សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ច្រកព្រុំដែន​ណាំ​លៀ​កន្លែង​ចេញ​ឈើប្រណិត​ទៅយួន​ចិញ្ចឹម​សមត្តកិច្ច​ខេត្ត​មណ្ឌលគិរី​!?

​ច្រកព្រុំដែន​ណាំ​លៀ​កន្លែង​ចេញ​ឈើប្រណិត​ទៅយួន​ចិញ្ចឹម​សមត្តកិច្ច​ខេត្ត​មណ្ឌលគិរី​!?

ខេត្ត​មណ្ឌលគិរី ៖ សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងទៅ​ប្រទេស​វៀតណាម តាម​ច្រក​ប៉ុស្តិ៍​៧-​ណាំ​លៀ ស្ថិតក្នុង​ស្រុក​ពេជ្ជ​តា ខេត្ត​មណ្ឌលគិរី​នៅតែ​មាន​សកម្មភាព​ហើយ​ស្ថិត​ក្នុង​ទ្រង់ ទ្រាយ​កាន់តែ​ធំ​ដោយសារ​មាន​កឃុប​ឃឹត​និង​គ្មាន​ការបង្ក្រាប​ណាមួយ ពី​សមត្តកិច្ច​សមត្ថកិច្ច​ខេត្ត ។​ង​របរ​បំផ្លាញ​ធនធាន​ធម្មជាតិ​តែ​អ្នកប្រព្រឹត្ត​និង​មន្ត្រិឃុប​ឃឺត​កើប លុយ​ស្រួល​នេះ​សេចក្តីរាយការណ៍​ឲ្យដឹងថា​៖​យ៉ាងហោច​ណាស់​មាន​រថ​យន្ត​ពី​៥០-៦០​គ្រឿង ប្រភេទ​ឡាន​ឡង់​គ្រីស័រ​កែច្នៃ​ដឹក​ឈើ​ចេញ​តាម​ច្រក​ខាងលើនេះ ម្តងៗ​ក្នុង​មួយ​យប់ៗ ដែល​ភ​ភាគច្រើន​គឺជា​សមត្ថកិច្ច​តែម្តង ។ ក្រៅពី​ឈ្មោះ​ម៉ាប់​ហៅ​អា​ក្របី​ច្រក​ណាំ​លៀ​មាន​ឈ្មួញ​ឈ្មោះ ឆុង និង ឈ្មោះ អា​ត ជា​មន្ត្រី​យោធា​ស្រុក​ផង​ដែរ ។​

​ឈើ​ទាំង​នោះ​ភាគច្រើន​គេ ប្រមូល​មក​ពី​ស្រុក​កោះ​ញែក យក​មក​គរ​ទុក​នៅ​ជិត​ចម្ការកៅស៊ូ បារាំង និង​ដាក់​ឡាក់ ចម្ការ​ម្រេច ស្ថិតក្នុង​ស្រុក​ប៊ូ​ស្រា ស្រុក​ពេជ្ជ​តា ខេត្ត​មណ្ឌលគិរី ដើម្បី លើក​ដាក់​ឡាន​ឡង់​គ្រីស័រ​កែច្នៃ ដឹក​ទៅ​ប្រទេស​វៀតណាម ។ សេចក្តីរាយការណ៍ បាន​បញ្ជាក់ទៀតថា ការដឹកជញ្ជូន​ឈើ​ប្រណីត ឆ្លង​ទៅ​ប្រទេស​វៀតណាម បាន​ឆ្លងកាត់​ទីតាំង ដែល​បណ្ដុំ​ទៅ​ដោយ​សមត្ថកិច្ច មានដូចជា សាលាស្រុក​ពេជ្រា​ដា អធិការដ្ឋាន នគរបាល​ស្រុក បញ្ជាការ​យោធា​ស្រុក និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បើ​មិន​ចាយលុយ​ស្មានថា​ទៅរួច​ឬ​?​។​

​ចំពោះ​ការដឹក ឈើ​ប្រណីត​ទាំងនោះ ប្រភព​ពី​សមត្តកិច្ច​មូលដ្ឋា​ននិយាយថា​៖ គឺ​ត្រូវ​រត់ការ​បង់លុយ ឲ្យ​សមត្ថកិច្ច​ជំនាញ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ឈរជើង​ក្នុងស្រុក​ពេជ្រា​ដា រហូតដល់ ច្រកទ្វារ​ណាំ​លៀ (​ហៅ​ប៉ុស្តិ៍​ប្រាំពីរ​) ក្នុង​នោះ​សម្រាប់ រថយន្ត​កាមរី​ដឹកឈើ​ប្រណីត ត្រូវ​បង់​ប្រមាណ ៥០០​ដុល្លារ ហើយ​សម្រាប់ រថយន្ត​ប្រភេទ ឡង់​គ្រី​ស្ស័រ និង​ធុន​ត្រា គឺ​ត្រូវ​បង់​ប្រមាណ​ជា ១០០០​ដុល្លារ​។​

​ពាក់ព័ន្ធ​នឹង​បទល្មើស​ដឹកជញ្ជូន​ឈើ​នេះ លោក ផូ សំអន ប្រធាន​ស្នាក់ការ​ប៉ុស្តិ៍​៧-​ណាំ លៀ បាន​បដិសេធ​ថា​គ្មាន​សកម្មភាព​នេះ​ទេ តាម​ទូរស័ព្ទ​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​មាន ការដឹកជញ្ជូន​ឈើ​ឯណា​….​គ្មានទេ កុំ​មាន​ទម្លាប់​ឮ​គេ​ថា​….​ឮ​គេ​ថា​វា​ជា​រឿង​មិន​ពិត​…​លោក សើច​ក៏​បិទ​ទូរស័ព្ទ​?!(​ស៊ិក​) ។ ដោយឡែក​លោក សំរិទ្ធ ណ​យ មេ​ប៉ុស្តិ៍​៧ ដែល​គេ​ទទួលស្គាល់ថា ជា​មេក្លោង​យូរ​ឆ្នាំ​មកហើយ តាមរយៈ​ការបើក​បា​រ៉ា​ស​ឲ្យ ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​ទៅ​វៀតណាម​តាម​ប៉ុស្តិ៍​៧​នេះ អ្នក​សារ​ព​តិមាន មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល គាត់​ចុច​ទទួល តែ​មិន​និយាយ ។​

​លោក ឡោ សុខា ស្នងការ​នគរ បាល​ខេត្ត​មណ្ឌឡ​គីរី​បាន​ប្រាប់​អះអាង​ប្រាប់​កាសែត​ថា «​សកម្មភាព​បទល្មើស​ដឹកជញ្ជូន​ឈើ ខ្ញុំ​ឲ្យ​បិទ​អស់ហើយ​គ្រប់​ច្រក និយាយ​រួម​ធ្វើ​ឲ្យ​ស្ងាត់​តែ​ម្តង​»?!! ។ ដោយឡែក​លោក «​ទៀង សៅ​រ័ត្ន ស្នងការរង​ទទួលបន្ទុក គ្រប់គ្រង​ទ្វេភាគី និង​ច្រក​អន្តរជាតិ មិនអាច​ទាក់ទង​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ច្រើនលើក គ្មាន​អ្នក​ទទួល »​។​

​ស្តាប់​មេៗ​បដិសេធ​ដូច​មែនទែន​ចឹង​តែ​ភស្តុតាង​បាន​បង្ហាញថា​នៅតែ​មាន​ឡាន​ដឹក​ឈើប្រណិត​ចេញ​។​តើ​អ្នក​អ្នកណា​ដែល​មាន​សមត្តកិច្ច​ធើ​រឿងនេះ​បើ​អ្នកា​សែត​បាន​ត្រឹមតែ​ផ្សាយ​និង​រាយការណ៍​ប៉ុណ្ណោះ​មិនមែន​ជា​នគរបាល​យុត្តិធមិ​ឯណា​!​។​អាណិត​ស្រុក​ដែរ​តែ​មិនដឹង​ធើ​ម៉េច​!!៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់