សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រញាប់​ឡើង​ការអនុគ្រោះ​បង់ពន្ធ​ប្រថាប់ត្រា តែ​មួយ​ដង​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ច្រើនដង ជិត​បិទ​វិញ​ហើយ​!

ប្រញាប់​ឡើង​ការអនុគ្រោះ​បង់ពន្ធ​ប្រថាប់ត្រា តែ​មួយ​ដង​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ច្រើនដង ជិត​បិទ​វិញ​ហើយ​!

ភ្នំពេញ​៖ ប្រ​ញ៉ាប់​ឡើងៗ​ការផ្តល់​ការអនុគ្រោះ​ពន្ធ​លើ​ការបង់ពន្ធ​ប្រថាប់ត្រា​តែ​មួយ​ដង ចំពោះ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ច្រើនដង ដែល​បាន​ចុះបញ្ជី​រួច នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខ​នេះ​ហើយ ។ ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨​ក្នុង​កិច្ចប្រជុំ នៅ​សាលា​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លើកឡើងថា ដោយ​ពិនិត្យឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ដើម្បី​ជួយ​

​សម្រួល​ដល់​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ចុងក្រោយ ដែល​ពុំមាន​លទ្ធភាព​បង់ពន្ធ​ប្រថាប់ត្រា​ច្រើនដង គ្រប់​ដំណាក់កាល នៃ​ការផ្ទេរ​អចលនទ្រព្យ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឯកភាព​ជា​គោលការណ៍ ដើម្បី​បន្ត​ផ្តល់​ការអនុគ្រោះ​បង់ពន្ធ​ប្រថាប់ត្រា​តែ​មួយ​ដង លើ​ការផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ បន្ត​ដៃ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ច្រើនដង​នៅត្រឹម​ថ្នាក់​សង្កាត់​ខណ្ឌ ដូច​ច្នោះ ចំពោះ​សុពលភាព នៃ​ការអនុវត្ត គឺ​ត្រឹម​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​ប៉ុណ្ណោះ​។ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ថា​៖ ក្នុងនាម​យើង​ជា​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ធ្វើការ ផ្សាព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​។​

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់​បើក​ការប្រជុំ​តាម​ភូមិ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ធ្វើ​លិខិត​ជំនួយស្មារតី​ទៅ​ភូមិ ដើម្បី​ផ្សព្វ​ផ្សា​ទៅ​ប្រជាពលរដ្ឋ សំខាន់​កុំ​ជះ​ទឹក​ដាក់គ្នា យើង​ជ្រក​ក្នុង​តំបូល​តែ​មួយ​ត្រូវ​តែ​រួមគ្នា​ធ្វើ​ការងារ​នេះ​ឲ្យបាន​ល្អ ។ ក្រោយ​ការប្រជុំ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​បាន​ដឹងឮដ​ល់​កម្រិត​ណា​ហើយ​នោះ អាជ្ញាធរ​ខណ្ឌ ត្រូវ​រាយការណ៍​មក​ក្រុង​វិញ ដើម្បី​យើង​រាយការណ៍ ពី​ការងារ​របស់​យើង​ទៅ​ក្រសួងមហាផ្ទៃ​។​

​លោក ឃួ​ង ស្រេង បាន​ធ្វើការ​ណែនាំ​ថា កន្លងមកនេះ​មាន​មន្ត្រី​សុរិយោដី​នៅ​ខណ្ឌ វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​មាន​ការយឺតយ៉ាវ ហើយ​មាន​មន្ត្រី​ខ្លះ​មាន​ការទា​លុយ​គេ​ថែមទៀត ។ លោក បាន​បន្តថា “​បើ​ការទា​លុយ​គេ ចំ​កន្លែង​ក្តៅ​វា​ក្តៅ​ហើយ សូម​ឲ្យ​ប្រយ័ត្នប្រយែង​ខ្លួន ល្មម​ដល់​ពេល​ត្រូវ​លាត់​ជើងខោ ចុះជួយ​ប្រជាពលរដ្ឋ​ហើយ កុំ​បង្ក​ការលំបាកឲ្យ​ប្រជាពលរដ្ឋ​ទៀត​”​។​

​លោក​អភិបាល ស្នើ​ឲ្យ​លោក​ចៅសង្កាត់​ចុះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ចង់​ដឹង​ពី​ការចង់បាន​របស់​ប្រជាពលរដ្ឋ យើង​ជួយ​ប្រជាពលរដ្ឋ​ឲ្យចំ​គោលដៅ​ដែល​ពួកគាត់​ចង់បាន​។ សម្រាប់​កម្មវិធី​ថ្ងៃនេះ​ចៅសង្កាត់​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​ពួកគាត់​បាន​យល់ដឹង ដើម្បី​អោយ​ពួកគាត់​ទៅ​បង់​ព័ន្ធ​ចុងក្រោយ​។​

​លោក កែម សម្បត្តិ អគ្គនាយករង​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ណែនាំ​មន្ត្រី​ពន្ធដា​ថា​៖ ការប្រមូល​ពន្ធ​ត្រូវ​បង្ក​ភាពងាយស្រួល​ឲ្យ​ពួកគាត់ នៅ​ពេល​ពួកគាត់​មក​បង់​ព័ន្ធ​និង​ធ្វើឲ្យ​អស់​សក្តានុពល និង​ជំរុញ​ដាក់​សេចក្តីប្រកាស់​ទៅ​ដល់​អ្នក​ជាប់ពន្ធ ។ លោក បានបញ្ជាក់​ថា នៅ​ភ្នំពេញ​ចំណូល​ពន្ធ​ប្រមូល បាន​ច្រើនជាងគេ ពោល​គឺ​មាន​រហូត​ទៅ​ដល់​៩៣​ទៅ​៩៤​ភាគរយ​ឯណោះ​៕

 

Filed in: ព័ត៌មានជាតិ