សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មោះ ចិន, ឈ្មោះ ប៉ាង និងឈ្មោះ ទូច ហៅ​គ្រូូពេទ្យ​ទូច ត្រូូវ​បាន​ប្រជាពលរដ្ឋ​ចោទថា បានកាប់​បំផ្លាញ​ឈើ​ក្នុងខេត្ត​មណ្ឌលគីរី និងស្រុកចិត្របូរី ខេត្ត​ក្រចេះ !

ឈ្មោះ ចិន, ឈ្មោះ ប៉ាង និងឈ្មោះ ទូច ហៅ​គ្រូូពេទ្យ​ទូច ត្រូូវ​បាន​ប្រជាពលរដ្ឋ​ចោទថា បានកាប់​បំផ្លាញ​ឈើ​ក្នុងខេត្ត​មណ្ឌលគីរី និងស្រុកចិត្របូរី ខេត្ត​ក្រចេះ !

ខេត្តក្រចេះ ៖ បច្ចុប្បន្ន​នេះ​ស្រប​ពេល​ដែល​ព្រះ​រាជាណា​ចក្រ​កម្ពុជា ជួប​ប្រទះ​នូវ​វិបត្តិ​នយោបាយ​ក៏ដូច​វិបត្តិ​ផ្សេងៗ ដែល​ធ្វើ​ឱ្យ សម្តេច​តេជោ មាន​ការ​ឈឺក្បាល​នោះ ក៏មាន​ជន​ឱកាស​និយម​មួយ​ចំនួន​ឆ្លៀត​ឱកាស​ពេល​ដែល​ប្រមុខ​រាជ​រដ្ឋាភិ បាល​ជាប់​រវល់ ដោះ ស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​នោះ ពួកគេ​ក៏បាន​ឃុបឃិត​គ្នាជា​មួយ​មន្ត្រី​ជំនាញ ជា​ពិសេស​អាជ្ញាធរ​ខេត្ត​លួច​រកស៊ី​កាប់​បំផ្លាញ និងដឹក​ឈើ​ខុសច្បាប់​យ៉ាង​អនាធិប​តេយ្យ ។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ បានរាយការណ៍មកដំណឹងភ្នំពេញថា សព្វថ្ងៃនេះ នៅ ក្នុងឃុំកន្ទួត មានលេចចេញនូវឈ្មោះបីនាក់ផ្សេងទៀត ហើយដែលចេញមុខរកស៊ីទិញ និងដឹកឈើខុសច្បាប់ យកទៅលក់ឱ្យ ឈ្មួញ នៅប្រទេសវៀតណាម ដោយទី១-មានឈ្មោះ ចិន, ទី២-ឈ្មោះ ប៉ាង និងទី៣-ឈ្មោះ ទូច (ហៅគ្រូពេទ្យ ទូច) ដែលសព្វថ្ងៃ នេះ ពួកគេទាំងបី កំពុងតែមមាញឹក និងការសម្រុកដឹកឈើប្រណីត ចេញពីព្រៃទាំងយប់ទាំងថ្ងៃ គ្មានសមត្ថកិច្ចជំនាញណាម្នាក់ ហ៊ាន ចាប់ឃាត់រទេះ និងរថយន្តរបស់ពួកគេឡើយ ។

ប្រភពដដែលបន្តថា ពួកទាំងបី គឺបានឱ្យប្រជាពលរដ្ឋនាំគ្នាទៅកាប់ឈើ និងដឹកឈើពីតំបន់អូរខ្តុលក្នុងទឹកដី ខេត្តមណ្ឌលគីរី តាម រយៈរទេះគោយកមកឱ្យពួកគេសាងដាក់រថយន្តនៅក្នុងទឹកដីឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ រួចដឹកបន្តយកទៅលក់ឱ្យឈ្មួញ នៅ ឯកស្រុកស្នួល ខេត្តក្រចេះ ដោយពុំដែលឃើញសមត្ថកិច្ច ឬមន្ត្រីពាក់ព័ន្ធពីស្ថាប័នណាមួយហ៊ានបង្ក្រាបឡើយ ។ ជាពិសេស សុខ គោ នាយសង្កាត់រដ្ឋបាលព្រៃឈើប្រចាំឃុំកន្ទួត ព្រមទាំងលោកអធិការស្រុកចិត្របូរីក៏ដូចជា លោកមេបញ្ជាការ អាវុធ ហត្ថ ស្រុក និងលោកអភិបាលស្រុកទំនងប្រហែលជាពួកគេត្រូវបានឈ្មោះ ចិន , ឈ្មោះ ប៉ាង និងឈ្មោះ ទូច (ហៅគ្រូពេទ្យ ទូច) ដាក់ ថ្នាំងងុយដេកឱ្យសន្លប់គ្រប់ៗគ្នាហើយទេដឹង ? ។

ប្រជាពលរដ្ឋដដែលបានឱ្យដឹងទៀតថា ដោយឡែកលោក ស ចំរុង អភិបាលខេត្តក្រចេះវិញ មិនមែនលោកមិនដឹងថា តំបន់ឃុំ កន្ទួត ស្រុកចិត្របូរី មានឈ្មួញរកស៊ីដឹកឈើនោះទេ ប៉ុន្តែលោកមិនអាចបញ្ជាមកលោកចៅហ្វាយស្រុកចិត្របូរី ដែលពួក យើងមិន ស្គាល់ត្រកូលទេ តែដឹងថា មានឈ្មោះ ញ៉ាក និងលោកអធិការស្រុកឈ្មោះ ហៀង ព្រមទាំងលោកមបេញ្ជាការអាវុធហត្ថឈ្មោះ ស៊រ ដែលអ្នកទាំងបីនេះជា ស្តេចត្រាញ់ដែលឈរជើងធ្វើជាម្ចាស់ទឹកម្ចាស់ដីនៃស្រុកចិត្របូរីយ៉ាងយូរណាស់មកហើយ ហើយ​ទំនង​ជាពួកអ្នកទាំងបីខាងលើ លោកចៅហ្វាយស្រុក លោកអធិការស្រុក និងលោកមេប៉េអឹមស្រុក មានខ្នងបង្អែកយ៉ាង​ក្រាស់នៅឯ​ក្រសួង​​ហើយមើល​ទៅបានជាមិនខ្លាចនូវបទបញ្ជារបស់លោក ស ចំរុង អភិបាលខេត្តយ៉ាងនេះ ? ។

ប្រជាពលរដ្ឋដដែលបន្តថា ប្រសិនបើក្រសួងមហាផ្ទៃ ក៏ដូចជា ក្រសួងការពារជាតិ និងក្រសួងកសិកម្ម ជាពិសេសលោក ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម ដែលគេដឹងថា នាយអធិការខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក្រចេះ និងលោក សុខ គោ នាយសង្កាត់​រដ្ឋ​បាលព្រៃឈើប្រចាំឃុំកន្ទួតជាមនុស្សដែលជិតស្និទជាមួយលោកឱ្យនៅតែ បន្តមកឈរជើងគ្រប់គ្រង​ក្នុងទឹកដីស្រុកចិត្របូរី​បន្ត​ទៀត ក្នុងទឹកដីស្រុកមួយនេះ (ស្រុកចិត្របូរី)និងត្រូវបានឈ្មោះ ចិន, ឈ្មោះ ប៉ាង និងឈ្មោះ ទូច (ហៅគ្រូពេទ្យ​ទូច) ឱ្យគេកាប់​បំផ្លាញព្រៃឈើខ្ទេចខ្ទីអស់ពាសពេញស្រុកហើយ មើលទៅ ? ។

ប្រជាពលរដ្ឋដដែលបានបន្ថែមថា សព្វថ្ងៃនេះមិនមែនថា ពួកយើងមិនដឹងថា សម្តេចតេជោ ហ៊ុន សែន ជាប់មមាញឹកក្នុង​ការ​ដោះ​ស្រាយវិបត្តិនយោបាយនោះទេ តែបើមិនសំណូមពរឱ្យសម្តេចជួយទេនោះ ព្រៃឈើនៅ ក្នុងទឹកដីខេត្តមណ្ឌលគីរី និងទឹកដីស្រុក​ចិត្របូរី ខេត្តក្រចេះ និងត្រូវបានឈ្មួញថ្លើមធំទាំងបី (ចិន ប៉ាង ទូច ហៅគ្រូពេទ្យទូច)បំផ្លាញអស់គ្មានសល់ទេ ។

ដោយឡែក លោកអភិបាលស្រុកចិត្របូរី និងលោកអធិការស្រុកចិត្របូរី និងលោកមេប៉េអឹមស្រុកចិត្របូរីក៏ ដូចជា មេឈ្មួញទាំង​បី​(ឈ្មោះ ចិន, ឈ្មោះ ប៉ាង និងឈ្មោះទូច (ហៅគ្រូពេទ្យទូច) ដំណឹងភ្នំពេញពុំអាចទំនាក់ទំនង សុំការ បំភ្លឺបានទេនៅថ្ងៃទី ២៦ ម្សិល​មិញនេះ ដោយមិនស្គាល់លេខទូរស័ព្ទ ៕

ti_sokun_w1

លោក ទី សុគន្ធ

20131227dpn2 (1)រថយន្តដឹកឈើរបស់ ឈ្មោះ ចិន និង ឈ្មោះ ប៉ាង និង ទូច

20131227dpn2 (2)រទេះដឹកឈើ​របស់ប្រជាពលរដ្ឋ​ស៊ីឈ្នួល​ដឹកឲ្យឈ្មួញ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី