សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទូត​ខ្មែរ​នៅ​បាងកក​អំពា​វនា​ឲ្យ​ពលក​រមក​បោះឆ្នោត​ស្រុក​ខ្មែរ​

​ទូត​ខ្មែរ​នៅ​បាងកក​អំពា​វនា​ឲ្យ​ពលក​រមក​បោះឆ្នោត​ស្រុក​ខ្មែរ​

ភ្នំពេញៈ ស្ថានទូត​ខ្មែរ​ប្រចាំ នៅ​ប្រទេស​ថៃ​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ បាន​អំពាវនាវ​តាម​ហ្វេ​សប៊ុក​ឲ្យ​ប្រជាពលរដ្ឋ​និង​ពលក​រ​ខ្មែរ ដែល​ស្នាក់នៅ និង​ធ្វើការ​នៅ​ថៃ ប្រមាណ​ជាង​១​លាន​នាក់​ឲ្យទៅ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ស្រុក​ខ្មែរ​វិញ ឲ្យបាន​គ្រប់ៗ​គ្នា ។​

“​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ​ទាំងអស់ ពិសេស​ក្នុង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ព្រមទាំង​លិខិត​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត (​ដូច​មាន​បញ្ជាក់ ក្នុង​ខិតប័ណ្ណ​ភ្ជាប់​មក​ជាមួយ​នេះ​) អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃ​អាទិត្យ​ទ​២៩ ខែកក្កដា ឆ្នាំ​២០១៨”​។​

​ព្រះមហាក្សត្រ​ខ្មែរ​នា​ពេល​ពេល​ថ្មីៗ​នេះ ក៏​បាន​ចេញ​ព្រះរាជសារ​អំពាវនាវ​ឲ្យ​ពលរដ្ឋ ទៅ​បោះឆ្នោត​ថ្នាក់ ជ្រើសរើស​តំណាងរាស្ដ្រ អាណត្តិ​ទី​៦ នា​ថ្ងៃ​ទី ២៩ កក្កដា ខាងមុខ​នេះ​ដែរ​។​សម្តេច​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​បាន​ហៅ​សេចក្តី​អ​ពា​វនាវ​របស់​ព្រះ​មហាក្សត្រ័ថា​ជាការ​ទះកំភ្លៀង​(​លោក​សម​រង្ស៊ី​)​។​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រាះ​ជាតិ តែងតែ​អំពាវនាវ​ជារឿយៗ កុំឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ដោយ​ដាក់​ចេញ​នូវ​ពាក្យស្លោក​ដេក​ផ្ទះ​ឈ្នះ​ស្អាត​!​។​

​សូម​រំលឹក​ថា ការបោះឆ្នោត នា​ថ្ងៃ​ទី​២៩ កក្ដ​ដា គជប​បាន​បោះពុម្ព​សន្លឹកឆ្នោត​ឆ្នោត​ជា​ង ១០​លាន​សន្លឹក​។​សន្លឹកឆ្នោត​មួយ​សន្លឹក​ចំណាយ​ថវិកា​ប្រមាណ ៩៩០​រៀល ដូច្នេះ​សន្លឹក ចំណាយ​ថវិកា​សរុប​ជា ១០​ពាន់​លាន​រៀល (១០,៤២០,៣៩៣,៥០០​រៀល​) ស្មើនឹង​ជាង ២.៦​លាន​ដុល្លារ​អាមេរិក​។​រដ្ឋាភិបាល​ក៏ បាន​ត្រៀម​កងកម្លាំង​ប្រមាណ ៨​ម៉ឺន​នាក់ ដើម្បី​ចូលរួម​ការពារ​សន្តិសុខ និង​សណ្តាប់ ធ្នា​ប់ នៅក្នុង​អំឡុង​ពេល​បោះឆ្នោត​ជាតិ នា​ថ្ងៃ​ទី ២៩ កក្កដា ខាងមុខ​នេះ​ដែរ​៕

 

Filed in: ព័ត៌មានជាតិ