សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទិវា​បរិស្ថាន​ពិភពលោក ០៥ មិថុនា ឆ្នាំ​២០១៨ « រួមគ្នា​ដើម្បី​លុបបំបាត់​ការបំពុល​ប្លា​ស្ទិក​»​នៅ​ខេត្ត​ព្រះ​សីហា​នុ ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព ឯ​.​ឧ យន្ត មីន​

ទិវា​បរិស្ថាន​ពិភពលោក ០៥ មិថុនា ឆ្នាំ​២០១៨ « រួមគ្នា​ដើម្បី​លុបបំបាត់​ការបំពុល​ប្លា​ស្ទិក​»​នៅ​ខេត្ត​ព្រះ​សីហា​នុ ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព ឯ​.​ឧ យន្ត មីន​

ខេត្ត​ព្រះសីហនុ ​៖ ​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មាន​ប្រសា​ស​ន៏​ថា​: ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០១៨ បាន​ធ្វើអោយ​មាន​ការផ្លាស់​ប្ដូរ​ឥរិយាបថ និង​អាកប្បកិរិយា​របស់​មនុស្ស​ក្នុង​ការប្រើប្រាស់​ផលិតផល​ធ្វើ​ពី​ផ្លា​ស្ទិច​។ ជា​រឿង​ចាំបាច់​បំផុត​ដែល​ទាំងអស់​គ្នា​ត្រូវតែ​រក​មធ្យោបាយ​ដោះស្រាយ​បន្ទាន់​មួយ​។​
​ព្រោះ​ការបំពុល​ដោយ​ថង់​ប្លា​ស្ទិច ធ្វើឲ្យប៉ះពាល់​ដល់​អាយុជីវិ​តមនុស្ស សត្វ​ពិសេស សំណល់ផ្លា​ស្ទិច កំពុង​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ភពផែនដី​របស់​យើង​។​

​ឯកឧត្តម យន្ត មីន សំណូមពរ​ប្រជាពលរដ្ឋ កុំ​បោះ​សំណល់ ឬ​ថង់ប្លាស្ទិក​ចោល​ផ្តេសផ្តាស ព្រោះ​វា​បាន​បង្ក​ផលប៉ះពាល់​គុណភាព​ដី ទឹក ប្រពន្ធ័​អេកូឡូស៊ី ពិសេស​ជីវ​:​ចម្រុះ​ក្នុង​ទឹក​។​យើង​ត្រូវ​រួម​គ្នា​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក ដើម្បី​សុខភាព​យើងទាំងអស់គ្នា​។​

​លោក សាមុត សុធារិទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា​: ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០១៨ ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​រួម ដើម្បី​កិច្ច​គាំពារ​បរិស្ថាន និង​ភពផែនដី ពិសេស ការ​ប្រារព្ធ​ទិវារ​បរិស្ថាន ។​ដើម​ស្ងាវ ចំនួន ២០០​ដើម ត្រូវបាន​ដាក់​ដាំ​នៅតាម​បណ្តោយ​ឆ្នេរ​ឯករាជ​ក្នុង​ពិធី​នោះ ៕

 

Filed in: ព័ត៌មានជាតិ