សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទីតាំង​ល្បែង​ជល់​មាន់ និង ល្បែង​យូគី​លេង​ដ៏​កក្រើក​នៅក្នុង​អាណាចក្រ ស្រុក​ជុំ​គិរី ក្រោម​អំណាច​លោក​អធិការ ម៉ី សុខុម ដំណើរការ​យ៉ាង​រលូន​

ទីតាំង​ល្បែង​ជល់​មាន់ និង ល្បែង​យូគី​លេង​ដ៏​កក្រើក​នៅក្នុង​អាណាចក្រ ស្រុក​ជុំ​គិរី ក្រោម​អំណាច​លោក​អធិការ ម៉ី សុខុម ដំណើរការ​យ៉ាង​រលូន​

ខេត្ត​កំពត ៖ ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​សង្វៀន​ជល់​មាន់​និង​យូគី​ដ៏​ធំ​មួយ​កន្លែង​កំពុងបើក​លេង​យ៉ាង​រលូន​និង​គគ្រើក​ខេត្ត​កំពត​ដោយ​មិន​រំខាង​ដល់ សមត្ថកិច្ច និង​អាជ្ញាធ​រមូល ដ្ឋា​ន​នោះ​ឡើង ។ ទីតាំង​សង្វៀន​ដ៏​ធំ​នេះ​ស្ថិតនៅ​ក្នុង​ភូមិ​ថ្ម ឃុំ​ជម្ពូ​វន័ ស្រុក​ជុំ​គី​រី ខេត្ត​កំពត ។

​តាម​ប្រភព​រា​យារណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បានឲ្យដឹង​ថា​សង្វៀនជ​ល់​មាន់ដ៏​ធំ​នេះ ម្ចាស់ ទីតាំង​ឈ្មោះ អ៊ួ​ង វឹង ប្រើប្រាស់​តួនាទី​ជា អ្នកកាសែត តែ​សុំ​លាក់​ឈ្មោះ​អង្គភាព​សិន បាន រត់ការ​និង​ប្រហែលជា មាន​ខ្នងបង្អែក​ធំ​ហើយ​មើល​ទៅ​ទើប​ហ៊ាន​បើក​លេង​យ៉ាង សង្ហា​ដូច្នេះ ដោយ​មិន​មាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ ណា​ហ៊ាន​មក​ក្បែរ​ឡើយ ។ សូម្បីតែ​លោក ម៉ី សុខុម អធិការ នគរបាល ស្រុក​ជុំ​គី​រី ដែល​ទើបតែ​ឡើងកាន់តំណែង​ថ្មី ក៏ សំងំ ស្ងាត់ឈឹង សង្ស័យ​តែ​ត្រូវ​ថ្នាំ សណ្ដំ​របស់​ម្ចាស់​សង្វៀន​ហើយ​មើលទៅ ? ។​

​ជុំវិញ​ករណី​ល្បែងស៊ីសង​ខុសច្បាប់​នេះ​ដែរ អ្នកសារព័ត៌មាន យើងខ្ញុំ​ពុំ​អាច​សុំ​ការបំភ្លឺ​ពី លោក ម៉ី​សុ ខុម អធិការនគរបាល​ស្រុក​ជុំ​គី​រី បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​ឆ្លើយតប​ថា មិនអាច​ទាក់ទង​បាន​ទេ​នៅពេលនេះ ។ តាមរយៈ Tel:017655514 លោក អួ​ង វឹង អ្នកកាសែត​បាន ប្រតិកម្ម​ឆ្លើយតប​ចំពោះ​ការចុះផ្សាយ​អត្ថបទ​ព័ត៌មាន អំពី​ទីតាំង​ជល់​មាន់ និង ល្បែង​យូគី នៅក្នុង​អាណាចក្រ​ស្រុក​ជុំ​គិរី ខេត្ត​កំពត ថា​: លោក​ពុំ​មែន​ជា​ម្ចាស់​ទីតាំង​ជល់​មាន់ និង​ល្បែងស៊ីសង​ទេ ។ លោក​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​និង​ករណី​កាង​រត់ការ​បើក​ទីតាំង​ជល់​មាន់អី​ទាំងអស់ ។ លោក អួ​ង វឹង បញ្ជាក់ថា លោក​គ្រាន់តែ​ជា​អ្នកកាសែត​ដូច អ្នកកាសែត​ផ្សេងៗ​ទៀត​ដែរ​ទេ ប៉ុន្តែ​លោក​ទទួលស្គាល់ថា ៖ មាន​អ្នកកាសែត​ជាច្រើន​នាក់​បាន​ទៅ​សុំ​លុយ​ថ្លៃ​បាយ​ទឹក សាំង​ឡាន ម៉ូតូ​ពី ម្ខាស់​ទីតាំ​ងជល់​មាន់​នៅទីនោះ ។ ហើយ​ថា​ពួក អ្នកកាសែត​ទៅ​សុំ​លុយ​ពី​កន្លែង​ជល់​មាន់​នោះ​ឬ​ក​ធំ​ជាង​ចៅហ្វាយខេត្ត​ទៀត​?! ។ គេ​មិនដឹងថា ហេតុ​អី​លោក អួ​ង វឹង ដឹង​ឬ​ក​កាសែត​ទៅសុំ​លុយ​នោះ​ទេ​?​។ តែ​បើ​ផ្អែក​តាម​ការអះអាង​តាម​ទូរស័ព្ទ​ពី លោក វឹង ពិតជា​នៅ​ទីនោះ​មាន​ទីតាំង​ល្បែង​ជល់ មាន់​បើក​លេង​ពិតប្រាកដ​មែន ។

​សូមបញ្ជាក់​ថា កន្លងមក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់​ដាក់​បទបញ្ជា​យ៉ាង​ម៉ើងម៉ាត់ ឲ្យ​កងកម្លាំង​មន្ត្រី​មាន​សមត្ថកិច្ច គ្រប់​លំដាប់​ថ្នាក់​ត្រូវ​តែ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ។ ប៉ុន្ត​បទបញ្ជា​នេះ​ត្រូវបាន​លោក ម៉ី សុខុម យក​មក​ទ្រាប់​គូថ​អង្គុយ​ធ្វើ​មិនដឹង មិនឮ ។ សូម​លោក ម៉ៅ ច័ន្ទ​ម​ធុរិទ្ធិ ស្នងការ​នគរបាល​ខេត្ត​កំពត​ដែល​ល្បី​ថា​មិន​អនុគ្រោះ​បទល្មើស​មេត្តា ពិនិត្យ​មើល​កូនចៅ​លោក​ផង​ទាន ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់