សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្មួញ​មាន​លុយ​ឈូសឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក លោក ចេង ចាន់ដូណា លោក ងិន ហ៊ុន និង អភិបាលខេត្ត​កំពង់ឆ្នាំង​សម្ងំ​ព្រោះ ត្រូវ​ថ្នាំ​សណ្តំ​? !

​ឈ្មួញ​មាន​លុយ​ឈូសឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក លោក ចេង ចាន់ដូណា លោក ងិន ហ៊ុន និង អភិបាលខេត្ត​កំពង់ឆ្នាំង​សម្ងំ​ព្រោះ ត្រូវ​ថ្នាំ​សណ្តំ​? !

​ខេត្ត​កំពង់ឆ្នាំង ÷ ដីព្រៃ​លិច​ទឹក​រាប់​រយ​ហិកតា​នៅក្នុង​ដែន ឡូត៍ លេខ (១០A)​កំ​ព​ug​ទទួលរង​នូវ​ការរំលោភ​បំពា​n​ទន្រា​នយក ពី​សំណាក់​អ្នកមាន​លុយ​មាន​អំណាច​តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្ត​សម្ងំ​ឈឹង​ប្រហែល​ត្រូវ​ថ្នាំ​សណ្តំ ។​ទីតាំង​ដែល​រង​ការរំលោភ​យក​មាន​ភូមិ​ល្វា ឃុំ ស្វាយ​រំពារ ដែល​មាន​ព្រុំប្រទល់​ជាប់​និង ភូមិ ប៉ប្រក ឃុំ សំរោង​សែន ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង ។​

​ពួកក្រុម ឈ្មួញ ដែល​មាន​លុយ​មានអំណាច ធ្វើ​សកម្មភាព ឈូសឆាយ​និង​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​ជំរក​ត្រី​ពង​កូន​យក​ធ្វើជា​ដី​កម្មសិទ្ធិ​ត្រូវបាន​ប្រជាពលរដ្ឋ​បាន​ស្គាល់​៖ ១ ឈ្មោះ ឡុង គឹមហុង បច្ចុប្បន្ន រស់នៅ​ភូមិ​ប៉ប្រក ឃុំ​សំរោង​សែន ២ ឈ្មោះ អ៊ុក អៀង បច្ចុប្បន្ន រស់នៅ ភូមិ​ល្វា ឃំ​ុ ស្វាយ រំ​ពារ​៣ ឈ្មោះ កឹក ហៃ បច្ចុប្បន្ន រស់នៅ​ភូមិ ល្វា ឃុំ ស្វាយ រំ​ពារ ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង ។​

​អ្នកយក​ព័ត៌មាន​បាន​ចុះ​ទៅ​ដល់​ទីតាំង​ដី​ខាងលើ នៅ​ថ្ងៃ​ទី ១ ខែមិថុនា ឆ្នាំ ២០១៨ ក៏​បាន​ជួប​ត្រាកទ័រ ចំនួន (២) គ្រឿង ដែល​កំពង់​បានធ្វើ​សកម្មភាព ឈូសឆាយ​និង​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក នៅត្រង់ចំណុច បឹង​ក្រាញ់​ចំណុច ពាម​រះ​ធំ ចំណុច រាំង​ទិល ចំណុច ខាងជើង​អន្ទិល​បាយ​ឡៅ ។​

​ប្រជាពលរដ្ឋ បាន​ប្រាប់ថា សកម្មភាព​ការឈូសឆាយដី​ព្រៃ​លិច​ទឹក​ខាងលើ​ដែល​អាច​ប្រព្រឹត្តទៅបាន​គឺ​ដោយសារ​មាន​ការចូលរួម​ឃុបឃិត​គ្នា ឬ បាន​បើកភ្លេីង​ខៀវ​ពី​សំណាក់​លោក ចេង ចាន់ដូណា អភិបាលរង​ស្រុក​កំពង់លែង ។​ព្រោះ ÷ ឈ្មោះ អ៊ុក ដ អៀង នេះ​គេ​បាន​អួត​ក្អេងក្អាង​ថា រូបគេ​មិន​ខ្លាច​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ​ពី​ស្រុក​ដល់​ខេត្ត​ព្រោះ​អី​គេ​ជា​អយ្យការ​នៃ​តុលាការ​ខេត្ត​កំពង់ឆ្នាំង​។ ម្យ៉ាងទៀត លោក អ៊ុក អៀង ជា​ថៅកែ​ប្រមូល​ទិញ​ដី​នៅ​ចំណុច​ខាងលើនោ !!! ផងដែរ !!! សូម​បញ្ជាក់​ផង​ដែរ​ថា សព្វថ្ងៃ​ត្រាក់ទ័រ​ដែល​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព ឈូសឆាយ​ដី​ដែល​អាស្រ័យ​ផល និង ដីព្រៃ​លិច​ទឹក​នោះ !!! គឺ​មាន​ជាច្រើន ឃុំ គឺ ឃុំ ដា ឃុំ​ស្វាយ​រំ​ពារ ឃុំ​ច្រណូក និង ឃុំ​ពោ​ធ៍ ត្រាកទ័រ មាន​ចំនួន ប្រហែល (៧០) គ្រឿង ទៅ (៨០)​គ្រឿង ឯណោះ ។​

​ម្ចាស់​ត្រាកទ័រ ទាំងអស់ ត្រូវបាន លោក ចេង ចាន់ដូណា អភិបាលរង​ស្រុក កំពង់លែង ឲ្យទៅ ឲ្យទៅ​ធ្វើ​ច្បាប់​នៅ​សាលា​ស្រុក​ផង​ដែរ ។​ត្រាក ទ័​រ ក្នុង​(១)​គ្រឿង ឲ្យ​បង់ពន្ធ ចំនួន {២៥០​ដុល្លា​} និង​លុយ​ក្រោម​តុ​ចំនួន {៥០​ដុល្លា​}​ទៀត !!! ។ ចំពោះ​ដីព្រៃ​លិច​ទឹក​ដែល​បាន ឈូសឆាយ នៅ​ចំណុច​ខាងលេើ​នេះ​មាន គណៈកម្មការ​ចម្រុះ​បាន​ចុះ​ត្រួត​ពិត្យ​មើល កាលពី​ថ្ងៃ​ទី ២៣ ខែ​ឧសភា ឆ្នាំ​២០១៨ ម្តង​រួច​មក​ហេើយ ប៉ុន្តែ​លទ្ធិ​ផល​យ៉ាងណា​នោះ​ពុំ​ទាន់​បាន​ដឹង​ច្បាស់​នៅឡើយ​ទេ !!! ។​

​យោង​ច្បាប់​ស្តីពី​ជលផល ជំពូក​ទី ១៥ ទោស​ប្បញ្ញត្តិ មាត្រា ៩៨ ត្រូ​ផ្តន្ទាទោស​ក្រោម​បទ​ល្មេី​ស​ជលផល ថ្នាក់​ទ ១ ដែល​ត្រូវ​ដាក់​ពន្ធនាគារ​ពីរ​បី​(៣) ឆ្នាំ ទៅ ប្រាំ​(៥) ឆ្នាំ និង​វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស ជា​សម្បត្តិ​រដ្ឋ ឬ បំផ្លាញចោល និង​ដកហូត​កិច្ចព្រមព្រៀង ឬ លិខិត អនុញ្ញាត្ត ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មេី​ស​ណា​មួយ​ដូច​ខាងក្រោម ÷ ១ កាប់ឆ្ការ​គាស់​រាន ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ឬ ហ៊ុម​ព័ទ្ធ​កាន់កាប់​ដីព្រៃ​លិច​ទឹក និង​ព្រៃ​កង​កាង ។​
​ចំណែក លោក ចេង ចាន់ដូណា អភិបាលរង​ស្រុក​កំពង់លែង បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ នៅ​ថ្ងៃ សុក ទី ១ ខែមិថុនា ឆ្នាំ ២០១៨ នេះ​ថា លោក​មិន​បាន​ពាក់​ពន្ធ័​ក្នុង​ករណី​ដែល​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​និង​ធ្វើកា​រិះគន់​នោះឡើ​។​លោក​ប្រាប់​ថា​ចំពោះ​ការ​អនុញ្ញាត្ត​ច្បាប់ ពី​ខេត្ត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ទើប​ធ្វើទៅបាន​។​

​មិនទាន់​អាច​សុំ​ការ​ព្យល់​ពី​លោក​អឹន​ហ៊ន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​រឿង​ឲ្យ​ច្បាប់ឈូស​យល​ដីព្រៃ​លិច​ទឹក​ទីតាំង​ខាងលើនេះ​បាន​ទេ​សង្ឃឹមថា​នឹង​មាន​ការបកស្រាយ​ជាមិនខាន​!៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់