សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​ស្ទាក់​ចាប់​បាន​ឡាន​ដឹក​ត្រកួត​មួយ​ឡាន​នៅ​ស្រុក​ម៉ាឡៃ​!

​នគរបាល​ស្ទាក់​ចាប់​បាន​ឡាន​ដឹក​ត្រកួត​មួយ​ឡាន​នៅ​ស្រុក​ម៉ាឡៃ​!

បន្ទាយមានជ័យ ​ ៖ ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ធ្វើការ​ស្ទាក់​ចាប់​រថ​យន្ត​ប្រភេទ​តា​កូម៉ា​មួយគ្រឿង​នាំយកមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បន្ទាប់​ពី​សង្ស័យថា​បាន​ដឹកជញ្ជូន​នឹង​ជួញដូរ​សត្វព្រៃ​ដោយ​ខុស​ច្បាប់​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧​ស្ថិតក្នុង​ភូមិ​ថ្មី​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​ឫទ្ធិ ស្នងការរង ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​អោយដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ទាក់ទង​និង​ការដឹកជញ្ជូន​សត្វព្រៃ​នេះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ដាក់​បញ្ជារ​អោយ​កម្លាំង​ជំនាញ​ចុះ​ស្ទាក់ចាប់​ជាបន្ទាន់​។ ជា​លទ្ធផល​កម្លាំង​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក​តាកូ​ម៉ានៅ​ចំនុច​ខាងលើ រួច​នាំ​មកកាន់​ស្នងការ​ខេត្ត​ដើម្បី​ត្រួតពិនិត្យ​មើល​។​

​ជា​លទ្ធផល​សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​សត្វ​អន្សង ចំនួន​៧០​ក្បាល​ស្មើនឹង​៣១៥​គីឡូក្រាម និង​សត្វ​អណ្តើក​ចំនួន​៦១៨​ក្បាល​ស្មើនឹង​៤០៦​គីឡូក្រាម​។

​សូមបញ្ជាក់​ថា ក្រោយពី​ធ្វើការ​រាប់​ចំនួន​រួចរាល់​សត្វ​ទាំងអស់​ត្រូវបាន​ប្រគល់​ទៅ​អោយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 

Filed in: ព័ត៌មានជាតិ