សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្លាប់​៤​នាក់ និង​២២​នាក់​ផ្សេង​ទៀត រងរបួស​ធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរចណ៍​

ស្លាប់​៤​នាក់ និង​២២​នាក់​ផ្សេង​ទៀត រងរបួស​ធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរចណ៍​

ក្រចេះ​៖ នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ ខេត្ត​ក្រចេះ ចំនួន​អ្នក​ស្លាប់ និង​រងរបួស គឺ​មាន​ការកើនឡើង​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៥​កន្លងទៅ នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​មន្ត្រី​នគរបា​ល​ចរាចណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ​។​

​លោក​វរៈសេនីយ៍ទោ ណាប់ ទិ​ដ្ឋា នាយរង​ការិយាល័យ​កណ្ដាល​សណ្ដាប់ធ្នាប់​នៃ​ស្នងការរដ្ឋាន​នគរ​បាល​ខេត្ត​ក្រចេះ ស្ដីពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​ភ្ញៀវ​ទេសចរណ៍ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ បានឲ្យដឹងថា រយៈពេល​០៣​ថ្ងៃ គិត​ចាប់ពី ថ្ងីទី​១៤​ដល់​១៦ ខែ​មេសា ឆ្នាំ​២០១៦​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង ចំនួន ៥​លើក លើ ៣​លើក បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ កើន​ចំនួន ២​លើក​។​

​នៅក្នុង​ក្រុង​ក្រចេះ ១​លើក លើ ១​លើក ស្រុក​ចិត្រ​បុរី ១​លើក ស្រុក​ឆ្លូង ១​លើក និង​ស្រុក​ស្នួល កើតឡើង​ចំនួន ២​លើក លើ ១​លើក ក្នុងនោះ​បង្ក​ដោយ​ម៉ូតូ​នឹង​រថយន្ត ១​លើក ម៉ូតូ​កៀ​កង់ ១​លើក រថយន្ត​នឹង​ម៉ូតូ ចំនួន​២​លើក និង​រថយន្ត​បង្ក​ដោយ​ខ្លួនឯង ១​លើក​។ បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤​នាក់ ស្រី ៣​នាក់ លើ ១​នាក់ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ របួសធ្ងន់ ៩​នាក់ ស្រី ៤​នាក់ លើ ៧​នាក់ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ របួសស្រាល ១៣​នាក់ ស្រី ៩​នាក់ លើ ៣​នាក់ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ ដោយ​ខូចខាត​រថយន្ត ៣​គ្រឿង ខូចខាត​ស្រាល ២​គ្រឿង កើន ៣​គ្រឿង និង​ខូចខាត​ម៉ូតូ ៤​គ្រឿង ស្រាល ២​គ្រឿង កើន ១​គ្រឿង​។​

​បង្ករ​ដោយ​រថយន្ត​បុក​ម៉ូតូ មាន​ចំនួន ២​លើក ម៉ូតូ​បុក​ម៉ូតូ ចំនួន​១​លើក ម៉ូតូ​បុក​អ្នក​ថ្មើរជើង ចំនួន ០១​លើក និង​គ្រោះថ្នាក់​បង្កឡើង​ដោយ​រថយន្ត​ខ្លួនឯង​១​លើក​។ មូលហេតុ​បង្ក គឺ​បើកបរ​មិន​គោរព​សិទ្ធ​អាទិភាព ៤​លើក ស្មើ​និង​៥០% ល្បឿន​លឿន ៣​លើក ស្មើនឹង​៣៧% និង​កត្តា​ផ្លូវ ១​លើក ស្មើ​និង​១៥% បណ្ដាលឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ ស្រី​៣ រង​របួសធ្ងន់​ចំនួន ៩​នាក់ ស្រី​៤​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ មាន​ការកើនឡើង​ចំនួន ១២​នាក់ មនុស្ស​ស្លាប់​ចំនួន ០៤​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ មាន​ការកើនឡើង​ចំនួន ៣​នាក់​។​

​គូសបញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ ៩​លើក បង្កឲ្យមាន​មនុស្ស​រងរបួ​សស្លាប់ ៤​នាក់  មាន​ការកើនឡើង​បែបនេះ គឺ​បណ្ដាលមកពី​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាច​រណ៍ មិន​គោរព​សិទ្ធ​អាទិភាព ក្នុង​ល្បឿន​លឿន មិន​យោគយល់​គ្នា និង​អ្នក​ថ្មើរជើង​ឆ្លងកាត់​មិន ប្រុងប្រយត្ន័​។ ហើយ​លោក ក៏​បាន​ធ្វើ​ការអំពាវនាវ​ផងដែរ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ធ្វើដំណើរ​នៅលើ​ដងផ្លូវ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបើកបរ និង​អ្នក​បញ្ជារ​យានយន្ត​គ្រប់​ប្រភេទ និង​ត្រូវ​គោរព​ច្បាប់​ចរាចណ៍​ឲ្យបាន​ត្រឹមត្រូវ​គ្រប់គ្នា​។​

​ដោយឡែក​ចំពោះ​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចេញចូល​ទៅ​ទស្សនា​រមណីយដ្ឋាន​ក្នុង​ខេត្ត​សរុប​មាន​ចំនួន ១០៣,៥៣៣​នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ២៥៧​នាក់ ហើយ​ចំនួន​ភ្ញៀវ​ជាតិ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ មាន​ការកើនឡើង​ចំនួន​៤,៩៧​ភាគរយ ៕
​ដោយ កិះ ខន​

IMG_3375 IMG_3374 IMG_3377 IMG_3373 IMG_3376

Filed in: គ្រោះថ្នាក់ចរាចរណ៍