សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កូនប្រុស​លោក​ប៉ុល​លឹម​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាញ់បោះ​សេរី​គម្រាម​ប្រជាពលរដ្ឋ​អត់​មាន​ទោស​អា​ឡូ​វ​មកកាន់​នាយរង​នគរបាល​ចរាចរ​ខេត្តកណ្តាល​វិញ​ដដែល​!

​កូនប្រុស​លោក​ប៉ុល​លឹម​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាញ់បោះ​សេរី​គម្រាម​ប្រជាពលរដ្ឋ​អត់​មាន​ទោស​អា​ឡូ​វ​មកកាន់​នាយរង​នគរបាល​ចរាចរ​ខេត្តកណ្តាល​វិញ​ដដែល​!

ភ្នំពេញ ៖ ប្រភព​ច្បាស់​ការណ៍​មួយ​បាន​បង្ហើប​អោយដឹងថា​៖ កូនប្រុស​លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ គឺ​លោក លឹម ចំណាន ដែល​បាន​បាញ់បោះ​តាម​ដងផ្លូវ ប៉ុន្ដែ​មិន​ត្រូវ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ឡើយ គ្រាន់តែ​យក​ទៅ​អប់រំ​នោះ បាន​ចូល​កាន់តំណែង​ជា​អនុ​ការិយាល័យ​ចរ​ចរាណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល​ឡើងវិញ​ហើយ ។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១ ៧​និង​៥៨​នាទី នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត បុរី ប៉េង​ហួត បឹង​ស្នោរ មាន​ឡាន​បា​ឡែន​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-2762 មួយគ្រឿង បើកបរ​ដោយ​ជន​មិន​ស្គាល់មុខ ទិសដៅ​ស្របគ្នា បាន​ជិះ​មក​វ៉ា​ខាងស្តាំ​ដៃ​ហើយ​បុក​កញ្ចក់​ឡាន​ជនរងគ្រោះ​។​

​ពេលនោះ​ជនរងគ្រោះ​បាន​ជិះ​ឡាន​ដេញ​តាម​ហើយ​ស៊ី​ផ្លេ​ឲ្យ​ជន​បង្ក​គាត់​ឈប់ ដោះស្រាយ​។ តែ​ឡាន​នោះ​បែរជា​បង្អង់​ល្បឿន បើក​កញ្ចក់​ឡាន ហើយ​បាញ់​មួយ​គ្រាប់​បំរុង​សម្លាប់​តែម្តង សំណាង​ហើយ​ដែល​មិន​ត្រូវ ។​បន្ទាប់​មក​ម្ចាស់​ឡាន​នោះ​ដែល​គេ​ស្គាល់​ថា​លោក លឹម ចំណាន ក៏​អែប​ស្តាំ​ហើយ​អ្នកបើកបរ​ចេញមកក្រៅ​កាន់​កាំភ្លើង​ជាប់​នឹង​ដៃ រងចាំ​ឡាន​ពួក​ខ្ញុំ​ដែរ អែប​ស្តាំ​ឈប់​នៅ​ក្រោយ​ឡាន​របស់​ជន​បង្កហេតុ ដោយសារ​តែ​ភាពភ័យខ្លាច​ពេក ជនរងគ្រោះ​ក៏​បក​ឡាន​ថយក្រោយ ដើម្បី​រក​ទីតាំង​សុវត្ថិភាព ។​

​កាលនោះ​លោក ប៉ុល​លឹម​បាន​និយាយ​ការពារ​កូនប្រុស​របស់​លោក​ថា ការណ៍​ដែល​លោក លឹម ចំណាន​បាញ់​នោះ​គឺ​«​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ ហើយ​ថា​កូន​របស់​លោក​មិន​មាន​កំហុស​នោះ​ទេ​»​។​
​ប្រាប់​អ្នកព័ត៌មាន​ក្នុងស្រុក លោក​ប៉ុល លឹម បាន​បញ្ជាក់ទៀតថា «​នគរបាល​នឹងមិន​ចាប់ខ្លួន​កូនប្រុស​ខ្ញុំ​ទេ ពីព្រោះ​គាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​ឡើយ​» ។ លោក​អះអាង​ទៀតថា «​ចំណាន បាន​បាញ់​គំរាម​រថយន្ត​មួយ​គ្រឿង​ទៀត ព្រោះ​អ្នកបើកបរ​រថយន្ត​នោះ បាន​បើក​ដេញ​តាម​គាត់​» ។​បើ​តាម​លោក​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ដដែល ករណីនេះ ភាគី​ម្ខាង​ទៀត មិន​បាន​ដាក់ពាក្យ​ប្តឹង​កូនប្រុស​របស់​លោក​នោះទេ ពីព្រោះ ពួកគេ​(​ម្ចាស់​រថយន្ត​ដែល លឹម ចំណាន បាញ់​គំរាម​) ក៍​ទទួលស្គាល់ថា ខ្លួន​មាន​កំហុស​ដែរ ។​

​ចំណែក​ស្នងការរង​នគរបាល​ខេត្ត​កណ្តាល​លោក ឯម រដ្ឋា បាន​ត្រូវ​គេហទំព័​ក្នុង​ស្រុក​ដដែល​ស្រង់​សម្តី​ចុះផ្សាយ​នៅក្នុង​អត្ថបទ​តែ​មួយ​ដោយ​បញ្ជាក់ថា លោក លឹម ចំណាន នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​កណ្តាល បាន​បាញ់​គំរាម​រថយន្ត​មួយ​គ្រឿង​ទៀត ក្រោយពី​គាត់​(​លឹម ចំណាន​) បើក​ជែង និង​ប៉ះ​រថយន្ត​នោះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៧ ។​

​លោក​ស្នងការរង​បាន​ស្រង់​សម្តី​សាក្សី​បញ្ជាក់​ទៀត​ថា​លោក លឹម ចំណាន បាន​បាញ់​គំរាម​រថយន្ត​មួយ​គ្រឿង​ទៀត បន្ទាប់មក​បាន​បើក​គេច ក្រោយពី​រថយន្ត​របស់ លឹម ចំណាន បាន​បុក​រថយន្ត​ផ្សេងទៀត ។​

​រីឯ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល លោក អ៊ាវ ចំរើន បាន​និយាយថា លោក​ទទួលបាន​បទបញ្ជា​ពី​ថ្នាក់លើ​ឲ្យធ្វើ​ការផាកពិន័យ លឹម ចំណាន តែ​មិន​បាន​បញ្ជាក់​អំពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ផាកពិន័យ​នោះទេ ។​

​គួរ​បញ្ជាក់ដែរថា ៖​នៅ​ចន្លោះ​ពី​ខែ មេសា ដល់​ខែ ឧសភា ឆ្នាំ ២០១៨ នេះ នាយទាហាន​ថ្នាក់​ឧត្ដមសេនីយ៍ និង នាយ​នគរបាល​ជាន់ខ្ពស់​ថ្នាក់ ឧត្ដមសេនីយ៍ សរុប​ចំនួន ៣ នាក់​និង​លោក​នាយទាហានរង (​ង​)៧០ ម្នាក់​ដែរ បាន​ជាប់​ពន្ធនាគារ​ដោយ​តែ​ការបាញ់បោះ​សេរី ។​
​ក្នុងនោះ​មាន ៖
១- លោក​ឧត្ដមសេនីយ៍ ប៉ិច តុង​ហេង ម្ចាស់​ខុន​ដូ​នៅ​បឹង​កេងកង ៣ ខណ្ឌ ចំការមន ជាប់គុក​ព្រោះ​ដក​កាំភ្លើង​បាញ់​អ្នក​រើស​អេដចាយ ។​
២-​លោក​ឧត្ដមសេនីយ៍ទោ​ឧកញ៉ា ហូ ចំរើន ជាប់ពន្ធនាគារ​ដោយសារ​តែ​បាញ់​គំរាម​ឪពុកក្មេក​ត្រូវ​បាន​ដក់​គោរមងារ​ឧកញ៉ា​និង​ដេញ​ចេញ​ពី​ក្រ​មខ​ណ្ឌ័​យោធា ។​
៣- លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ជា ជាប់​ពន្ធនាគារ​ព្រោះ​បាញ់​បោះ​ក្នុង​ផ្ទះ​ដែរ​តែ​មិនទាន់​ឮ​ថា​បកសក្តិ​ផ្កាយ​បី​នគរបាល​ទេ ។​
៤-​លោក​នាយចំណង់ ធុន រាជ នាយ​ទា​ហា ន​រង​នៅ (​ង​)៧០(​ជិះឡាន​ជាមួយ​ឈ្មោះ​ម៉ៅ​ឧត្តម​) ជាប់​ពន្ធនាគារ​ព្រោះ បាញ់ បោះ​សេរី នៅ​នៅមុខ​ក្លឹប កម្សាន្ត Epic ស្ថិតក្នុង​សង្កាត់ ទន្លេ បាសាក់ ខណ្ឌចំការមន​។​ចុះ​ហេតុ​អី​ថា​នៈ​ត្រឹម​នគរបាល​ពាក់​សក្តិ​ចេញ​ត្រឹម​ប្រកាស​រដ្ឋមន្ត្រី​គ្មាន​ទោស​ហើយ​បែរ​ជា​ឡើង​តួនាទី​ទៅ​វិញ​? ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់