សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្តកិច្ច​ខេត្ត​ឧត្តរមានជ័យ​ការពា​រ​ក្បួន​ដង្ហែរ​រថយន្ដដឹក​ផល​អនុផល​ព្រៃឈើ​កែច្នៃ​ទ្វារ ឥត​ច្បាប់​ជាច្រើន​គ្រឿង​របស់​លោក ម៉ៅ សារ៉េត !

​សមត្តកិច្ច​ខេត្ត​ឧត្តរមានជ័យ​ការពា​រ​ក្បួន​ដង្ហែរ​រថយន្ដដឹក​ផល​អនុផល​ព្រៃឈើ​កែច្នៃ​ទ្វារ ឥត​ច្បាប់​ជាច្រើន​គ្រឿង​របស់​លោក ម៉ៅ សារ៉េត !

​ខេត្ត​ឧត្តរមានជ័យ​៖ ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ អ្នកសង្កេតការណ៍​សា​ព័ត៌មាន​ផង​ដែរ​មានការ​ងើយ​ឆ្ងល់​ថា តើ​លោក ម៉ៅ សារ៉េត មាន​ឥទ្ធិពល​អ្វី​និង​មាន​អំណាច​ធំ​ប៉ុនណា​ទៅ​បាន​ជាំ​អាច​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ស្រួល​ម្លេះ​? ។

​ដោយ​បាន​ដឹងថា ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​បទបញ្ជា​ហាមប្រាម​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​ក្បួន​ឡាន​ម្សៀ​ម៉ៅ​សារ៉េត​ធ្វើឲ្យ​ប្រជាពលរដ្ឋ សង្ស័យ​ទៅលើ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​មន្ត្រី​ជំនាញ​គ្រប់​ជាន់​ថ្នាក់​ទាំងអស់​ក្នុង​ខេត្តឧត្ដរមានជ័យ​ថា មាន​ការឃុបឃឹត​ប្រព្រឹត្ត​បទល្មើ​សស៊ីសំណូក​ពុករលួយ​ជាមួយ​ម្សៀ ម៉ៅ សារ៉េត​ហ្មង​បានជា បណ្ដោយ​ឲ្យ​មេ​ឈ្មួញ​ដុះ​ស្លែ​រូបនេះ ធ្វើ​ការដឹក​ជញ្ជូន​ទៅ​បាន​យ៉ាង​រលូន​រាប់​ឆ្នាំ រហូតមកដល់​ក្នុងពេល​បច្ចុប្បន្នចឹង​នេះ​។

​ជាក់ស្ដែង​កាលពី​យប់​ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែមិថុនា ឆ្នាំ ២០១៨ វេលា​ម៉ោង ១២ និង​៣១ នាទី​អាធ្រា​តគ​ឃើញ​មាន មាន​ក្បួន​រថយន្ដ​ដឹក​ផល​អនុផល​ព្រៃឈើ​កែច្នៃ​ទ្វារ​ឥត​ច្បាប់ ចំនួន ០៤ គ្រឿង​។ រថយន្ដ​ទី ០១ ម៉ា​កសាង​យ៉ុង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក់​លេខ​(​ភ្នំពេញ 2P-0850) ដឹក​ពេញ​-​រថយន្ដ​ទី ០២ ម៉ា​កសាង​យ៉ុង​ពណ៌​ស ដឹក​ពេញ​-​រថយន្ដ​ទី ០៣ ម៉ាក វី​ហ្គោ ពណ៌​ត្រេអ៊ី ដឹក​ពេញ និង​រថយន្ដ​ទី ០៤ ម៉ាក តា​កូម៉ា ពណ៌​ស ដឹក​ពេញ ជា​របស់​លោក ម៉ៅ សារ៉េត បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទ្វារ​ចេញ​ពី ចំណុច​ផ្ទះ​របស់​លោក​ផ្ទាល់ ស្ថិត​នៅក្នុង​ស្រុក ត្រពាំង​ប្រាសាទ ដោយ​ឆ្លងកាត់​ស្រុក​អន្លង់វែង ចូលទៅ​ខេត្ត​ឧត្ដរមានជ័យ ឆ្ពោះទៅ​ខេត្ត បន្ទាយមានជ័យ និង​ខេត្ត​នានា​។

​ព​តិមាន​នេះ​សង្ឃឹមថា លោក ឯកឧត្ដម ស ថា​វី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ បាន​ជ្រាប​នឹង​មាន​ចំណាត់ការ ទៅលើ​មន្ត្រី​ថ្នាក់​ក្រោម​ឱវាទ​ដែល​ខឹលខូច ជួយ​ទប់ស្កាត់​និង​បង្ក្រាប​សកម្មភាព​បទល្មើស បង្កឡើង​ដោយ​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ ម៉ៅ សារ៉េត នេះ​ជាមិនខាន ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់