សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គយ​ច​ល​ត័ម​ជ្ឈឹម​ឈរជើង​ប៉ុស្តិ​ទឹកថ្លា​កៀបទារលុយ​ខែ​ពី​អ្នករកស៊ី​មិនដឹង​យក​ទៅ​ណា​ខ្លះ​?

​គយ​ច​ល​ត័ម​ជ្ឈឹម​ឈរជើង​ប៉ុស្តិ​ទឹកថ្លា​កៀបទារលុយ​ខែ​ពី​អ្នករកស៊ី​មិនដឹង​យក​ទៅ​ណា​ខ្លះ​?

​បន្ទាយមានជ័យ ៖ ប្រភពពី​អ្នករកស៊ី​តូចតាច​បានឲ្យដឹង​ថា​ប៉ុស្ដ៏​ឈរជើង​នៅ​តាម​ផ្លូវជាតិលេខ​៥ ក្បែរ​គល់​ស្ពាន​ទឹកថ្លា ស្ថិតនៅក្នុង​ខេត្ត​បន្ទាយមានជ័យ​លោក​ឈួន សោភា មេ​គយ​ចល័ត​មជ្ឈឹម​ដែល​ទើប​មក​ថ្មី​កាប់ឆៅ​សម្បើម​ណាស់ ។ អ្នករកស៊ី​ដឹក​ទំនិញ​ពី​ប្រទេស​ថៃ​តាម​ផ្លូវជាតិ​លេខ​៥​បានឲ្យដឹងថា​៖ តាំងពី​មាន​ការផ្លាស់ប្ដូរ​មន្ត្រី​គយ​ចល័ត​ឈរជើង​នៅ​ក្បែរ​ស្ពាន​ទឹកថ្លា​កាលណា​មក មិនដឹង​មន្ត្រី​គយ​ទាំង​អស់នោះ​មិនដឹង​ថា​ប្រញាប់​យកលុយ​ទៅ​ណា​ទេ​

​ព្រោះ​គ្រាន់តែ​លុយ​ថ្លៃ​បាយ​ទឹក​ប្រចាំ ខែ មួយខែៗ គាត់​ទារ​ពី​រថយន្ត​ក្រុង​ដែល​ដឹក​អ្នកដំណើរ​រួចហើយ​មាន​ដាក់​ទំនិញ​អម​ជាមួយ​បន្តិច​បន្ទួច​គ្រាន់​រួច​ថ្លៃ​សាំង និង​ថ្លៃ​ចំណាយ​ផ្សេងៗ​នោះ​ដល់​ទៅ​៦-៧​លាន​ក្នុង​១​ខែ​សំរាប់​រថយន្ត​១​គ្រឿង ហើយ​បើ​ក្រុមហ៊ុន​មាន​រថយន្ត​៥​គ្រឿង​ត្រូវរ​ត់​ឆ្លងកាត់​ប៉ុស្ដ៏​របស់​គាត់​គឺ​ត្រូវ​បង់គុណ​ចំនួន​លុយ​តាម​ចំនួន​ក្បាល​រថយន្ត ។​

​មន្ត្រី​គយ​ដែលជា​អ្នក​ពូកែ​គាប​ទារលុយ​ខ្លាំង​ជាង​គេ​ដែល​គេ​ស្គាល់ឈ្មោះ​អឿន និង​ឈ្មោះ​រី នោះ នៅ​ឆ្លៀត​អោយ​ម្ចាស់​រថយន្តក្រុង​បង់​របប​មេ​ប្រចាំខែ (​លោក​ឈួន សោភា​)​ចំនួន​១​លាន​រៀល​ក្នុង​រថយន្ត​មួយ​គ្រឿង​ថែម​ទៀត​។​បើ​មាន​ម្ចាស់​រថយន្ត​ក្រុង​ណា​ត្អូញត្អែរ​សុំ​បញ្ចុះ​តម្លៃ​បង់​ក្បាល​ឡាន​ពួកគេ​ឆ្លើយ​តប​ថា​បើ​រក​ស៊ីមិ​កើត​ឈប់​រកស៊ី​ទៅ​គ្មាន​អ្នកណា​បង្ខំ​ទេ ព្រោះ​ពួកគាត់​ជា​គយ​”​ឯកឧត្តម​អគ្គ​”​ដាក់​មក មិនមែន​ចេះ​តែ​មក​ឈរជើង​បាន​ស្រួលៗ​នោះទេ​។​

​ចំណែក​រថយន្តក្រុង​ឬ​រថយន្ត​ដឹកទំនិញ​ណា​ដែល​បើក​ឆ្លងកាត់ មិន​ជូនដំណឹង​ឬ​មិន​ទៅ​ជួប​ចរចា​ថ្លៃ​គ្នា​មុន​ទេ ពេល​ចាប់បាន​ឆែក​រកឃើញ​បទល្មើស​គេចពន្ធ ទោះ​តិចក្ដី ច្រើនក្ដី​ដឹង​តែ​ធ្ងន់​ក​ហើយ បើ​គ្មាន​រាប់ពាន់ រាប់​ម៉ឺន​ដុល្លារ​ដោះស្រាយ​ទេ​និង​ត្រូវ គំរាម​ធ្វើ​របាយ​ការណ៏បញ្ជូន​ទៅលើ​ទុក​ទំនិញ និង​រថយន្ត​ចោល​រាប់​ខែ​ខាត​ឡុងចុង​ជាមិនខាន តែ​បើ​ប៉ះ​រថយន្ត​ណា​មាន​ទំនិញ​តិចតួច​ដែល​មិន​តម្រូវ​អោយ​ចាប់​បង់ពន្ធ​វិញ​គឺ​ពួកគាត់​ប្រើល្បិច​រើ​ឆែក​ចុះ​ឆែក​ឡើង​រាប់​ម៉ោង​ធ្វើយ៉ាងណា​អោយ​អ្នកដំណើរ​ដែល​ជិះ​នៅលើ​រថយន្ត​នោះ​ធុញទ្រាន់​ប៉ះពាល់​ដល់​សេវា​អាជីវកម្ម​ដឹក​អ្នកដំណើរ​ជាមិនខាន​។​

​តាម​អ្នកដឹង​រឿង​បាន​បង្ហើប​ប្រាប់អោយដឹង​ថា បច្ចុប្បន្ន​យ៉ាងហោចណាស់​ក៏​មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង​ឆ្លៀត​ដឹក​ទំនិញ​លាយ​ជាមួយរ​ត់​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែ​ត​ខ្ទង់​១០​ក្រុមហ៊ុន​ដែរ ហើយ​ក្នុង​មួយ​ក្រុមហ៊ុន​មាន​រថយន្តរ​ត់​ពី​២​ទៅ​៣​គ្រឿង​ដែល​សរុប​ទាំងអស់​ក្នុង​១​ខែ​មាន​រថយន្ត​រត់​ជិត​៣០​គ្រឿង​ឯណោះ ដូចនេះ បើ​គេ​យក​១​គ្រឿង​បង់​ប្រចាំខែ​ខ្ទង់​៧​លាន​រៀល ក្នុង​មួយ​ខែ​ចំណូល​ថ្លៃ​បាយ​ទឹក​របស់​មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥​ដែល​ឈរជើង​នៅ​ក្បែរ​គល់​ស្ពាន​ទឹកថ្លា​ខ្ទង់​២០០​លាន​រៀល​ស្មើរ​៥​ម៉ឺន​ដុល្លារ​ឯណោះ ។​

​គួរំលឹកថា​៖ ទីតាំង​ប៉ុស្ដ៏​ក្បែរស្ពាន​ទឹកថ្លា អាចជា​រឿង លោក ឈួន សោភា នឹង ឯកឧត្តម គុណ ញឹម​មេ​គយ​ធំ អ្នក​ដាក់​ទៅ ព្រោះ​អ្នក​រកស៊ី​ប្រាប់​ថា​គយ​ទាំង​នោះ​បាន​យកឈ្មោះ លោក​អគ្គ គុណ ញឹម ទៅ​គំរាម​ថ្នាក់ក្រោម មួយ​ម៉ាត់​ណា​ក៏​ថា ពួកគេ​ខ្លាច​តែ លោក​អគ្គ គុណ ញឹម ម្នាក់​ដែរ​។ ជា​ទម្លាប់​លោក ឈួន សោភា ក៏​មិនសូវ​នៅ​ប៉ុស្ដ៏​ទេ​តែ​ប្រើ​កូនចៅ​អោយ​ប្រមូល​លុយ​ពី​ឈ្មួញ​ដោយ​គ្មាន​វិក័យ​ប​ត្រ័អី​ឡើយ ។​មិន​សុំ​ការបំភ្លឺ​ពី​លោក​ឈួន សោភា មេ​គយ​ចល័ត​គយ​ពី​ភ្នំពេញ​បាន​ទេ​សង្ឃឹមថា​នឹង​មាន​ការបកស្រាយ​បំភ្លឺ​ជាមិនខាន​!៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់