សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឧត្តមសេនីយ៍ឃិន​ម៉េង​ស្រេង​ត្រូវ​គេង្ស័​ថា​នៅ​ពីក្រោយ​វត្តមាន​ពួក​យួន​លួច​ចូល​មក​កាប់​ឈើ​នៅ​អូរ​លៀ​!

លោក​ឧត្តមសេនីយ៍ឃិន​ម៉េង​ស្រេង​ត្រូវ​គេង្ស័​ថា​នៅ​ពីក្រោយ​វត្តមាន​ពួក​យួន​លួច​ចូល​មក​កាប់​ឈើ​នៅ​អូរ​លៀ​!

ខេត្ត​មណ្ឌលគិរី​៖ មាន​សេចក្តរាយការណ៍​ថា​ជាង​១​ខែ​មក​ហើយ​មាន​កើតមាន​សកម្មភាព​ជនជាតិ​វៀតណាម​ចូល​មក​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ នៅ​តំបន់​អូរ​រលៀ ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ទីតាំង​ដែល​ឈ្មោះ ផល ពេញ​មេ​នគរបាល​ប៉ុស្តិ បាញ់សម្លាប់​មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រី​បរិស្ថាន​៣​នាក់​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ដែល​មក​ដល់ពេលនេះ​គេ​មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​អ្វី​ចំពោះ​ឃាតក​នោះឡើយ ។​

​លោក​ផ្កាយ​២​ឃិន​ម៉េង​ស្រេង​ត្រូវបាន​ដកចេញ​ពី​តួនាទី​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី​ក្រោយពី​ផ្ទុះ​រឿង​ខុប​ឃិត​គ្នា​ឲ្យ​យួន​លួច​ចូល​កាប់​ឈើ​នៅ​តំប់​អូ​ហ៊ុច​។​តែ​អ្វី​ដែល​គួ​ឲ្យ​ភ្ញាក់ផ្អើ​លលោក​ឃិន​ម៉េង​ស្រេង​មិន​បាន​បញ្ឈរជើង​ឬ​ចោទប្រកាន់​អ្វី​ទេ​តែ​បែ​ជា​ឡើង​មក​កាន់​ជា​នាយរង​ការិយាល័យ ទី​២​កងទ័ពជើងគោក ហើយ​មាន​តួនាទី​ទទួល​ទិស​មណ្ឌល​ភូមិភាគ​ទី​១​គ្របគ្រង​ខេត្ត​នៅ​ភូមិភាគ​ឥ​សាន្ត​ទៅវិញ ។​

​លោក​ផ្កាយ​២​ឃិន ម៉េង​ស្រេង​មានកូន​ប្រុស​ម្នាក់​ឈ្មោះ ឃិន បញ្ញា​មាន​តួនាទី​ជា មេ​យោធា​សឹក​រង​ស្រុក​អូររាំង ដែល​ត្រូវបាន​គេ​សង្ស័យថា ជា​មេខ្លោង​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ​នៅ​តំបន់​ខាងលើ និង​ជា​អ្នក​យក​ប្រាក់​ពី​ឈ្មួញ​វៀតណាម មក​បែងចែក​ដល់​អាជ្ញាធរ សមត្ថកិច្ច ជំនាញ​ជា​ច្រើន​ស្ថាប័ន ដើម្បី​ជា​ប្រយោជន៍​លាក់បាំង​ចំពោះ​សកម្មភាព​វៀតណាម​កាប់​ឈើ និង​ប្រមូល​ដឹកជញ្ជូន​ទៅ​វៀតណាម​វិញ ។​

​សូមបញ្ជាក់​ថា ការកាប់បំផ្លាញ​ឈើ​និង​ដឹកជញ្ជូន​ឈើ នៅ​តំបន់​អូរ​រលៀ មាន​សកម្មភាព​លក្ខណៈ​ទ្រង់ទ្រាយ​ធំ បើ​ទោះ​ជា​គេ​មិន​អាច​ប្រើ​រថយន្ត​កែច្នៃ ត្រាក់ទ័រ ឡាន​បា​កុង ដឹក​ជញ្ជូន​ឆ្លង​ទៅ​វៀតណាម តាម​ច្រក​អូរ​រលៀ​នេះ​ក៏ដោយ ជា​ទម្លាប់ ក្រុម​វៀតណាម​បាន​ប្រើប្រាស់​ក្បូន ដែល​មាន​ទទឹង​ប្រមាណ​៣០​ម៉ែត្រ និង​បណ្តោយ​៤០​ម៉ែត្រ សម្រាប់​ដឹក​ឈើ​ចេញពី​អូរ​រលៀ ឆ្ពោះ​ទៅ​ចំណុច​ច្រក​អូរ​ហុច ដើម្បី​ឆ្លង​ទៅ​វៀតណាម នៅ​ចំណុច​សុង​បៀរ ដែល​មាន​ដី​ចម្ងាយ ប្រមាណ​ជា​២០​គីឡូម៉ែត្រ ក្នុងនោះ វៀតណាម​បាន​កាប់​ឈើ​និង​ប្រមូល​ក្នុង​រយៈពេល​៤​ទៅ​៥​ថ្ងៃ ទើប​ដឹក​ឈើ​ចេញពី​តំបន់​អូរ​រលៀ ឆ្លង​ទៅ​វៀតណាម ដែល​ក្បូន​នី​មួយៗ​ត្រូវ​ផ្ទុក​ឈើ​បាន​មិនតិច​ជាង​៤០​ម៉ែត្រគូប ។​

​ប្រភព​ពី​សមត្តកិច្ច​បាន បង្ហើប​ថា​លោក​ផ្កាយ​២ ឃិន ម៉េង​ស្រេង និង​កូនប្រុស​របស់​គាត់​លោក​ឈ្មោះ​ឃិន បញ្ញា ជា​អ្នក​យក​កញ្ចប់​ពី​ឈ្មួញ​វៀតណាម ដើម្បី​ចាត់ចែង ឲ្យ​សមត្ថកិច្ច​អាជ្ញាធរ ជំនាញ​គ្រប់​ស្ថាប័ន តែ​ចុងក្រោយ​អ្វីដែល ឃិន ម៉េង​ស្រេង និង​កូន ពិបាក​ជាង​គេ​បំផុត​នោះ គឺ​ឈ្មោះ ឡេង សោភ័ណ មេបញ្ជាការ នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៦២១ ព្យាយាម​គេចវេះ មិន​យក​កញ្ចប់​ថវិកា​នេះ ដោយសារ​ខ្លួន បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អូរ​ហុច ហើយ​កំពុង​មាន​សំណុំរឿង​ដោះស្រាយ​មិនទាន់​ចប់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ ។​

​ទោះ​ជា​លោក​ឡេង សោភ័ណ មិន​ទទួល​កញ្ចប់ ក៏​លោក​ផ្កាយ​២ ឃិន ម៉េង​ស្រេង ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ជួប និង​ទទួល​កញ្ចប់​ពី​គាត់​រួចជាស្រេច ទើប​លោក​ឃិន ម៉េង​ស្រេង ឲ្យ​វៀតណាម​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អូរ​រលៀ​បាន​ជោគជ័យ​យ៉ាងរ​លូន​មក​ទល់​នឹង​ពេលនេះ មាន​រយៈពេល​ជាង​១​ខែ​មក​ហើយ ។​

​គួររំលឹកថា លោក​ផ្កាយ​២ ឃិន ម៉េង​ស្រេង ក៏​បាន​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អូរ​ហុច ហើយ​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​នោះ​គាត់​ត្រូវបាន​ស្ថិតក្នុង​បញ្ជីខ្មៅ​នៃ​បទល្មើស​នេះ ហើយ​សំណុំរឿង​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងដំណើរការ​នីតិវិធី​នៅឡើយ ។​

​សេចក្តីរាយការណ៍​បាន​ចោទប្រកាន់​លោក​ឃិន ម៉េង​ស្រេង នាយរង​ការិយាល័យ​ទី​២​កងទ័ពជើងគោក ទទួល​ទិស​មណ្ឌល​ភូមិ​ទី​១ លោក​ឃិន ម៉េង​ស្រេង មិន​ត្រឹមតែ​ឲ្យ​វៀតណាម​ចូល​មក​បំផ្លាញ​ឈើ និង​ប្រមូល​ដឹកជញ្ជូន​ទៅ​វៀតណាម​វិញ តាម​តំបន់​អូរ​រលៀ ប៉ុណ្ណោះ​ទេ គឺ​គាត់​បាន​យក​មន្ត្រី​យោធា​របស់​គាត់​ពី​ការិយាល័យ​ទី​២​នៃ​កងទ័ព​ជើងគោក និង​យោធា ដឺ​បេ មក​ធ្វើ​សកម្មភាព​ដាក់​ឡាន​តាម​បណ្តោយ​ផ្លូវ​ដែល​មាន​បទល្មើស​ឈើ​ឆ្លងកាត់ ជាការ​បន្លាច ដើម្បី​ឲ្យ​ឈ្មួញ​ឈើ​ទាំងនោះ​ចូល​មក​ចរចា​បង់ប្រាក់​ប្រចាំខែ និង​ក្បាល​ឡាន​ជាដើម ។​

​គេ​បាន​ទម្លាយ​ថា កន្លងទៅ ខាង ដឺ​បេ ក៏​ដូចជា​ខាង ទាហាន​ទទួល​ទិស​មណ្ឌល​ភូមិភាគ​ទី​១ បាន​ទទួល​កញ្ចប់​ពី​ឈ្មួញ និង​ក្រុមហ៊ុន​ក្នុង​មួយ​ខែ​ត្រឹមតែ​២០០​ដុល្លារ ឬ​៣០០​ដុល្លារ ខ្លះទៀត​៥០០​ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ​ដល់​លោក​ឃិន ម៉េង​ស្រេង មាន​សេចក្តីសម្រេច និង​លិខិត​បេសកកម្ម គឺ​កូនប្រុស​របស់​លោក គឺ​លោក​ឃិន បញ្ញា មេ​យោធា​សឹក​រង​ស្រុក​អូររាំង ចេញ​មុខ​ជា​អ្នក​ប្រមូល​កញ្ចប់​ពី​ឈ្មួញ​ឈើ និង​ក្រុមហ៊ុន ដោយឡែក​ចំពោះ​ឈ្មួញ​ធំៗ ឬ​ក្រុមហ៊ុន​ត្រូវតែ​មក​ជួប​ផ្ទាល់​ជាមួយ​លោក​ឃិន ម៉េង​ស្រេង តាមរយៈ​ប្រើប្រាស់​កម្លាំង​យោធា ដាក់​តាម​ដងផ្លូវ និង​មាន​ឡាន​ជា​មធ្យោបាយ​ជាដើម ដើម្បី​ឲ្យ​ឈ្មួញ និង​ក្រុមហ៊ុន​ខ្លះ​ភ័យខ្លាច​បង្ខំចិត្ត​ចូល​មក​ចរចា ចាត់ចែង​កញ្ចប់​ជូន ។​

​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខាងលើ​នេះ អង្គភាព​យើង​មិនអាច​ទាក់ទង លោក ឃិន ម៉េង​ស្រេង នាយរង​ការិយាល័យ​ទី​២ កងទ័ពជើងគោក​ទទួល​ទិស​មណ្ឌល​ភូមិភាគ​ទី​១ សុំ​ការន្យ​ល់​បាន​ទេ ។ ដូចគ្នា​ដែរ លោក ឃិន បញ្ញា ក៏​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​បាន​ដែរ ។​

​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​វៀតណាម​លួច​ចូល​មក​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ​នៅ​តំបន់​អូរ​រលៀ លោក​កែវ សុភ័​ក្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ទទួលស្គាល់​ក្នុងករណីនេះ តាម​ទូរស័ព្ទ លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា តាម​ពិត​នៅ​តំបន់​នោះ ខ្ញុំ​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ដើម្បី​វិធានការ​បង្ក្រាប ប៉ុន្តែ​ពួកយើង​ខ្វះ​មធ្យោបាយ និង​ពិបាក​ធ្វើ​ដំណើរ និយាយ​រួម​ទៅ​មធ្យោបាយ​ខាង​សមត្ថកិច្ច​យើង​វា​មិន​ឈ្នះ​មធ្យោបាយ​ក្រុម​ឈ្មួញ​បំផ្លាញ​ព្រៃឈើ ដូច្នេះ​ពេល​ទៅ​ម្តងៗ បាន​ត្រឹម​តែ​ឃើញ​ដាន​នៃ​ការដឹកឈើ​ចេញ​តែប៉ុណ្ណោះ ។ លោក​ប្រធាន​មន្ទីរ​បន្តថា បើទោះជា​លំបាក​យ៉ាងណាក៏ដោយ ខ្ញុំ​នៅតែ​មាន​ផែនការ​ដើម្បី​ឲ្យ​មន្ត្រី​ចុះ​ទៅ​កាន់​ទី​នោះ​ឲ្យបាន​ជាប់លាប់ ។​

​លោក​អ៊ុំ វណ្ណ​សុភៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី មិនអាច​សុំ​ការបំភ្លឺ​ក្នុងករណីនេះ​បានទេ ដោយ​ទូរស័ព្ទ​ចូល​គាត់​ចុច​បិទ ក្រោយមក​ក៏​បិទ​ទូរស័ព្ទ​តែម្តង ។ លោក​ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​កាសែត​នគរវត្ត​ថា ខ្ញុំ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​សូមជម្រាបថា គ្រប់​បណ្តា​ច្រក​ទាំងអស់ ទីណា​ក៏ដោយ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ខ្ញុំ​បាន​ចេញ​បទបញ្ជា​ឲ្យ​បិទ​ទាំងអស់ មិនឲ្យ​មាន​ទេ ការដឹកជញ្ជូន​ឈើ គឺ​ធ្វើ​ឲ្យ​ស្ងាត់​តែម្តង តែបើ​លេចឮ​ព័ត៌មាន​បែបនេះ ខ្ញុំ​នឹង​ហៅ​លោក ឡេង សោភ័ណ មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៦២១ គ្រប់គ្រង​នៅ​តំបន់​នោះ​មក​សួរនាំ​ឲ្យបាន​ច្បាស់ ព្រោះនេះ​ជា​បទល្មើស ដែល​ខ្ញុំ​ត្រូវ​ទទួលខុសត្រូវ និង​ចាត់វិធានការ បើសិនជា​មាន ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល​សមត្ថកិច្ច​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ចុះបង្ក្រាប​ទីតាំង​រ៉ែ​មាស​ចំនួន​៤​កន្លែង​នៅ​ចំណុច​ចុង​ផ្លាស សកម្មភាព​កាប់​ឈើ​នៅ​តំបន់​អូរ​រលៀ ដែល​មាន​ទីតាំង​មិន​ឆ្ងាយ​ពី​ទីតាំង​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​។​តែ​អ្វីៗ​ត្រូវបាន គេ​បិទ​បាំង​យ៉ាង​ស្ងាត់ ក្នុង​នោះ​សូម្បី​តែ​សកម្មភាព របស់​ដៃ​ជើង​របស់​លោក​ឃិន ម៉េង​ស្រេង ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រំប្រទល់​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ​រវាង​ស្រុក​កែវ​សីមា និង​ស្រុក​ស្នួល ឆ្លង​ទៅ​វៀតណាម​តាម​ច្រក​ង៉ាំ​ដី ដែល​ដឹក​ឆ្លងកាត់​ចំ​ពី​ខាងក្រោយ​ផ្ទះ​លោក ឃិន ម៉េង​ស្រេង គីឡូម៉ែត្រ​លេខ​៣៦ ក៏​មិន​បាន​បែកការណ៍​ដូចគ្នា ខណៈ​អ្នក​យក​កញ្ចប់​ថវិកា​ទាំងអស់ ទាំង​អាជ្ញាធរ សមត្ថកិច្ច និង​ជំនាញ បាន​ផ្តល់​ដំណឹង​នេះ ទៅកាន់​ពួកគេ​គ្រប់គ្នា ដើម្បី​លាក់បាំង ។​

​គេ​សង្ឃឹមថា ព​តិមាន​នេះ​អាច​ជា​តម្រុយ​សម្រាប់​ស្រាវជ្រាវ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែល​បង្កឡើង​ដោយ​ពួក​ជន​បរទេស​មានកា​រឃុប​ឃឹត​ពី​មន្ត្រី​ខ្មែរ​ជាំមិនខាន​!៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់