សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខ្មែរ​វ៉ៃ​ខ្មែរ​និង​ដំបង​ពី​ក្រោយ​បែកក្បាល​ស្លាប់​នៅ​ខេត្ត​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​

​ខ្មែរ​វ៉ៃ​ខ្មែរ​និង​ដំបង​ពី​ក្រោយ​បែកក្បាល​ស្លាប់​នៅ​ខេត្ត​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​

ប្រទេស​ថៃ ៖ កម្មករ​ខ្មែរ​ម្នាក់ ធ្វើការ​នៅ​ក្នុង​ខេត្ត​ឈុន​បុរី​ប្រទេស​ថៃ បាន​ស្លាប់​ភ្លាមៗ​ក្រោយពី​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដោយ​សារ​មាន​ជនជាតិ​ខ្មែរ​ដូចគ្នា លប​វាយ​នឹង​ដំបង​ឈើ​ជ្រុង​ចំ​ក្បាល​ពី​ក្រោយ​ពេល​អង្គុយ​លេង​។​ករណី​នេះ​បាន​កើតឡើង​កា កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ នៅត្រង់ចំណុច ទីតាំង​កន្លែង​បាញ់ថ្នាំ​រថយន្ត មួយកន្លែង ផ្លូវ​លេខ​១៩/១ ស្ថិតក្នុង​ភូមិ​១ ឃុំ​ណង​រី ស្រុក​មឿង ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​ឯ​ជន​បង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល ។​

​តម្រួត​ថៃ​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ វ៉ា គឹម​សេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ប៉ុន្តែ​មិន​ទាន់​ដឹងថា ជនរងគ្រោះ​រស់នៅ​ក្នុង​ខេត្ត​ណា នៃ​ប្រទេស​កម្ពុជា​នោះទេ​។​សាក្សី​ឈ្មោះ ស៊ុំ សក្តិ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​ថៃ ធ្វើការ​នៅ​កន្លែង​ជាមួយគ្នា បាន​និយាយថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ កំពុង​អង្គុយ​ធ្វើការ​ជា​ធម្មតា ភ្លាម​នោះ​ក៏​ស្រាប់តែ​ឮ​ដូច​ជា​សម្លេង​គេ​វ៉ៃ​មនុស្ស លុះ​ពេល​ក្រលេក​មើល​ទៅ​ម្តងទៀត ឃើញ​ជនរងគ្រោះ ដួល​ដេក​ទៅលើ​ដី ពោរពេញ​ទៅដោយ​ឈាម ដោយ​នៅ​ពីក្រោយ​ខ្នង ឃើញ​ឈ្មោះ ផេ​ក លៀប ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវជា​ក្មួយ កំពុង​ឈរ​កាន់ដំបង​ឈើ​ជ្រុង​វាយ​បន្ថែម​ទៀត​។ ខ្លួន​បាន​លោត​ទៅ​ស្រែ​ឃាត់ ដែរ​តែ​ជនសង្ស័យ​ក៏​បាន​រត់គេចខ្លួន​បាត់​តែម្តង​។​

​អ្នកស្រី ថុន​ឌី សកល អាយុ​៣៧​ឆ្នាំ​ជា​ជាតិ​ថៃ ដែល​ជា​ថៅកែ​បានលើកឡើង ថា ជនសង្ស័យ​ខាងលើ គេ​គឺជា​មនុស្ស​រាបសា​រណាស់ ដោយ​មិន​ដែល​ចេះ​កោងកាច​ដាក់​អ្នកណា​ម្នាក់​ឡើយ ដោយ​គ្រាន់តែ​កន្លងមក គេ​ធ្លាប់​មាន​រោគ​សសៃប្រសាទ​ហើយ​សង្ស័យ​ថា អាច​ខាន​លេបថ្នាំ​យូរពេក ទើប​រោគសញ្ញា​នេះ​រើ​ឡើងវិញ​។​

​ប្រភព​បាន​រាយការណ៍​មក​ថា ក្រោយពេល​កើតហេតុ ក្រុម​តម្រួត​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ឈុន​បុរី ព្រមទាំង​បាន​ជួយ​ធ្វើ​ចលនា​បេះដូង​ផង ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​តាម​ផ្លូវ​ទៅ​ហើយ ចំណែក​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ថៃ​a តាម​ចាប់ខ្លួន បាន​នៅត្រង់ចំណុច ឃុំ​បាង​ប្លាសយ​ក្នុង​ស្រុក​មឿង ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕​

 

Filed in: អន្តរជាតិ