សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សត្វ​ផ្សោត​ដ៏​ធំ​មួយ​ក្បាល ងាប់​អណ្ដែត​ទឹកទន្លេ ដោយ​មិន​ដឹង​ពី​មូលហេតុ​

​សត្វ​ផ្សោត​ដ៏​ធំ​មួយ​ក្បាល ងាប់​អណ្ដែត​ទឹកទន្លេ ដោយ​មិន​ដឹង​ពី​មូលហេតុ​

ក្រចេះ ៖ សត្វ​ផ្សោត​ទឹកសាប ដែល​ជា​ប្រភេទ​សត្វ​ពូជ​ដ៏​កម្រ និង​ជិត​ផុត​ពូជ​នៅលើ​លោក ដែល​ពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ WWF កំពុង​យកចិត្តទុកដាក់​ក្នុង​កិច្ចការពារ ថែរក្សា និង​អភិរក្ស​។​

​នា​ព្រឹក​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ៦​និង​៣០​នាទី ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សាកសព​សត្វ​ផ្សោត​ធំ​មួយ​ក្បាល​ដ៏​កម្រ ងាប់​អណ្ដែត​នៅ​ក្បែរ​មាត់​ច្រាំង​ទន្លេ​មេគង្គ​ឋិត​នៅ​ចំនុច​ភូមិ​ឬ​ស្សីចារ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ក្នុង​សភាព​ហើម​ស្អុយ​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​មន្ត្រី​ជំនាញអ​ង្គ​ការ WWF ប្រចាំ​នៅ​ខេត្ត​ក្រចេះ បានឲ្យដឹងថា មូលហេតុ​នៃ​ការ​ងាប់​របស់​សត្វ​ផ្សោត​ដ៏​ធំ​មួយ​ក្បាល​នេះ គឺ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នៅឡើយ​ទេ ដោយ​រងចាំ​មន្ត្រី​ជំនាញ​ផ្នែក​វះកាត់​ធ្វើ​ការពិសោធន៍​។​

​ប្រភព​ដដែល បាន​បន្តថា សាកសព​សត្វ​ផ្សោត​ដ៏​ធំ​មួយ​ក្បាល​នេះ មាន​ទំងន់​ប្រមាណ​ជាង ១០០​គីឡូក្រាម មាន​វ័យ​ចំណាស់ ហើយ​ជា​ផ្សោត​ឈ្មូល និង​ជា​សត្វ​ផ្សោត​រស់នៅ​ក្នុង​អន្លង់​អភិរក្ស​សត្វ​ផ្សោត​កាំ​ពី ហើយ​សត្វ​ផ្សោត​នេះ បាន​ងាប់​ប្រហែលជា​២​ទៅ​៣​ថ្ងៃ​មក​ហើយ​។​

​ការ​ងាប់​របស់​សត្វ​ផ្សោត​ដ៏​កម្រ​មួយ​នេះ គឺជា​ករណី​លើ​ក​ទី​១​ហើយ នៅក្នុង​ឆ្នាំ​២០១៦​នេះ ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​៣​ខែ​ក្នុង​ឆ្នាំ​២០១៥ គឺ​មាន​សត្វ​ផ្សោត​ងាប់​១​ក្បាល​ដូចគ្នា​។​

​ទន្ទឹមនឹងនេះ​ដែរ​អង្គការ WWF​ក៏​បាន​សហការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ក្រចេះ និង​ក្រុម​ឆ្នាំ​ទន្លេ តែងតែ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ល្បាត​ជា​ញឹក​ញ៉ប់​នៅតាម​តំបន់​អន្លង់​អភិរក្ស​សត្វ​ផ្សោត និង​អន្លង់​ត្រី​មេ​ពូជ ចាប់ពី​ក្បាលកោះ​ទ្រង់​រហូត​ដល់​ព្រំព្រទល់​ខេត្ត​ស្ទឹងត្រែង ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​ពី​សំណាក់​ជន​ខិលខូច​មួយ​ចំនួន​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្ដី ក៏​នៅ​មាន​ជនខិលខូច និង​ពួក​ឱកាសនិយម​មួយចំនួន តែងតែ​លួច​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់ នៅពេលដែល​សមត្ថកិច្ច​ចម្រុះ​មិន​បាន​ចុះ​ល្បាត និង​មាន​ការ​ចន្លោះប្រហោង​ម្ដងៗ​។​

​ជាក់ស្ដែង​នៅ​ចុងខែ​៣ និង​ដើមខែ​៤ ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន​២ ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤ នាក់ និង​បាន​ធ្វើ​ការកសាង​សំនុំរឿង​តាម​នីតិវិធី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត​ក្រចេះ​៕ ដោយ កិះ ខន​

 

IMG_3074

IMG_3070

IMG_3071

Filed in: ព័ត៌មានជាតិ