សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ប្រកាស​រឹតបន្តឹង​សន្តិសុខ​តាម​ព្រុំដែន​!

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ប្រកាស​រឹតបន្តឹង​សន្តិសុខ​តាម​ព្រុំដែន​!

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ បាន​ចេញ​សរាចរ​មួយ បញ្ជា​ដល់​សមត្ថកិច្ច​ពាក់ព័ន្ឋ​បិទ​ច្រករបៀង​ទាំងអស់ដែ​លមាន​នៅតាម​ព្រំដែន​ដើម្បី ទប់ស្កាត់​ការចេញចូល​ខុសច្បាប់ ក៏៏​ដូចជា​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ទៀត​នៅតាម​ព្រំដែន ។​
​សេចក្តីណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ដដែល បាន​បញ្ជារ​ដល់​អគ្គស្ន​ង​ការ​នគរបាលជាតិ អគ្គនាយក​អន្តោប្រវេសន៍ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​និង​អាជ្ញាធរ​ពាក់ព័ន្ឋ ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សភាពការណ៍​នៅ​តាម​ព្រំដែន ឲ្យ​បន្ត​ស្ថិតនៅ​នៅក្នុង​ស្ថានភាព​ល្អប្រសើរ ដោយ​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​តាម​ព្រំដែន តាមរយៈ​ការបង្កើន​វិធានការ ការប្រមែប្រមូល​ព័ត៌មាន​ជាប្រចាំ ដើម្បី​មាន​វិធា​នា​ការ​ទាន់ពេល​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ប្រកបដោយ​ប្រសិទ្ឋភាព ជាពិសេស​បទល្មើស​ឆ្លងដែន​ដូចជា​៖ អំពើ​ភេរវកម្ម ការជួញដូរ​ដឹកជញ្ជូន​អាវុធ​គ្រឿងផ្ទុះ ការ​ចរាចរណ៍​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស ជួញដូរ​កម្លាំង​ពលកម្ម និង​ការដឹកជញ្ជូន​អនុផល​ព្រៃឈើ​ខុសច្បាប់​។​ល​។

​ជាមួយគ្នា​នោះ ត្រូវ​សហការ​ជាមួយ​ម្ចាស់ ឬ អ្នកគ្រប់គ្រង​សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស សិប្បកម្ម កសិដ្ឋាន និង​វិស័យ​ឯកជន ដើម្បី​ធ្វើ​ការគ្រប់គ្រង​និង​អប់រំ​និយោជិត បុគ្គលិក កម្មករ ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​ច្បាប់ បទ​ប្បញ្ញត្តិ​ព្រំដែន របៀបរបប​ចេញចូល​ប្រទេស និង​មិន​ធ្វើ​ដំណើរ​ឆ្លង​ដែន​ខុសច្បាប់ ។ ត្រូវ​ពង្រឹង​វិធានការ​ត្រួតពិនិត្យ​ការចេញចូល​ឆ្លងកាត់​ព្រំដែន​ឲ្យបាន​ហ្មត់ចត់​ប្រកបដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុងនោះ​ត្រូវ​យកចិត្តទុកដាក់​លើ​ក​កម្ពស់​សមត្ថភាព​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​របស់​មន្ត្រី​ច្រកទ្វារព្រំដែន​។​

​ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ចេញចូល​ឆ្លងកាត់​ព្រំដែន​ស្របច្បាប់ ដើម្បី​ប្រកប​មុខរបរ​ប្រចាំថ្ងៃ ទេសចរណ៍ ពាណិជ្ជកម្ម ឬ​មានធុរៈ​ចាំបាច់​ផ្សេងៗ ។​

​ត្រូវ​បង្កើន​កិច្ច​សហការ​ឲ្យ​កាន់តែ​បាន​ជិតស្និទ្ឋ​ជាមួយ​សម​ភាគីនៃ​ប្រទេស​ជាប់​ព្រំដែន ដោយ​យកចិត្តទុកដាក់​ជំរុញ​យន្តការ​ដែល​បាន​ចាត់តាំង​កន្លងមក ឲ្យបំពេញ​ភារកិច្ច​បាន​សកម្ម​ក្លៀវក្លា ពង្រឹង​របប​ប្រជុំ​យន្តការ​ព្រំដែន​គ្រប់​ថ្នាក់​ដែល​មាន​គោលការណ៍​ឲ្យបាន​ទៀងទាត់ ដើម្បី​ផ្លាស់ប្តូរ​សភាពការណ៍ និង​រឹតចំណង​មិត្តភាព​សហ​ប្រតិបត្តិការ​បាន​ស្អិតរ​មួ​ត​ជាមួយគ្នា ជាមួយគ្នា​នោះ​ក៏​ត្រូវ​រៀបចំ​នូវ​ប្រព័ន្ឋ​ទំនាក់ទំន​ងទាន់​ហេតុការណ៍ ដើម្បី​សហការ​ដោះស្រាយ​កិច្ចការ​បន្ទាន់ ។​

​ត្រូវ​រៀបចំ​យន្តការ​ដឹកនាំ ត្រួតពិនិត្យ​និង​របៀបរបប​រាយការណ៍ សំដៅ​ធានា​ប្រសិទ្ឋភា​ពរាល់​វិធានកា​រដែល​បានដាក់ចេញ ដោយ​ត្រូវ​ចាត់ឲ្យ​មាន​មន្ត្រី​ទទួលបន្ទុក​តា​មដាន​កិច្ចការ​ច្បាស់​លាស់ មាន​វិធី​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​ដើម្បី​ក្រើន​រំ​ឮ​ក កែលំអ ឬ លើកទឹកចិត្ត​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​តាម​ព្រំដែន និង​ក្តាប់បាន​អំពី​ស្ថានភាព​ប្រែប្រួល​ជាក់ស្តែង​តាម​បណ្តោយ​ព្រំដែន ។ ត្រូវ​មាន​របាយការណ៍​ប្រចាំខែ​ផ្ញើមក​ក្រសួងមហាផ្ទៃ និង​ត្រូវ​រាយការណ៍​បន្ទាន់ ដើម្បី​មាន​វិធានការ​ដឹកនាំ​បាន​ទាន់​ពេលវេលា​ក្នុង​ករណី​ចាំបាច់ ៕

 

Filed in: ព័ត៌មានជាតិ