សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចៅហ្វាយខេត្តព្រៃវែងប្រើកម្លាំងរាប់សឹបរឹបអូសដីពីប្រជាពលរដ្ឋមួយគ្រួសារនៅអ្នកលឿង!

ចៅហ្វាយខេត្តព្រៃវែងប្រើកម្លាំងរាប់សឹបរឹបអូសដីពីប្រជាពលរដ្ឋមួយគ្រួសារនៅអ្នកលឿង!

ខេត្តព្រៃវែង ៖ មានអំពើហឹង្សាមួយបានកើតឡើងកាលកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ អាជ្ញាធរ ខេត្តព្រៃវែង រួមទាំងព្រះរាជអាជ្ញាផងនោះ បានដឹងនាំបញ្ជាកម្លាំងចម្រុះ ចុះអនុវត្តន៍ នៅចំណុចដីដែលមាន បញ្ហាជម្លោះដីធ្លីដ៍រាំរៃ រវាងប្រជាពលរដ្ឋអាជីវករ លក់បាយម្ហូប នឹងអាជ្ញាធរខេត្ត នៅចំណុច ជាប់ស្ថានីយ៍ ប្រេងឥន្ននៈ សូគីមិច ភាព ស្ថិតក្នុង ភូមិលេខ៤ ឃុំព្រែកខ្សាយ {ខ} ស្រុកពាមរក៍ ខេត្តព្រៃវែង ។

ប្រភព ពីមហាជន ដែលបានឃើញហេតុការណ៍នេះ បានរិះគន់ ការអនុវត្តន៍ របស់អាជ្ញាធរ ខេត្តព្រៃវែង នៅលើដីជម្លោះ នៅត្រោយអ្នកលឿង ខាងកើត ជាប់ការ៉ាស់សាំង សូគីមិច របស់ ឧកញ៉ា ទ្រី ភាព ពិតជាសាហាវមែន ត្រាន់តែប្រជាពលរដ្ឋ មួយគ្រួសារតូច លោកអភិបាលខេត្តព្រៃវែង ដឹកនាំបញ្ជាកម្លាំង សមត្ថកិច្ចចម្រុះ រាប់រយនាក់ ទៅធ្វើបាបចាប់វៃខ្នោះ ប្រហែលទោសក្បត់ជាតិ ។

បើតាមការបង្ហើបឲ្យដឹង ពីមន្ត្រី នៃសាលាខេត្តព្រៃវែង មួយរូប សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ករណីចុះអនុវត្តន៍ នេះ គឺស្ថិតនៅក្នុងអាថ៌កំបាំង ព្រោះថា លិខិតជូនដំណឹង ធ្វើនៅថ្ងៃទី៣១ ខែ ឧសភា ២០១៨ បញ្ជាឲ្យរុះរើ នឹងឈូសឆាយ ឲ្យបានមុន ថ្ងៃទី៥ ខែមិថុនា ២០១៨ ដល់ថ្ងៃទី០៦ ខែមិថុនា ២០១៨ ដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តន៍តែម្តង ដូចជាលឿនពេកហើយ មិនទុកឲ្យពួកគាត់ ដកដង្ហើមសោះ ។

ប្រភពបញ្ជាក់ថា បើតាមច្បាប់ ត្រូវចេញលិខិតជូនដំណឹង ឲ្យបានមុន ១អាទិត្យ ធ្វើបែបនេះ នាំឲ្យមហាជន ដាក់ការសង្ស័យថា ការអនុវត្តន៍ មានអ្នកជម្រុញពីក្រោយ អាចគេសង្ស័យថា ឧកញ៉ា ទ្រី ភាព ជាអ្នកបញ្ជាពីក្រោយ ក្នុងរឿងនេះផង ព្រោះថា កន្លងមក មានលឺល្បី ថាមានក្រុមកូនចៅ លោកឧកញ៉ា ទ្រី ភាព មកសួរទិញដីនេះ ជាច្រើនដងមកហើយ?។

បើតាមការបង្ហើបឡើង របស់មន្ត្រី នៃសាលាខេត្ត ក៍ដូចជាមហាជនជ បានឃើញហេតុការណ៍ នោះ បានលើកឡើងថា ដីនេះឈ្មោះ យន់ សុខា ជាអ្នកចាក់ដី រស់នៅថែរក្សា ក៍ប៉ុន្តែ ឈ្មោះ យក់ គង់ ហៅ { ខុម } ដែលតែងតែ ដើរអួតអាងថា ខ្លួនជាអ្នកដើរយក ភាស៊ី ឲ្យលោកឧកញ៉ា ទ្រី ភាពចង់បានតែទិញមិនបាន ប្រើដៃឲ្យអាជ្ញាធរ ចាត់ការជំនួសទៅ?។

ជុំវិញករណីខាងលើ អង្គភាព ពតិមានយើងមិនអាចស្វែងរក ការបំភ្លឺ ពីឯកឧត្តម ជា សុមេធី អភិបាល ខេត្តព្រៃវែង នឹងលោកស្រី យក់ គង់ ហៅ { ខុម } ជុំវិញបញ្ហានេះបានទេ ។សង្ឃឹមថានឹងមាន ការបកស្រាយ នៅពេលក្រោយ ប្រសិនបើមានប្រតិកម្ម ណាមួយថា ព័ត៌មាន ខាងលើនេះ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់