់​32​គ្រួសារ ដើម្បី​ទទួលបាន​ចំណែក​ផ្ទាល់ខ្លួន​និង​បក្ខពួក​។​

​ចំណែក​មន្ត្រី​រាជការ​ដែល​រង​នូវ​ការគំរាមកំហែង​និង​គាបសង្កត់​វិញ បានត្រឹមតែ​អោបដៃ​អង្គុយ​មើល​ធ្ចើ​ភ្នែក​ភ្លឹ​សៗ​មិន​ហ៊ាន​បញ្ចេញ​វា​ចារ្យត​វ៉ារក​ខុស​ត្រូវ​ទេ ព្រោះ​ខ្លាច​អំណាច​លោក ខ្លឹម គរ​គី ជាក់ស្តែង​ដូចជា ករណី លោក អាន និមល ជាដើម ដែល​រូបគាត់​ហ៊ាន​ចេញ​មុខ​ធ្វើការ​តវ៉ា​រក​យុត្តិធម៌​នៅក្នុង​មន្ទីរ​និង​ជូន​ពលរដ្ឋ​18​គ្រួសារ តែ​ទីបំផុត​ត្រូវបាន​លោក​ប្រធាន​មន្ទីរ​រាយការណ៍​ដកចេញ​ពី​តំណែង​ទៅ​បញ្ឈរជើង​នៅឯ​ក្រសួង​។​

​ប្រភព​ខាងលើ​ក៏​បានឲ្យ​ដឹង​បន្ថែម​ផងដែរ​ថា រឿង​ដែល​លោ​ប្រធាន​មន្ទីរ​ជិះសេះ​លែងដៃ​រួច​ធ្វើ​អ្វីៗ​តាម​ទំនើងចិត្ត​នេះ ទំនង​ជា​គាត់​អាងខ្នង​អ្នកធំ​នៅ​ពីក្រោយ ប៉ុន្តែ​ពេល​នេះ​ទង្វើរ​របស់​គាត់​បាន​បែកធ្លាយ​ដឹង​ដល់​លោក​រដ្ខមន្ត្រី​ហើយ រួច​ខ្នង​អ្នក​ធំ​ដែល​តែងតែ​នៅ​ពី​ក្រោយ​គាត់​ក៏​បាន​ដកខ្លួន​ចេញ​ដែរ​។​

​តាមរយៈ​ការលើកឡើង​ពី​ភាពមិនប្រក្រតី​នេះ មន្ត្រីរាជការ​ជា​ច្រើន​នៅ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តកោះកុង ក៏​បាន​សំណូមពរ ទៅ​ដល់​លោក​រដ្ឋមន្ត្រី​ចម ប្រសិទ្ធ មេត្តា​ចាត់តាំង​ក្រុមអធិការកិច្ច​ក្រសួង ចុះ​មក​ធ្ចើ​អធិការកិច្ច​ដើម្បី​ស្វែងរក​កា​ពិត​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់