សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មួញ​កាប់​យក​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​អូរយ៉ាដាវ​

ឈ្មួញ​កាប់​យក​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​អូរយ៉ាដាវ​

រតនគិរី ៖ ឈ្មួញ​ជាច្រើន​ក្រុម​បាន​សម្រុកចូល​កាប់​យក​ឈើ​ល្អៗ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ឧទ្យាន​ជាតិ​អូរយ៉ាដាវ​រួច​ដឹក​ទៅ​វៀតណាម​នៅ​តាម​ច្រកព្រំដែន​ស្រុក​នេះ​ដើម្បី​លក់​ធ្វើ​អាជីវកម្ម​ដោយ​មិន​ស្របច្បាប់​។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា នៅ​អំឡុង​ខែ​មេសា​និង​ខែឧសភា​ឆ្នាំ​២០១៨​នេះ​ពួក​ឈ្មួញ​ជាច្រើន​ក្រុម​នៅ​ស្រុក​អូរយ៉ាដាវ​បាន​ដាក់​កម្លាំង​របស់​ខ្លួន​ឱ្យ​សម្រុក​កាប់​យក​ឈើ​នៅក្នុង​ដែន​ឧទ្យាន​ជាតិ​អូរយ៉ាដា​វដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិសាស្ដ្រ​ឃុំ​យ៉ា​ទុង​និង​ឃុំ​បរខាំ​រួច​ដឹក​តាម​រថយន្ដ​កែឆ្នៃ​ចេញ​ទៅ​ច្រករបៀង​ភ្នំ​ក្រហម​និង​ច្រក​ភូមិ​ឡុំ​ដើម្បី​លក់​ឱ្យ​វៀតណាម​។​

​ប្រភព​ដដែល​បាន​បន្ដ​ឱ្យដឹងទៀតថា ការ​ដែល​មេ​ឈ្មួញ​ដាក់​កម្លាំង​ឱ្យ​ចូល​ធ្វើ​សកម្មភាព​កាប់​ឈើ​នៅក្នុង​ភូមិសាស្ដ្រ​ខាងលើ​តាម​បែប​អ​នា​ធិបតេត្យ​នោះ​រហូតមកដល់​ពេលនេះ​ខាង​អាជ្ញាធរ​មូលដ្ឋាន​រួម​ដ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ពិសេស​មន្ដ្រី​បរិស្ថាន​ប្រចាំការណ៏​នៅ​ទី​នោះ​នៅ​ពុំទាន់​បាន​ធ្វើ​ការបង្ក្រាប​ឬ​ទ​ប​ស្កាត់​ឱ្យបាន​ទាន់​ពេល​នៅឡើយ​ទេ​គេ​សង្ស័យ​សមត្ថកិច្ច​ទុក​ឧិ​កាស​ឱ្យ​ពួក​ឈ្មួញប​ន្ដ​កាប់​បំផ្លាញ​ថ្នូរ​និង​ប្រាក់កាស​រាប់ពាន់​ដុល្លារ​។​

​ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ មាន​រថយន្ដ​ឡង់​គ្រីស័រ​ចំនួន​បី​គ្រឿង​បាន​ផ្ទុក​ឈើ​ពេញ​ហើយ​ដឹក​ចេញពី​តំបន់​អភិរក្ស​ដែនជម្រកសត្វព្រៃ​ខាងលើ​បំរុង​ដឹក​ទៅ​កាន់​ទីផ្សារ​វៀតណាម​លក់​ធ្វើ​អាជីវកម្ម ។ ប៉ុន្ដែ​បាន​បែកការណ៏​ហើយ​រថយន្ដ​ទាំងនោះ​ក៏​បើក​ទៅ​ពួន​ក្បែ​ចម្ការ​ស្វាយចន្ទី​ដែល​នៅក្បែ​នោះ​ពេល​នោះ​ដែរ​ប្រជាពលរដ្ឋ​ក៏​រាយ​ការ​ណ៏ទៅប៉ូលិស​ស្រុក​អូរយ៉ា​ដាវ​ឱ្យ​ជួយ​អន្ដរាគម​ន៏​តែម្ដង​។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ប៉ូលិស​ស្រុក​អូរយ៉ាដាវ​មួយក្រុ​មបាន​ចុះ​ទៅកន្លែង​លា​ក់​រថយន្ដ​ឈើ​នោះ​បន្ទាប់​មក​ក៏​មាន​មន្ដ្រី​បរិស្ថាន​ចុះ​ទៅ​តាម​ក្រោយ​ដែរ ។ កម្លាំង​ចម្រុះ​បាន​រួមគ្នា​ពិនិត្យ​ឃើញ​មាន​រថយន្ដ​ឡង់​គ្រីស័រ​កែច្នៃ​ចំនួន​៣​គ្រឿង​បាន​ផ្ទុក​ឈើ​ពេញ​ហើយ​ចត​ចោល​នៅ​ទី​តាំងពីរ​ផ្សេង​គ្នា​គឺ​នៅក្បែ​ភូមិ​សំ​ចំនួន​២​គ្រឿង​មាន​ស្លាក​លេខ​ភ្នំពេញ​2Z.0077​និង​នៅ​ភូមិ​ដ៏​ធំ​ចំនួន​១​គ្រឿង​អត់​មាន​ស្លាក​លេខ​តែ​មាន​សញ្ញា​H14​។​

​សមត្ថកិច្ច​អះអាង​ថា ឈើ​ដែល​ឈ្មួញ​ដឹក​ទៅ​លាក់​នោះ​គឺជា​ប្រភេទ​ឈើ​ស្រឡៅ សរុប​មាន​ចំនួន​៦២​កំណាត់​និង​មាន​មុខកាត់​៤​តឹក​គុណ​និង​៤​តឹក​ប្រវែង​៥​ម៉ែត្រ​។​រថយន្ដ​ទាំង​៣​គ្រឿង​នោះ​គេ​ស្គាល់​ថា​ជា​កម្មសិទ្ធិ​របស់​មេ​ប៉ូលិស​រង​នៅ​ប៉ុស្ដិ​ប៉ក់​ញ៉ៃ​ម្នាក់​គឺ​លោ​កឌឹម​ជឿន​មាន​រថយន្ដ​ចំនួន​១​គ្រឿង​និង​២​គ្រឿង​ទៀត​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ឌី​ពួកគេ​នៅ​ទីលំនៅ​ស្រុក​អូរយ៉ាដាវ​។​

​ក្រោយពី​សមត្ថកិច្ច​បាន​ដឹង​ឈ្មោះ​ម្ចាស់​ឈើ​ច្បាស់​ហើយ​ពេលនោះ លោក សេន វឿន មេ​ប៉ូលិស​ប៉ុស្ដិ​រដ្ឋបាល​ឃុំ​យ៉ា​ទុ​ង​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ថា រថយន្ដ​ដឹកឈើ​ទាំង​៣​គ្រឿង​នោះ លោក​មិន​មាន​សិទ្ធិ​បង្ក្រាប​ឡើយ ដោយសា​វា​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ដែល​គ្រប់គ្រង​ដោយ​បរិស្ថាន ។​

​យុទ្ធនាកា​បង្ក្រាប​នោះ ប្រធាន​ស្នាក់ការ​ឧទ្យាន​ជាតិ​អូរយ៉ាដាវ​ពុំ​បាន​ចូលរួម​ទេ​គឺ​មាន​តែ​មន្ដ្រី​បរិស្ថាន​ប្រមាណ​៤​ទៅ​៥​នាក់​ហើយ​ពួកគេ​បាន​ប្រាប់​ទៅ​ប៉ូលិស​ថា​មិន​ហ៊ាន​សម្រេច​ថា​ចាប់​ឈើ​នោះ​ឬ​យ៉ាងណា​នោះឡើយ​គឺ​មាន​តែ​រងចាំ​មេ​ស្នាក់ការ​ឧទ្យាន​អូរយ៉ាដាវ​មក​ដល់​ទើប​មាន​សិទ្ធិ​ចាត់ចែង​តាម​ផ្លូវច្បាប់​។​

​ដោយ​សមត្ថកិច្ច​មានកា​រារែក​ក្នុង​ការបង្ក្រាប​បទល្មើស​ខុសច្បាប់​ខណ​:​ពេល​នោះ​កម្មករ​ដឹកឈើ​ប្រមាណ​ជិត​១០​នាក់​មក​ទំលាក់​ឈើ​ចុះ​ពី​រថយន្ដ​អស់​មួយគ្រឿង​។​រួច​ពួកគេ​បាន​បន្ដ​ទំលាក់​ឈើ​ចុះ​ពី​រថយន្ដ​ចំនួន​២​គ្រឿង​ទៀត​ដោយ​សម្អាងថា​ថៅកែ​បាន​ជួប​នាយក​ស្នាកការ​បរិស្ថាន​តាម​ទូរស័ព្ទ​រួចហើយ​ប៉ុន្ដែ​ខាង​សមត្ថកិច្ច​អង្វរ​កម្មករ​ថា​ឱ្យ​រង​ចាំ​បន្ដិច​សិន​ទៅ​។​

​នៅវេលា​ម៉ោង​ជិត​៤​ល្ងាច​ថ្ងៃ​ដដែល​នោះ​លោក​លី​វុធ្ធី​អនុប្រធាន​ស្នាក់ការ​ឧទ្យានជាតិ​អូរយ៉ាដាវ​បាន​មក​ដល់​កន្លែងលាក់​រថយន្ដដឹក​ឈើ​នោះ​ហើយ​បាន​ធ្វើ​កំណត់​ហេ​ត​ដកហូត​រថយន្ដ​ឡង់​គ្រីស័រ​ចំនួន​២​គ្រឿង​និង​ឈើ​ចំនួន​៦២​កំណាត់​។​

​លោក​អនុប្រធាន​ស្នាក់ការ​បរិស្ថាន​អូរយ៉ាដាវ​បាន​បញ្ជាក់​ប្រាប់​អ្នកយ​ព័ត៌មាន​ដោយ​មិន​ប្រាកដប្រជា​ថា​លោក​នឹង​រឹបអូស​យក​វត្ថុតាង​មាន​រថយន្ដ​ឡង់​គ្រីស័រ​កែច្នៃ​ចំនួន​២​គ្រឿង​និង​ឈើ​ស្រឡៅ​ចំនួន​៦២​កំណាត់​ដើម្បី​យក​ទៅ​រក្សារ​ទុក​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ដែល​មាន​ទីតាំង​នៅ​ភូមិ​ព្រៃ​មាស​ឃុំ​បរខាំ​ក្នុង​ស្រុក​អូរយ៉ាដាវ​ប៉ុន្ដែ​ចំពោះ​មុខ​ពុំ​មាន​មធ្យោបាយ​ដឹកជិញ្ជូន​ឡើយ​។​

​ចំណែក​ម្ចាស់​ឈើ​រួម​និង​កម្មករ​ជិត​១០​នាក់​ដែល​ឈរ​បង្ហាញមុខ​សុំ​ចរចារ​ក្នុង​រង្វង់​ដែន​សមត្ថកិច្ច​ដែល​កំពុងតែ​ធ្វើ​ការបង្ក្រាប​បទល្មើស​នោះ​បែរជា​មិន​ត្រូវបាន​ឃាត់ខ្លួន​ពួកគេ​ម្នាក់​ណា​នោះ​ទេ​។​ចំណុច​នោះ​ផ្ដើម​ឱ្យ​មាន​ការសង្ស័យ​ហើយ​លើកឡើង​ថា​សមត្ថកិច្ច​និង​ឈ្មួញ​ពួកគេ​ប្រហែល​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​គ្នា​គឺ​បើកដៃ​ឱ្យ​ឈ្មួញ​ចូល​កាប់​ឈើ​ក្នុង​ដែល​របស់ខ្លួន​គ្រប់គ្រង​ដើម្បី​បាន​ប្រាក់​ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​ទេ​ដឹង​?

​ទោះជា​យ៉ាងនេះ​ក្ដី​ក៏​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​គឺ​នៅតែ​មាន​ជំនឿ​លើ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ទទួលបាន​ប្រាក់ខែ​ពី​រដ្ឋ​ពួកគេ​និង​បំពេញ​ការងារ​របស់​ខ្លួន​ឱ្យបាន​ល្អ​គឺ​ត្រូវតែ​បង្ក្រាប​ជនខិលខូច​ដែល​កាប់​ឈើ​លក់​ដោយ​ខុសច្បាប់​ជា​ពិសេស​មន្ដ្រី​បរិស្ថាន​ត្រូវបំពេញ​តួរ​នាទី​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ការពារ​ព្រៃឈើ​ដែល​មាន​ស្រាប់​ឱ្យ​គង់វង្ស​ទុកឱ្យ​ក្មេង​ជន់​ក្រោយ​បាន​ស្គាល់​ឈើ​ទាំងនោះ​ផង​៕
​ដោយ ៖ ចាប​សំអាន​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់