សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម ប៊ិន ឈិន អញ្ចើញ​ចូលរួម​បើក​កិច្ចប្រជុំ ស្ដីពី​ការត្រួតពិនិត្យ ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​

ឯកឧត្តម ប៊ិន ឈិន អញ្ចើញ​ចូលរួម​បើក​កិច្ចប្រជុំ ស្ដីពី​ការត្រួតពិនិត្យ ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​

​ក្រចេះ​៖ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី នា​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៦ បាន​អញ្ចើញ​ជា​គណៈអធិបតី​ភាពដ៏​ខ្ពង់ខ្ពស់​បើក​កិច្ចប្រជុំ ស្ដីពី​ការត្រួតពិនិត្យ ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី នៅ​សាលា​ខេត្តក្រចេះ​។​

​ដោយ​មាន​ការ​អញ្ចើញ​ចូលរួម​ពី​សំណាក់​ឯក​ឧត្តម សរ ចំ​រុង អភិបាលខេត្ត ឯកឧត្តម នូ ភឿង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​វត្តមាន​ចូលរួម​ពី​លោក លោកស្រី អភិបាលរង​ខេត្ត អភិបាលស្រុក ក្រុង អស់លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ព្រមទាំង​មេ​បញ្ជាការ មេបញ្ជាការរង​កងកម្លាំងប្រដាប់អាវុ​ធទាំង​បី​ប្រភេទ​។​

​មានប្រសាសន៍​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​នា​ព្រឹក​នោះ ឯកឧត្តម សរ ចំ​រុង អភិបាល​ខេត្ត​ក្រចេះ បាន​ថ្លែងឲ្យដឹងថា ក្នុង​ការអនុវត្ត​តាម​បទបញ្ជា​លេខ​០១ បប​របស់​រាជរដ្ឋាភិបាល គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី ក្នុង​ខេត្ត​ក្រចេះ មាន​ផែនការ​វាស់វែង​លើ​ផ្ទៃដី​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​៥ ឃុំ​៣៦ ប៉ះពាល់​ប្រជាពលរដ្ឋ ៤៣.២២៣​គ្រួសារ លើ​ផ្ទៃដី​ទំហំ ១២៨.៥៣៩ ហ​ត​។ ដោយឡែក​សម្រេចបាន ប្រកាស​តំបន់​វិនិច្ឆ័យ​ចំនួន ១៩​ឃុំ វា​ស់បាន​៤២.២៨៧​ក្បាលដី  ទំហំ​១០១.៨២៩,៨២ ហ​ត ក្នុងនោះ​ចែក​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ​រួច មាន​ចំនួន ២៤.៨៩៣​គ្រួសារ ស្មើនឹង​៣៩.០៨២​ប័ណ្ណ ស្មើ​នឹង​ផ្ទៃដី​ទំហំ​១០០.៨២៨.៤៤ ហ​ត ស្ថិត​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១៩ ក្រុមហ៊ុន លើ​ផ្ទៃដី​៨៩.៦២៨,៥៦ ហ​ត ដីព្រៃ​សម្បទាន​ទំហំ ២២.០២៧ ហ​ត ដីដិ​ការដកហូត ៦.៤៤០ ហ​ត ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ១០.៣៨១,១៣ ហ​ត និង​ដី​សម្បទាន​សង្គមកិច្ច​ទំហំ ៥.៧៦៥ ហ​ត ដែល​កាត់បន្ថយ​បញ្ហា​ទំនាស់​ដីធ្លី​បាន​ប្រមាណ​៨០​ភាគរយ​។​

​ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍​បន្ត​ថា នៅ​ចុងឆ្នាំ​២០១៤ ផ្ទៃ​ដី​មាន​បាតុភាព​ពាក់ព័ន្ធ​ប្រជាពលរដ្ឋ ដែល​ទីតាំង​នី​មួយៗ​មាន​ទំហំ​ធំ មាន​ចំនួន ៦៨​ករណី ហើយ​ជា​លទ្ធផល​រហូតមកដល់​ពេលនេះ ក្រុម​ការងារ​បាន​ចុះ​សម្របសម្រួល​ដោះស្រាយ​រួច បាន ១៥​ករណី កំពុង​ស្ថិត​ក្នុង​នីតិវិធី ១៨​ករណី និង​សុំ​គោលការណ៍​ថ្នាក់ជាតិ ៤​ករណី​។ ចំពោះ​ករណី​ដែល​នៅសល់​ភាគច្រើន​មាន​សភាព​ស្ងប់ស្ងាត់ ពីព្រោះ​ផ្ទៃដី​ទាំង​នោះ​ភាគី​ខាង​ប្រជាពលរដ្ឋ​កំពុង​រស់នៅ និង​អាស្រ័យ​ផល​ជាប់​ជាប្រចាំ គ្រាន់​តែ​ពួកគាត់​ស្នើរ​ឲ្យ​អាជ្ញាធរ​ធ្វើ​និយ័តកម្ម​ដី​ស្រប​ច្បាប់​ជូន​ពួកគាត់​។​

​ឯកឧត្តម សរ ចំ​រុង អភិបាល​ខេត្ត​ក្រចេះ បានបញ្ជាក់​ថា ទោះបីជា​យ៉ាងនោះ​ក្ដី​ការងារ​ដីធ្លី និង​ការងារ​ដី​ព្រៃឈើ នៅ​តែ​កើត​មាន​បញ្ហា​ប្រឈម​ជា​បន្តបន្ទាប់ ដូចជា ការបន្ត​ការកាប់​ទន្ទ្រាន់​ដីព្រៃ និង​ដីឯកជន​របស់​រដ្ឋ ក្រោយ​បទបញ្ជា​លេខ​០១ បប​ចុះ​ថ្ងៃទី​៧ ឧសភា ឆ្នាំ​២០១២ រួម​ទាមទារ​ធ្វើ​កម្ម​សិទ្ធ​, ការតវ៉ា​ទាមទារ​ដីឯកជន​របស់​រដ្ឋ​ដែល​មាន​ប័ណ្ណ​កម្ម​សិទ្ធ និង​ស្ថិត​ក្នុង​បញ្ជី​សារពើភ័ណ្ឌ​ទ្រព្យសម្បតិ៍​រដ្ឋ​, ប្រជាពលរដ្ឋ​មួយចំនួន​ជឿ​តាម​ការ​ញុះញុង​ពី​ជនខិលខូច និង​អង្គការ​មិនមែន​រដ្ឋាភិបាល បង្កបង្កើត​រឿង​ទោះបី​ករណីខ្លះ​បាន​ដោះស្រាយ​រួច​ហើយ​ក្ដី​, ភាគី​ជំលោះ​មួយចំនួន​មិន​ព្រម​ធ្វើ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ជាមួយ​ក្រុមការងារ​, ភាគី​មួយ​ចំនួន​សំអាង​លើ​ការប្រមូលផ្ដុំ​តវ៉ា ហែរ​ដាក់​ញត្តិ មិន​ព្រម​ទទួលយក​លទ្ធផល​ដោះស្រាយ​នៅនឹងកន្លែង​, នៅ​មាន​ជនលិខខូច​រំលោភទ​ន្ទ្រា​ន់យក​ឡូតិ៍​ដី​របស់​មុខសញ្ញា​អ្នកទទួល​ដី​សម្បទាន​សង្គមកិច្ច​ស្របច្បាប់​, ក្រុម​ការងារ​ដោះស្រាយ​ជំលោះ​ដីធ្លី​ខ្វះ​មន្ត្រី​ជំនាញ ខ្វះ​មធ្យោបាយ​បំពេញបេសកកម្ម និង​ការចុះ​ស្រាវជ្រាវ សម្របសម្រួល កសាង​សំណុំរឿង​ករណី​នី​មួយៗ​តែង​អូសបន្លាយ​ពេល​យូរ គណៈកម្មការ​សុរិយោដី​ថ្នាក់ក្រុង ស្រុក មិនសូវ​យកចិត្តទុកដាក់​ជំំ​រុញ​ការសម្របសម្រួល​ដោះស្រាយ បញ្ហា​ទាំងអស់​នេះ​ហើយ ដែល​ធ្វើឲ្យ​ការដោះស្រាយ​ជំនាស់​ដីធ្លី​មាន​ភាពយឺតយាវ​។​

​មានប្រសាសន៍​បិទ​អង្គប្រជុំ​នា​ព្រឹក​នោះដែរ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី បាន​ធ្វើ​ការកោតសរសើ​នូវ​រាល់​សមិទ្ធផល​នានា​ដែល​ជា​ស្នាដៃ​ខេត្ត​សម្រេច​បាន​គូ​ជាទី​មោទនៈ ដោយ​មាន​អាជ្ញាធរ​ខេត្ត ព្រមទាំង​ស្ថាប័ន មន្ទីរជំនាញ និង​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ដែល​បាន​សហការ​គ្នា​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការបំបេញ​ភារកិច្ច អនុវត្ត​តាម​បទបញ្ជា​លេខ ០១​បប របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុង​ការចុះវាស់វែង​ដីធ្លី និង​ជួយ​ដោះស្រាយ​បញ្ហា​ជំលោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នា​ពេលកន្លងមក​។​

​ឯកឧត្តម ក៏​បាន​ជំរុញ​ដល់​អាជ្ញាធរ​ខេត្ត មន្ទីរជំនាញ ត្រូវ​ពង្រឹង​កិច្ច​សហការ​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​ជាមួយ​បណ្ដា​ស្ថាប័ន និង​មន្ទីរ​ពាក់ព័ន្ធ​នានា ដើម្បី​ពន្លឿង​ការងារ​សម្របសម្រួល​ចុះ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ឲ្យ​កាន់​តែមន​ប្រសិទ្ធភាព និង​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ​៕
​ដោយ កិះ ខន​

 

IMG_3414 IMG_3416 IMG_3417

Filed in: ព័ត៌មានជាតិ