សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​បាន​គ្រឿងក្នុង​ជ្រូក​ថៃ​នាំ​ចូល​ដី​ខេត្ត​បន្ទាយមានជ័យ​តាម​ច្រក​ប៉ោយប៉ែត​!?

​ចាប់​បាន​គ្រឿងក្នុង​ជ្រូក​ថៃ​នាំ​ចូល​ដី​ខេត្ត​បន្ទាយមានជ័យ​តាម​ច្រក​ប៉ោយប៉ែត​!?

បន្ទាយមានជ័យ ៖ រថយន្ត​២​គ្រឿង​ដឹក​គ្រឿង​ក្នុង​ជ្រូក​ថៃ​២៤​កេស ស្មើរ​១,០៨៥​គីឡូក្រាម ត្រូវបាន​នគរបាល​ចាប់​បាន​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​/​សង្កាត់​អូរ​អំបឹល ក្រុង​សិរីសោភ័ណ​។​

​លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​រិទ្ធ ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹង​ថា​ម្ចាស់​រថយន្ត​ដែល​ជា​អ្នកបើកបរ​មាន​ទី​១.​ឈ្មោះ យួរ រដ្ឋា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​/​ស្រុក​ម៉ាឡៃ ជា​ម្ចាស់​រថយន្ត​ធុន​តូ​យូ​តា​ស៊ីណា ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-3407 ដឹក​គ្រឿងក្នុង​ជ្រូក​២០​កេស ទី​២.​ឈ្មោះ សៀម ណេង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​កញ្ចាង ឃុំ​កុមារា​ជា ស្រុក​បាទី ខេត្តតាកែវ ម្ចាស់​រថយន្ត​តូ​យោ​តា​ហាយ​ឡែន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2AI.2801​ដែល​ដឹក​គ្រឿង​ក្នុង​ជ្រូក​៤​កេស​។​

​គ្រឿង​ក្នុង​ជ្រូក​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ថៃ​មាន​២៤​កេស​ទំងន់​ស្មើ​១.០៨៥​គីឡូក្រាម​រួមមានៈ បេះដូង​ជ្រូក​១៥០​គីឡូក្រាម​, អណ្តាត​ជ្រូក​១៩៧​គីឡូក្រាម​, ក្រពះ​ជ្រូក​១៣០​គីឡូក្រាម​, ក្រលៀន​ជ្រូក​៥០​គីឡូក្រាម​, ជើង​ជ្រូក​១១៨​គីឡូក្រាម​, ត្រចៀក​ជ្រូក​២៨០​គីឡូក្រាម​, ពោះវៀន​ជ្រូក​១៦០​គីឡូក្រាម​។​
​ម្ចាស់​រថយន្ត​និង​ជា​អ្នកបើកបរ​បានឲ្យដឹង​ថា​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​មាន​បំណង​នាំ​ទៅ​ភ្នំពេញ​។ គាត់​ស៊ីឈ្នួល​ដឹក​ឲ្យ​ឈ្មួញ​ពី​ក្រុង​ប៉ោយប៉ែ​ត​ទៅ​ភ្នំពេញ​ឈ្នួល​ដឹក​១​កេស​តម្លៃ​២៥.០០០​រៀល​។​

​បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ឈ្មួញ​ដែល​នាំចូល​គ្រឿងក្នុង​សត្វ​ជ្រូក​នាំចូល​ពី​ប្រទស​ថៃ​ចូល​មក​កម្ពុជា​ដើម្បី​ចាត់ការ​តាមច្បាប់ ។ ចំណែក​ម្ចាស់​រថយន្ត​ជា​បើកបរ​ស៊ីឈ្នួល​ដឹក​គ្រឿង​ក្នុង​សត្វ​ជ្រូក​ល្មើសច្បាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ចាត់ការ​តាមច្បាប់ ហើយ​គ្រឿងក្នុង​សត្វ​ជ្រូក​ខូច​គុណភាព​ត្រូវបាន​យក​ទៅ​ដុត​កម្ចេចចោល​នៅ​ទីលាន​ចាក់សំរាម​ក្រុង​សិរីសោភ័ណ ។

​ប្រជាពលរដ្ឋ​និយាយថា​បើ​មាន​ការស្រាវច្រាវ​រក​មុខ​អ្នក​នាំ​ចូល​តើ​អាច​រក​មុខ​មន្ត្រី​ដែ​លឃុប​ឃឹត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​បាន​ដែរ​អត់ឬ​គ្រាន់តែ​ចាំ​បក់ផ្សែង​អា​ដែលៗ​ចឹង​ទេ​។ ។ ព្រោះ​ថ្មីៗ​កន្លង​នេះ​
​លោក​ឡុង​ស្រេង​អនុប្រធាន​នាយក​រដ្ឋា​ន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ក៏​បាន​ចុះ​ទៅ​ចាប់​បាន​ឡានក្រុង​លួច​ដឹក​គ្រឿង​ក្នុង​ជ្រូក​សៀម​មក​ឲ្យ​ខ្មែរស៊ី​ម្តង​ហើយ​។​មិនដឹង​ថា​អា​មិន​ចាប់​បាន​មាន​ប៉ុន្មាន​តោន​នោះ​ទេ​? ៕

 

Filed in: ព័ត៌មានជាតិ