សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្លាំង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែករ​មាស​និង​សង្កាត់​ក្រាំង​ស្គា សហការ​ជាមួយ​មន្ត្រី​ប៉ុស្ដិប៉ូលីស​ក្រាំ​ស្គារ​ចុះបង្ក្រាប​ត្រាក់ទ័រ​លួច​ឈូសឆាយ​ដី​ព្រៃ​គ្មាន​ច្បាប់​អនុញាតិ​បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ពី​អ្នកសារព័ត៌មាន​

កម្លាំង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែករ​មាស​និង​សង្កាត់​ក្រាំង​ស្គា សហការ​ជាមួយ​មន្ត្រី​ប៉ុស្ដិប៉ូលីស​ក្រាំ​ស្គារ​ចុះបង្ក្រាប​ត្រាក់ទ័រ​លួច​ឈូសឆាយ​ដី​ព្រៃ​គ្មាន​ច្បាប់​អនុញាតិ​បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ពី​អ្នកសារព័ត៌មាន​

​កំពង​ឆ្នាំង ៖ ​កាលពី​ថ្ងៃ​ទី​០៦​ ខែមិថុនា ឆ្នាំ​២០១៨ ​កម្លាំង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែករ​មាស​និង​សង្កាត់​ក្រាំង​ស្គារ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ូលីស​ប៉ុស្ដិ​ក្រាំ​ស្គា​របស​ន​ចុះ​ចាប់​ត្រាក់ទ័រ​ចំនួន​២​គ្រឿង​របស់​ឈ្មួញ​រៀប​ដី​លក់​ឈ្មោះ​គា និង​ឈ្មោះ​គ័ង​(​ហៅ​គន​)​នៅ​ខាងកើត​ភ្នំ​តា​សាំ​ក្នុង​ឃុំ​ក្រាំង​ស្គារ​តាម​បញ្ជា​និង​ការចង្អុលបង្ហាញ​ពី​លោក​លោក​ងិន ហ៊ុន និង​លោក​ម៉េង​ហាក់​បន្ទាប់ពី ក្រុមការងារ​អ្នកសារព័ត៌មាន រាយការណ៍​ជូន​។​

​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៨​មាន ក្រុមការងារ​អ្នក​សារ​ព័រ​មាន​យើង​ចំនួន​៣​អង្គភាព ដែល មាន​គ្នា​ចំនួន​៣​នាក់​បាន​ធ្វើដំណើរ​តាម​ផ្លូវ​ពី​គ្រាំង​ស្គារ​មក​គ្រាំ​លាវ​បាន​ប្រទះ​ឃើញ​ត្រាក់ទ័រ​ចំនួន​២​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ ដីព្រៃ​យក​ធ្វើ​កម្ម​សិទ្ធ​នៅត្រង់ចំណុច​ខាងលិច​ផ្លូវ​លេខបូក​ភូមិ​គ្រាំ​លាវ​ចម្ងាយ​២​គ​.​ម​និង​ខាងកើត​ភ្នំ​តា​សាំ​ចម្ងាយ​ប្រមាណ​២​គ​.​ម​។​

​អ្នកបើក បរ​ត្រាក់ទ័រ​ឈូស ឆាយ​ដីព្រៃ​នោះ​បាន​ប្រាប់អោយដឹង​ថា​ត្រាក់ទ័រ​នោះ​ជា​របស់​ឈ្មោះ​គា​ដែល​មាន​លេខ​ទូរស័ព្ទ ០៩៧៨៨៤៧៧៧១ និង​ឈ្មោះ​គ័ង ដែល​មាន​លេខ​ទូរស័ព្ទ ០៨៨៣២២១១៥៦​រស់នៅ​ភូមិ​ក្រាំង​ស្គារ​។​ឈ្មោះ​គា​ម្ចាស់​ត្រាក់ទ័រ​បាន​អោយដឹង​ថា​គាត់​ជា​ម្ចាស់​គ្រឿងចក្រ​ស៊ីឈ្នួល​ឈូសឆាយដី​អោយគេ គាត់​មិន​បានដឹង​អំពី​ច្បាប់​ឈូសឆាយ​នោញ​ទេ​។​

​ចំណែក​ឈ្មោះ​គ័ង បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើ​ថា​ដី​ដែល​គាត់​ឈូស​ឆាយ​នេះ​គឺ​មាន​ច្បាប់​ត្រឹមត្រូវ​ចេញពី​អជ្ញាធរ​ស្រុទឹ​កផុស ភូមិបាល​ស្រុក សូរិយោដី​ខេត្ត ប៉ុន្តែ​នៅពេល​អ្នកសារព័ត៌មាន​យើង​ថា​មិន​អី​ទេ​បើ​ពិតជា​មាន​ច្បាប់​នោះ ចាំ​សួរ​ទៅ​ជំនាញ​និង​អភិបាលស្រុក​និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ទៅ​ដឹង​ហើយ ។​ពេលនោះ​លោក គ័ង​បាន​និយាយ​ថា​ចាំបាច់​សួរ​នាំ​ទៅ​ណា​ធ្វើ​អី​ជួប​ត្រឺម​គាត់​ទៅ​បាន​ហើយ ព្រោះ​ឈូសឆាយដី​ត្រឹម​តែ​ដី​តិចតួច​នោះ​។​

​បើ​តាម​ការពិនិត្យ​ជាក់ស្ដែង​ដី​នៅ​តំបន់​នោះ​មិនមែន​ដី​តិចតួច​ដូច​ការលើក​ឡើង​នោះ​ទេ​គឺ​មាន​ទំហ៊ំ​រាប់រយ រាប់ពាន់​ហិច​តា​ឯណោះ​។​គ្រឿងចក្រ​ត្រាក់ទ័រ​ដែល​ចូល​ទៅ​ឈូសឆាយដី​នៅ​តំបន់​នោះ​មិនមែន​មាន​ត្រឹមតែ​២​គ្រឿង​នោះ​ទេ​គឺ​មាន​រហូតដល់​ទៅ​ជិត​១០​គ្រឿង​ឯណោះ​ដែល​ភាគច្រើន​ជា​គ្រឿងចក្រ​យក​មក​ពី​ខេត្ត​ពោធិ៍សាត់ ។​

​ក្រោយពី​ទទួលបាន​ព័ត​មាន​លោក​ងិន ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក៏​បាន​បញ្ជារ​កម្លាំង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែករ​មាស​និង​សង្កាត់​ក្រាំង​ស្គារ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ូលីស​ប៉ុស្ដិ​ក្រាំង​ស្គារ​ចុះ​បង្ក្រាប​បាន​ទាន់ពេលវេលា ដោយ​ចាប់​បាន​ត្រាក់ទ័រ​ចំនួន​២​គ្រឿង​នៅ​ចំណុច​ខាងលើ​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​មាស់​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់