សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បិទ​ទីតាំង​រុករក​រ៉ែ​មាស​ទាំង​ខ្មែរ​ទាំង​ចិន​ជិត​៣០​កន្លែង​នៅ​ស្រុក​កែវ​សី​ម៉ា​ប្រជាជន​ក្តៅក្រហាយ​

​បិទ​ទីតាំង​រុករក​រ៉ែ​មាស​ទាំង​ខ្មែរ​ទាំង​ចិន​ជិត​៣០​កន្លែង​នៅ​ស្រុក​កែវ​សី​ម៉ា​ប្រជាជន​ក្តៅក្រហាយ​

មណ្ឌលគិរី ៖ ទោះបី​សម្តី​លោក​ចម​ប្រសីទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ដែល​អះអាង​ថា ប្រជាពលរដ្ឋ​ចំនួន​១៣​នាក់​បាន​ស្លាប់ និង​ជាង​២០០​នាក់​នៅ​ឃុំ​កន្ទួត ត្រូវ​បាន​ពុល​ដោយ​សារជាតិ​ពុល​ស្សានី​ត ដែល​កើត​មក​ពី​សារធាតុ​គីមី​ដែល​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​នៅ​ស្រុក​កែវ​សីមា​ត្រូវបាន​ទាត់​ចោល​និង​កែតម្រូវ​ក៏ដោយ​ក៏​ទី​ចុង​បំផុត​សមត្តកិច្ច​ចំរុះ​ទៅ​ពី​ភ្នំពេញ​បាន​រកឃើញ និង​បាន​សម្រេចចិត្ត​បិទ​ទីតាំង​រុករក​រ៉ែ​មាស​ក្នុងស្រុក​កែវ​សី​ម៉ា​ប្រមាណ​៣០​កន្លែង​ទាំង​ក្រុមហ៊ុន​និង​របស់​សហគមន៍​ដែល​កន្លងមក​ជា​ឆ្នាំងបាយ​របស់​សមត្តកិច្ច​ខេត្តមណ្ឌលគីរី​ពិសេស​មន្ទីរ​រ៉ែ​និង​ឋាម​ពល​ខេត្ត​មណ្ឌល​គី​រី ។​

​ប្រភព​ពី​សមត្តកិច្ច​នគរបាល​ខេត្ត​មណ្ឌលគីរី​បានឲ្យដឹង​ថា​៖​នៅ​ថ្ងៃ​សុក្រ ៣​រោច ខែ ជេ​ស្ឋ ឆ្នាំច ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ឯក ធា​ម ប៊ុន​សេង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធជាតិផ្ទុះ​និង​ជាតិពុល ក្រសួងមហាផ្ទៃ និង​សហការី និង​លោក​ឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​លោក​ស្នងការរង​ទទួល​ផែន​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​អគ្គីភ័យ និង​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​ការប្រើប្រាស់​រំសេវ​ជាតិ​ផ្ទុះ​នៅ​តាម​បណ្តា​ក្រុមហ៊ុន សហគមន៍ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​ក្រុម​ការងារ​បាន​ត្រួតពិនិត្យ​ជាក់ស្តែង​លើ​ការ​ស្តុក​ទុក ការប្រើប្រាស់ និង​ការដាក់​ន្ទុះ​បម្រើ​អោយ​អាជីវកម្ម​រុករក​រ៉ែ​មាស ជា​លទ្ធផល ក្រុម​ការងារ​បាន​ឃើញ​ក្រុមហ៊ុន​ចំនួន​០១ និង​សហគមន៍​ចំនួន​០១ ពុំ​បាន​ប្រើ ប្រាស់​រំសេវ​ជាតិ​ផ្ទុះ​អោយបាន​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស​នៅឡើយ​, ទី​១ ក្រុមហ៊ុន រ៉ុង ឆេង គឺជា​ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​មាស​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​, ទី​២ សហគមន៍ សេង ឌី ជា​សហគមន៍​ប្រកប​អាជីវកម្ម​រុករក​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួរ​សារ​ទ្រង់ទ្រាយ​តូច​។​

-​ក្រុម​ការងារ​បាន​ត្រួតពិនិត្យ​និង​វាយ​តំលៃ​ឃើញ​ថា​ក្រុមហ៊ុន​និង​សហគមន៍​ខាងលើនេះ ពុំបាន សហការ​អោយបាន​ល្អ​ជា​មួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​នគរបាល​មូលដ្ឋាន​ជុំវិញ ការគ្រប់គ្រង ត្រួតពិនិត្យ និង​ការប្រើប្រាស់​រំសេវ​គ្រឿងផ្ទុះ​បាន​ល្អ​នៅឡើយ​(​កម្លាំងយោធា​ជា​អ្នកការពារ​ទីតាំង​ក្រុមហ៊ុន​) ព្រមទាំង​ការប្រើប្រាស់​សា​ធាតុ​ផ្ទុះ​និង​ជាតិពុល​ពុំបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ការប្រើប្រាស់​សារធាតុ​គីមី​មាន​កំរិត​ហានិភ័យ​ខ្ពស់​ដែល​ជា​ហេតុ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​និង​សត្វ​នៅក្នុង​មូលដ្ឋាន​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​រុករក​រ៉ែ​មាស និង​សហគមន៍​ខាងលើ​ត្រូវបាន​ផ្អាក​ដំណើរការ​រុករក​រ៉ែ​មាស​ក្នុង​តំបន់​នោះ មូលហេតុ​ដោយ​ស្ថាប័ន​ជំនាញ​រកឃើញ ប្រើប្រាស់​សារធាតុ​គីមី​ដែល​មាន​កំរិត​ហានិភ័យ​ខ្ពស់ ។ ទោះ​ការបង្ក្រាប​នេះ​បាន​ទទួល​លទ្ធផល​ជោគជ័យ​ក៏​ពិតមែនតែ​ផលប៉ះពាល់​ដល់​សហគម​ន៍​ក៏មាន​កើតឡើង​ផង​ដែរ បញ្ហា​គឺ​នៅត្រង់ថា ការបិទរ​ណ្តៅ​រ៉ែ ទាំងអស់​គឺ​មាន​ទាំង​រណ្តៅ​របស់​ប្រជា​សហគមន៍ ដែល​ធ្វើអោយ​ប្រជា​សហគមន៍​រ៉ែ​មាស​តំបន់​នេះ​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រប់​ក្រុមគ្រួសារ​។​

​ក្រុមហ៊ុន RONG CHENG ដែល​ចូល​ទៅ​ធ្វើ​រ៉ែ​មាស ក្នុង​តំបន់​នោះ មិនបាន​ធ្វើ​អោយ​ប្រជា​សហគម​ន៍​បាន​ទៅ​ទទួល​ផលប្រយោជន៍​អ្វី​ឡើយ ហើយ​ការដឹកជញ្ជូន​សំភា​រះ​ចូល​ទៅ​ក្នុ​ក្រុមហ៊ុន​បាន​បំផ្លាញ​ផ្លូវលំ​មួយ​ខ្សែ​នេះ​អោយ​មាន​សភាព​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​បណ្តាលអោយ​ប្រជា​សហគមន៍​ក្នុង​តំបន់​នេះ​រិត​តែ​លំបាក​វេទនា​ធ្វើតំណើរ​ដូច​ឃើញ​ក្នុង​រូបភាព​ខាងក្រោម​នេះ​ស្រាប់​។​

​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ភូមិ ពូ​ទុង ក្នុង​តំបន់​ព្រៃ​មាស​ម៉េម៉ង់ ខេត្ត​មណ្ឌលគិរី បានអោយដឹងថា មុខរបរ ជី​កមាស​ដែល​សហគមន៍ បាន​ធ្វើ​មក​ជា​យូរ​ឆ្នាំ​មកហើយ គឺ​ពួកគាត់​រាប់រយ​គ្រួសារ​ពឹងផ្អែក​លើ​មុខរបរ​នេះ ហើយ​បើ​មិន​បាន​រក​មុខរបរ​នេះ​ទេ តើ​អោយ​ពួក​គាត់​សង្ឃឹម​លើ​អ្វី​? បើ​អាជីព​គាត់​មានតែ​ប៉ុណ្ណឹង !

 

Filed in: ព័ត៌មានជាតិ