សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រាប់​មិន​ស្តាប់​អាជ្ញាធរ​ពោធិ​សែន​ជ័យ​វ៉ៃ​របង​ថ្ម​ឧកញ៉ា​សុខ​ហេង​ចោល​!

ប្រាប់​មិន​ស្តាប់​អាជ្ញាធរ​ពោធិ​សែន​ជ័យ​វ៉ៃ​របង​ថ្ម​ឧកញ៉ា​សុខ​ហេង​ចោល​!

​ភ្នំពេញ​៖ របង​សង់​អំពី​ថ្ម​រៀប​ឥដ្ឋិ សង់​រំលោភ​លើ​ផ្លូវ​សារ​ធារ​ណះមួយ​កន្លែង​បង្ក​ឡើង​ដោយ​លោក ឧកញ៉ា សុខ ហេង ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ យក​គ្រឿង​វាយ​កម្ទេចចោល កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨ នៅតាម​ផ្លូវ​លេខ​១០៧ ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​លោក សេង គន្ធ​អភិបាលរ​ង​ខណ្ឌ័ បាន អោយដឹងថា​ការចុះ​មក​វាយ​កម្ទេចរ​បង​ថ្ម​មួយកន្លែង ដែល​លោក​ឧកញ៉ា សុខ ហេង អាង​អំណាច បាន​សាងសង់​រំលោភ​យក​ចំណី​ផ្លូវ​សាធារណៈ គឺ​មកពី​មិន​ស្ដាប់​តាម​ការណែនាំ​និង​ការហាមឃាត់​របស់​អាជ្ញា​ធរ​សង្កាត់ និង ខណ្ឌ​ដែល​បាន​ចុះ​រារាំង​មិន​ឲ្យ​សាងសង់​ក្នុង​ពេល​កន្លងមក​។​

​របង​ថ្ម​ដែល​ត្រូវ​វាយ​កម្ទេច​ចោល​នាពេលនេះ​មាន​ទទឹង​ប្រវែង​៦​ម៉ែត្រ​និង​បណ្ដោយ​ជាង​៦៥​ម៉ែត្រ​កម្ពស់​ជាង​២​ម៉ែត្រ ដែល​លោក​ឧកញ៉ា សុខ ហេង បាន​រឹងទទឹង​សាងសង់​រំលោភ​យក​ចំណី​ផ្លូវ​សាធារណៈ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទាំង​គ្មាន​ការទទួលស្គាល់​និង​ឯកភាព​ពី​សំណាក់​អាជ្ញាធរ ខណ្ឌ សង្កាត់ និង​ភូមិ​ឡើយ​។​ឈ្មោះ ទី ជា​តំណាង​ដំណាង​លោក​ឧកញ៉ា សុខ ហេង បាន​និយាយថា​លោក​ឧកញ៉ា​គាត់​មិន​ជុំទាស់​ទេ​នៅ​អ្វី​ដែល​អាជ្ញាធរ​ខណ្ឌ​អនុវត្តន៍​ច្បាប់​នោះ​ប៉ុន្តែ​លោក​សុំអោយ​មាន​ការអនុវត្ត​ន៍​អោយ​ស្មើភាព​គ្នា​។​

​កំណាត់​ផ្លូវ​ខាងលើ​នេះ​ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី ភូមិ​ក្បាលដំរី​២ ឆ្ពោះ​កាន់​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ មាន​ប្រវែង​ជាង​២​គីឡូម៉ែត្រ ។ ហើយក៏​ជា​គម្រោង​ផ្លូវ​ចាក់​ក្រាល​បេតុង ដែល​ឧបត្ថម្ភ​ដោយ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​ផងដែរ​។​

​នៅ​មាន​រោង​ដាក់​កង់​ម៉ូតូ​១​ខ្នង​មាន​ទទឹង​៦​ម៉ែត្រ​និង​បណ្ដោយ​ជាង​១០០​ម៉ែត្រ ដែល​រោងចក្រ​កាត់ដេរ​មួយ​បាន​សង់​រំលោភ​យក​ដែរ ហើយ​ពេលនេះ​អាជ្ញាធរ​ទុកពេល​ឲ្យ​១៥​ថ្ងៃ​ដើម្បី​រុះរើ​បើ​មិន​ដូច្នេះ​ទេ​និង​ត្រូវ​វាយ​កម្ទេចចោល​ដូចគ្នា​!​។​

 

Filed in: ព័ត៌មានជាតិ