សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ហួន ផល នាយ​សង្កាត់​ជលផល​ពាម​បាង ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពី​បទល្មើស​នេសាទ​!?

លោក ហួន ផល នាយ​សង្កាត់​ជលផល​ពាម​បាង ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពី​បទល្មើស​នេសាទ​!?

(​កំពង់ធំ​) ៖ ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាម​បាង​ពិសេស​ប្រជា​នេសាទ​រស់នៅ​តំបន់​ឡូត៍​នេសាទ​លេខ​៦ បឹង​ទន្លេរ ឆ្មា​រ ខេត្ត​កំពង់ធំ គេ​យក​ដែន​ឡូត៍​នេសាទ​មួយ​ភាគ​ប្រគល់​ឲ្យ​សហគមន៍​នេសាទ​ជួយ​គ្រប់គ្រង និង​មួយ​ផ្នែក​ទៀត​បាន​បង្កើត​ជា​កន្លែង​អភិរក្ស​ជលផល ដើម្បី​ធ្វើឲ្យ​ផល​ត្រី​កើនឡើង​និង​រីក​សាយភាយ​មក​តំបន់​ផ្សេងៗ​ទៀត​នា​រដូវ​ត្រី​ពង​កូន​ពិសេស​នៅ​រដូវវស្សា​។​ការបែងចែក​បែបនេះ តាមរយៈ​ការ​លុប​ឡូត៍​នេសាទ​របស់​រាជរដ្ឋាភិបាល​កន្លងមក​។​

​តែ​ផ្ទុយ​ពី​ការសង្ឃឹម​ទុក​របស់​ប្រជាពលរដ្ឋ ដោយសារតែ​មាន​បុគ្គល ហួន ផល ។​ប្រជាពលរដ្ឋ​ឲ្យដឹងថា​៖​លោក​ហួន​ផល ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល​ពាម​បា​ង កំពុងតែ​បង្ក​នូវ​វិនាស​សកម្ម​លើ​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ ដោយ​គាត់​បាន​ឃុបឃិត​ជាមួយ​ជនល្មើស សម្រួល​ឲ្យធ្វើ​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ​ក្នុង​ឃុំ​ពាម​បាង​អាណាចក្រ​គាត់​គ្រប់គ្រង​ដូចជា​៖

១/ នេសាទ​ខុសច្បាប់​ដោយ​ឧបករណ៍​ឆ្នុក អាគុយ អំពូល ដោយ​ទទួល​សំណូក​ពុករលួយ​៣០​លាន​រៀល​ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០១៦ និង​២២​លាន​ក្នង​រដូវ​នេសាទ​២០១៧​កន្លងមកនេះ​។​
២/ បណ្តែតបណ្តោយ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ខ្ទង់រយ​ហិកតា​ក្នុង​កន្លែង​អភិរក្ស​ជលផល​បឹង​ទន្លេ​ឆ្មា​រ ដើម្បី​សម្រួល​ឲ្យ​ក្រុម​ជនល្មើស​ជលផល​ដាក់រ​បាំងសាច់​អួន​យ៉ាង​អនាធិបតេយ្យ​រាល់​ឆ្នាំ​។​

៣/ បង្ក​ឲ្យ​ជនល្មើស​ធ្វើ​នេសាទ​ក្នុង​កន្លែង​អភិរក្ស​ជលផល​បឹង​ទន្លេ​ឆ្នារ រួមមាន ឆក់​ត្រី អូស​ឬ​កាវ​លៀស អូស​អួន រុញ​ជន យាំង​កាវ​និង​សម្រាស់ កំប្លោក រាប់រយ​ដុំ​នៅតាម​ដងព្រែក​។​
៤/ ទទួល​សំណូក​ក្នុង​គ្រប់​រដូវ​កាល​ពី​ក្រុម​ជន​ប្រព្រឹត​បទល្មើស​នេសាទ ពី​អ្នកភូមិ​បាឡត និង​ភូមិ​ផ្សេង​ទៀត​ជា​ថ្នូរ​និង​ការ​នេសាទ​ខុសច្បាប់ ដាក់រ​បាំងសាច់​អួន រុញ​ជន ឆក់​ត្រី និង​យាំង​កាវ​មកពី​ឃុំ​កំពង់​លួង ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់ និង​មក​ពី​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​ជា​ដើម​។​

៥/ មាន​ក្នួយៗ​ជា​សាច់ញាតិ​ឈ្មោះ​តុង និង​ភារម្យ​ធ្វើ​ជា​មន្ត្រី​កិច្ចសន្យា និង​ជា​អ្នកកាង​បទល្មើស​ឲ្យ​ម៉ែ​ក្មេក ឈ្មោះ​(​ធី ចិន​) និង​បងប្អូន​នៅ​ភូមិ​ពៅ​វើយ​ដែល​តែងតែ​ធ្វើ​នេសាទ​ក្នុង​កន្លែង​អភិរក្ស​ជលផល ព្រមទាំង​ជា​អ្នក​ប្រមូល​លុយ​ពី​ជនល្មើស​យក​មក​ឲ្យ​លោក​ហួន​ផល​ទៀតផង​។​

​បច្ចុប្បន្ន​នេះ​នៅក្នុង​កន្លែង​អភិរក្ស​ជលផល​បឹង​ទន្លេ​ឆ្មា​រ ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ មាន​ជនល្មើស​ធ្វើ​សកម្មភាព​នេសាទ​រុញ​ជន​(​រុញ​ស៊ី​ប​)​ដោយ​ប្រើ​សុទ្ធតែ​ម៉ាស៊ីន (​ម៉ាស្ដា​) កម្លាំង​៣៥​សេះ ៦​ម៉ាស៊ីន និង​បួន​ម៉ាស៊ីន​នៅ​ពេលយប់​យ៉ាង​គគ្រឹកគគ្រេង​ដែលមាន​ពី​២០​ទៅ​៣០​គ្រឿង និង​របាំង​ស្បៃ​មុង​សាច់​អួន​ក្រឡា​ញឹក ក្នុង​ពេល​នេះ​មើលទៅ​ដូចជា​មិន​មែន​ជា​កន្លែង​អភិរក្ស​ជលផល​តទៅទៀត​ទេ សកម្មភាព​នេះ​គឺ​កើត​ចេញពី​ការ​អនុញ្ញាត្ត បើកភ្លើង​ខៀវ​ពី​សំណាក់​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​តំបន់​ដែល​ខ្លួន​គ្រប់គ្រង ដែល​ជា​ថ្នូរ​និង​លុយកខ្វក់​ពុករលួយ របស់​លោក​ហួន​ផល​ដែលមាន​តួនាទី​ជា​នាយ​សង្កាត់​។​

​ការ​នេសាទ​ខុសច្បាប់​នេះ​កើតឡើង​យ៉ាងគំហុក​នា​ដំណាក់កាល​ចុង​ក្រោយ​ចាប់ពី​ពាក់កណ្តាល​ខែ​មេសា និង​ខែឧសភា ឆ្នាំ​២០១៨​នេះ​។ ចំណែកឯ​លោក ប៉ែន វណ្ណ​រិទ្ធ នាយខ​ណ្ឌ​ជលផល​កំព​ង់​ធំ​នាយ​ផ្នែក​ជលផល​ផាត់​សណ្តា​យ ស្ថិតក្នុង​សភាព​ដេក​លក់​ស្ងាត់ស្ងៀម​ធ្វើ​មិនដឹងមិនឮ​មិន​ចាត់​វិធានការ​អ្វី​ទាំងអស់​បណ្ដែតបណ្ដោយ​អោយ​ជនល្មើស​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​តាមតែ​អំពើ​ចិត្ត ប្រហែលជា​បាន​ទទួល​សំណែន​សើម​មាត់​សើម​ចុង​អស់ហើយ​មើលទៅ​។​

​ប្រជាពលរដ្ឋ​សំណូមពរ ដល់​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្មុ​រក្ខាប្រមាញ់​និង​នេសាទ មេត្តា​មាន​វិធានការ​ផ្លាស់ប្តូរ​មន្ត្រី​រូប​នេះ​ជា​បន្ទាន់​ដើម្បី​អោយ​សមស្រប​ទៅតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន សែន​ដែល​បាន​ចែង​យ៉ាងច្បាស់​នៅក្នុង​អភិក្រម​ទាំង​៥​ចំណុច​គឺ​៖ មុជទឹក ដុស​ក្អែល ឆ្លុះ​កញ្ចក់ ព្យាបាល និង​វះកាត់​ដើម្បី​កាត់​សាច់​ស្អុយ​ចោល​កំទុក​នាំ​រាលដាល​ដល់​គេ​ឯង​។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់